តារាបាល់ទាត់ប្រេស៊ីល Neymar Jr បានទៅចូលរួមលេង នៅលីកអារ៉ាប់ប៊ីសាអូឌីត និងរូបគេជាខ្សែប្រយុទ្ធក្រុមបាល់ទាត់ ជម្រើសជាតិប្រេស៊ីល។ ក្រៅពីវិស័យកីឡា កីឡាករនិយមលេងម៉ូតសក់រូបនេះ កំពុងបង្កាត់ភ្លើងស្នេហាជាមួយ influencer ដ៏មានឥទ្ធិពល និងជាតារាបង្ហាញម៉ូដ គឺ នាង Bruna Biancardi ហើយអ្នកទាំងពីររំពឹងថា នឹងមានកូនដំបូងជាមួយគ្នា។ Neymar ក៏ជាឪពុករបស់កូនប្រុស Davi...
ប្រធានប្រតិបត្តិក្រុមហ៊ុន Mercedes-Benz លោក Ola Kaellenius បាននិយាយក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត IAA នៅក្រុងមូនិច ប្រទេសអាល្លឺម៉ង់ថា តម្លៃរថយន្តអគ្គិសនីនាពេលអនាគត នឹងកាន់តែថ្លៃ បើប្រៀបធៀបជាមួយរថយន្តប្រើម៉ាស៊ីនចំហេះក្នុងដូចជាសាំង-ម៉ាស៊ូត ។ លោកអះអាងថា តម្លៃរថយន្តអគ្គិសនីកាន់តែខ្ពស់ នឹងមិនអាចក្លាយជាតម្រូវការ របសអតិថិជនបានឡើយ។ ការឡើងថ្លៃរថយន្ត EV នេះ ក៏ព្រោះតែតម្លៃវត្ថុធាតុដើមសម្រាប់ផលិតអាគុយ ការអភិវឌ្ឍ...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងត្បូង ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា កាលពីព្រឹកថ្ងៃសៅរ៍ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួន២គ្រាប់ នៅក្នុងសមយុទ្ធវាយប្រហារនុយក្លេអ៊ែរ ដោយក្លែងធ្វើ ដែលត្រូវបានរចនាឡើងដើម្បីផ្ញើការព្រមានមួយ ប្រឆាំងនឹងការវាយលុកមួយទៀតរបស់សហរដ្ឋអាមេរិក ។ គ្រាប់មីស៊ីលដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ ត្រូវបានបាញ់ចេញពីច្រាំងនៃទន្លេ Chongchon ឆ្ពោះទៅកាន់ដែនទឹកនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា បេសកកម្មចុងក្រោយបំផុតនៅក្នុងកម្មវិធីអវកាសដ៏មហិច្ឆតារបស់ប្រទេសឥណ្ឌា បានធ្វើឡើងនៅថ្ងៃសៅរ៍នេះ នៅក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ចំណុចកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ ដែលមានរយៈពេល១សប្តាហ៍បន្ទាប់ពីការចុះចតដោយជោគជ័យនៅលើភពព្រះចន្ទ្រ ។ យានអវកាស Aditya-L1 បានបើកដំណើរការភ្លាមៗនៅមុនថ្ងៃត្រង់ជាមួយ នឹងការផ្សាយបន្តផ្ទាល់ដែលបង្ហាញ ពីអ្នកទស្សនារាប់រយនាក់បានស្រែកហ៊ោយ៉ាងកញ្ជ្រៀវប្រជែងនឹងសំឡេងដ៏រំពង នៃការបង្ហោះឡើងរបស់គ្រាប់រ៉ុក្កែត ។ លោក Narendra Modi នាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា ទទួលបាន ៣ ពិន្ទុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់វិទ្យាល័យច្បារអំពៅ បន្ទាប់ពីយកឈ្នះលើគូប្រកួតនៅថ្ងៃបើកឆាកដំបូង។ ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា ជាក្រុមមួយដែលរកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ ក្រោយពីយកឈ្នះក្រុមបាល់ទាត់វ័យចាស់ហនុមានក្នុងលទ្ធផលបច្ចេកទេស ៤...
គ្រូបង្វឹករបស់ក្លឹប Brighton លោក Roberto De Zerbi បានលើកសរសើរកីឡាករខ្សែប្រយុទ្ធវ័យក្មេង Evan Ferguson នៅក្រោយការរកបានគ្រាប់បាល់៣គ្រាប់ទល់នឹងក្រុម Newcastle កាលពីយប់មិញថានឹងអាចក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតរបស់អឺរ៉ុប នៅពេលណាមួយ។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់ វ័យត្រឹមតែ១៨ឆ្នាំរូបនេះបានចាប់ផ្តើមបង្ហាញខ្លួនរដូវកាលថ្មីបានយ៉ាងអស្ចារ្យ ដោយក្នុងនោះជាក់ស្តែងទំរង់ប្រយុទ្ធកាលពីយប់មិញ ដែលមិនត្រឹមតែអាចរកគ្រាប់បាល់បានច្រើននោះទេ ហើយថែមទាំងអាចបង្ហាញខ្លួនទំរង់លេងយ៉ាងល្អទៀតផង។ លោក De Zerbi បានថ្លែងបែបនេះថា៖...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា អតីតតារាឆ្នើមម្នាក់របស់ក្លឹបតោខៀវ Chelsea គឺលោក Frank Leboeuf បានបង្ហាញអំពីការមិនសប្បាយចិត្ត ដោយសារតែក្លឹបបានចំណាយលុយយ៉ាងច្រើនប៉ុន្តែមិនចំគោលដៅដ៏ល្អម្នាក់នោះឡើយ។ លោក Leboeuf បានចំណាយពេលអស់រយៈពេល៦រដូវកាលជាមួយនឹងក្លឹបតាំងតែពីចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១បានលើកឡើងថាក្លឹបតោខៀវ Chelsea គួរតែមានជំរើសល្អជាងល្អជាកីឡាករ Moises Caicedoដែលក្លឹបបានចំណាយលុយ១១៥លានផោន។ បន្ថែមទៅលើបញ្ហានេះលោក Leboeuf បានពោលថា៖ ខ្ញុំគិតថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអូទ្រីស Alexander Schallenberg បាននិយាយកាលពីដើមសប្តាហ៍កន្លងមកថា មកទល់ពេលនេះក្រុមហ៊ុនប្រមាណជា៩០ភាគរយ នៃអាជីវកម្មលោកខាងលិច ដែលមានវត្តមាននៅក្នុងប្រទេសរុស្ស៊ី មុនពេលជម្លោះជាមួយអ៊ុយក្រែន ផ្ទុះឡើងនៅតែបន្តដំណើរការនៅក្នុងប្រទេសនេះនៅឡើយ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Frankfurter Allgemeine Zeitung លោក Schallenberg ក៏បានគូសបញ្ជាក់ថា ដោយឡែកក្រុមហ៊ុនរុស្ស៊ី ក៏នៅតែបន្តសកម្មនៅក្នុងប្រទេសអូទ្រីស និងអាល្លឺម៉ង់ ខណៈដែលការពឹងផ្អែករបស់ទីក្រុងវីយែនលើការផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសដែលរងទណ្ឌកម្មនៅតែមានកម្រិតខ្ពស់នៅឡើយ។...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី១ ខែកញ្ញា ផ្កាយរណបអ៊ីនធើណេត Starlink ថ្មីចំនួន ២២ បានចាប់ផ្តើមធ្វើដំណើរជុំវិញផែនដី បន្ទាប់ពីការបាញ់បង្ហោះដោយជោគជ័យ ដោយ SpaceX កាលពីយប់ថ្ងៃព្រហស្បតិ៍ពីស្ថានីយ៍កង កម្លាំងអវកាស Cape Canaveral ។ផ្កាយរណបនេះជាផ្នែកមួយ នៃក្រុមតារានិករត្រូវបានបង្កើត ឡើងដោយ...
អាមេរិក ៖ នេះបើយោង តាមទីភ្នាក់ងារ អវកាសរបស់ទីក្រុងម៉ូស្គូ បានប្រាប់ឲ្យដឹងថា អង្គការណាសា “NASA” បានផ្សព្វផ្សាយរូបភាព បានបង្ហាញពី ទីតាំងផលប៉ះពាល់ នៃបេសកកម្មយន្តអវកាស Luna 25 Moon របស់ប្រទេសរុស្ស៊ី ដែលបានធ្លាក់លើផ្ទៃ ព្រះច័ន្ទកាលពីខែមុន ដោយសារតែ មានការសង្ស័យថា មានកំហុសផ្នែកបច្ចេកទេស យោងតាមការចេញផ្សាយពីគេហទំព័រ...