ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បាញ់មីស៊ីល រយៈចម្ងាយឆ្ងាយចំនួន២គ្រាប់

រូបភាពពី៖​ KYODO

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងត្បូង ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា កាលពីព្រឹកថ្ងៃសៅរ៍ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួន២គ្រាប់ នៅក្នុងសមយុទ្ធវាយប្រហារនុយក្លេអ៊ែរ ដោយក្លែងធ្វើ ដែលត្រូវបានរចនាឡើងដើម្បីផ្ញើការព្រមានមួយ ប្រឆាំងនឹងការវាយលុកមួយទៀតរបស់សហរដ្ឋអាមេរិក ។

គ្រាប់មីស៊ីលដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ ត្រូវបានបាញ់ចេញពីច្រាំងនៃទន្លេ Chongchon ឆ្ពោះទៅកាន់ដែនទឹកនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ ដោយធ្វើការហោះហើរលើសពី៧.៦០០វិនាទី មុនពេលក្បាលគ្រាប់ត្រូវបានបំផ្ទុះនៅរយៈកម្ពស់ដែលបានកំណត់ទុកជាមុន១៥០ម៉ែត្រពីលើកោះគោលដៅមួយ ។ សេចក្តីរាយការណ៍បានឲ្យដឹងដូច្នេះ ។

គណៈកម្មាធិការយោធាមជ្ឈិម នៃគណបក្សពលករកូរ៉េ បានអំពាវនាវដល់បុគ្គលិកបម្រើការទាំងអស់នៃកម្លាំងនុយក្លេអ៊ែររបស់ប្រទេសនេះ រក្សាការប្រុងប្រយ័ត្នខ្ពស់ និងឥរិយាបថចល័ត ហើយធ្វើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាន់តែយល់ដឹងកាន់តែច្បាស់អំពីស្ថានការណ៍ដ៏ធ្ងន់ធ្ងរ “តាមរយៈការបញ្ជាក់ពីការធ្វើលំហាត់ដែលអាចបង្កគ្រោះថ្នាក់” ។ សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ការអនុវត្តគឺធ្វើការទប់ស្កាត់សង្គ្រាមកើតឡើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top