ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានត្រួតពិនិត្យដោយផ្ទាល់ក្នុងសមយុទ្ធបាញ់មីស៊ីលនាំផ្លូវយុទ្ធសាស្ត្រ ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅអង្គភាពកងទ័ពជើងទឹកមួយ ដោយរូបភាពដែលបានចេញផ្សាយក៏បង្ហាញឱ្យឃើញលោក ឡើងជិះលើនាវាល្បាតប្រភេទថ្មី ជាមួយនឹងសមត្ថភាពបំបាំងកាយប្រសើរឡើង។ កាលបរិច្ឆេទដែលលោក គីម ជុងអ៊ុន មកទស្សនាអង្គភាព ដែលជាកម្មសិទ្ធិរបស់កងនាវា ដែលគ្របដណ្ដប់លើសមុទ្រជប៉ុន នៅតែមិនទាន់ដឹងនៅឡើយ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានរាយការណ៍អំពីការត្រួតពិនិត្យនេះ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា។ KCNA...
តេអេរ៉ង់៖ សហរដ្ឋអាមេរិក បាននិងកំពុងកសាងវត្តមានយោធារបស់ខ្លួននាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា ជាពិសេសឈូងសមុទ្រ ក្រោមលេសថា ការពារកប៉ាល់ពី “ការយាយី” របស់អ៊ីរ៉ង់ ប៉ុន្តែអ្នកវិភាគបានព្រមានថា ទង្វើរបស់អាមេរិក នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់។ កាលពីដើមខែនេះ លេខាធិការព័ត៌មានមន្ទីរបញ្ចកោណលោក Pat Ryder បានឲ្យដឹងថា ក្រុម Bataan Amphibious Ready របស់កងទ័ពជើងទឹកអាមេរិក និងអង្គភាពបេសកកម្មដែនសមុទ្រទី២៦...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាស នូវសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យពលរដ្ឋអាមេរិក ទាំងឡាយដែលកំពុងរស់នៅក្នុងប្រទេសបេឡារូស គួរតែចាកចេញភ្លាមៗព្រោះថា ប្រទេសជិតខាងរបស់បេឡារូស ចាប់ផ្តើមបិទព្រំដែនជាបន្តបន្ទាប់គ្នាក្នុងពេលចុងក្រោយនេះ។ យោងតាមការចេញផ្សាយរបស់ RT ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសលីទុយអានី កាលពីថ្ងៃទី១៨ខែសីហាបានប្រកាសបិទច្រកព្រំដែនចំនួនជាមួយនឹងបេឡារូស ហើយជឿជាក់ថា ជាបន្តបន្ទាប់ទាំងប្រទេសប៉ូឡូញ និងឡាតវៀ ក៏នឹងសម្រេចចិត្តធ្វើដូចគ្នានេះដែរ។ លើសពីនេះសេចក្តីប្រកាសដដែលក៏បានលើកទឹកចិត្តឲ្យពលរដ្ឋអាមេរិក ត្រូវតែធ្វើដំណើរតាមផ្លូវគោកផងនៅតាមច្រកផ្លូវដែលនៅសល់ហើយក៏ពីព្រោះថាប្រទេសប៉ូឡូញ បានប្រកាសបិទច្រកអាកាសរួចរាល់ហើយទាំងជាមួយនឹងរុស្សី និងអ៊ុយក្រែន ផង។...
ខ្សែការពារ Raphael Varane ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនចុះផ្សាយកាលពីពេលថ្មីៗនេះថា ត្រូវបានក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Ittihad ចង់បានសម្រាប់រដូវកាលឆ្នាំ២០២៣/២៤នេះ។ បើតាមទីផ្សារកីឡាករបច្ចុប្បន្ននេះ Varane មានតម្លៃខ្លួនរហូតដល់ ៣៥លានអ៊ឺរ៉ូ ដោយនៅខណៈនេះ គេមានវ័យ៣០ឆ្នាំហើយ។ កីឡាករនេះមកលេងឲ្យ Man Utd តាំងពីរដូវកាលឆ្នាំ២០២១/២២មក ដោយចូលប្រកួតសរុបបាន ៦៥ប្រកួត និងស៊ុតចូល ២គ្រាប់។...
ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាកំពុងតែប្រឹងប្រែងជួយសង្គ្រោះដោយជួសជុល និងបង្ហាប់គ្រឹះបង្កាន់ដៃនាគដែលធ្វើអំពីថ្មភក់នៅជាន់ផ្ទាល់ដីនាភាគខាងត្បូងរបស់ប្រាសាទអង្គរវត្ត ត្រង់ច្រកកណ្ដាលចេញពីខ្លោងទ្វារតាពេជ្រ ដើម្បីឱ្យរួចផុតពីហានិភ័យខ្ពស់។ បុរាណវិទូ និងជាភ្នាក់ងារអភិរក្សប្រាសាទអង្គរវត្ត នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក សយ សុភារិន្ទ ឱ្យដឹងថា បច្ចុប្បន្នបង្កាន់ដៃនាគ និងជើងទម្រធ្វើពីថ្មភក់របស់ប្រាសាទអង្គរវត្តភាគខាងកើត នៃជណ្ដើរខាងត្បូងដែលមានអាយុកាលជិតពាន់ឆ្នាំប្រវែងប្រហែល១០ម៉ែត្រ កំពុងមានហានិភ័យខ្ពស់ ដោយកន្លែងខ្លះថ្មបានបាក់បែក និងគ្រឹះរបស់វាត្រូវទឹកភ្លៀងហូរច្រោះដីបណ្ដាលឱ្យដុំថ្មរបស់ខឿនធំៗញែកចេញពីគ្នាធ្វើឱ្យទ្រេតខ្លាំង ប្រឈមមុខនឹងការរលំក្បាលនាគ។ លោកឱ្យដឹងទៀតថា...
ខ្សែបម្រើ Lewis Hall នឹងផ្លាស់ពី Chelsea ទៅកាន់ Newcastle United នៅក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្នុងរដូវកាលឆ្នាំ២០២៣/២៤នេះ។ Newcastle បានចាយលើ Lewis ប្រមាណក្បែរ ៤៥លានដុល្លារ ដោយមានលក្ខខ័ណ្ឌទិញយកពី Chelsea បានថែមទៀតផង។ Lewis ជាកីឡាករបណ្ដុះបណ្ដាលដោយ Chelsea ដោយកីឡាករនេះបានលេងឲ្យ Chelsea...
យោងតាមរបាយការណ៍របស់ World Happiness Report បានបង្ហាញថាអ្នករស់នៅក្នុងប្រទេស ហ្វាំងឡង់ ដាណឺម៉ាក អ៊ីស្លង់ អ៊ីស្រាអែល និងហូឡង់ ជាអ្នករស់នៅដែលមានសុភមង្គលបំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៣។ ជារៀងរាល់ឆ្នាំ World Happiness Report ដែលគាំទ្រដោយអង្គការសហប្រជាជាតិ បោះផ្សាយរបាយការណ៍ដែលចាត់ថ្នាក់ប្រទេសដោយផ្អែកលើ “សុភមង្គល” ។ ចំណាត់ថ្នាក់នេះ គឺផ្អែកលើការស្ទង់មតិរបស់...
គ្រប់អ្នកប្រើប្រាស់រថយន្តទាំងអស់ សុទ្ធតែមានការបារម្ភពេលឃើញរថយន្តចេញ Check ជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយ។ បច្ចុប្បន្នមានមនុស្សភាគច្រើន បានទិញឧបករណ៍ស្កេនដាក់ជាប់តាមរថយន្ត ដើម្បីត្រៀមពេលមានករណីលោតចេញសញ្ញា Check។ ពេលស្កេនឃើញលេខកូដ គេអាច search លេខកូដនោះតាមអ៊ីនធើណែត ដើម្បីអាចដឹង និងស្វែងយល់បានពីបញ្ហារថយន្ត ថាតើធ្ងន់ធ្ងរ ឬស្រាល។ យ៉ាងណាមិញ ប្រសិនលោកអ្នកស្ថិតក្នុងតំបន់គ្មានសេវាអ៊ីនធើណែត លោកអ្នកក៏នៅតែអាចដឹងបានខ្លះៗផងដែរតាមរយៈអត្ថន័យនៃអក្សរ និងលេខរបស់លេខកូដនោះ។ ជាទូទៅ លេខកូដ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយជាតិកាលពីថ្ងៃអង្គារម្សិលមិញនេះ បានរាយការណ៍ថា ឧស្សាហកម្មការពារជាតិអ៊ីរ៉ង់ បានដាក់តាំងបង្ហាញនូវយន្តហោះគ្មានមនុស្សបើកទំនើបចុងក្រោយបង្អស់របស់ប្រទេស ដែលជាផលិតក្នុងស្រុកនិងត្រូវបានស្គាល់ឈ្មោះថា Mojaher-10 ។ យោងតាមការចេញផ្សាយរបស់ RT យន្តហោះ Mohajer-10 អាចហោះហើរបាននៅក្នុងប្រតិបត្តិការតាមអាកាសដល់ទៅ២៤ម៉ោងនិងក្នុងរយៈកំពស់៧គីឡូម៉ែត្រ និងមានទំងន់ផ្ទុកសរុបដល់ទៅ៣០០គីឡូក្រាមពោលគឺជាច្រើនជាង៣ដង នៃម៉ូដេលមុន Mohaer-6។ កន្លងមកវាក៏ធ្លាប់បានបង្ហាញខ្លួនសាកល្បងក្នុងការប្រើប្រាស់ប្រភេទមីស៊ីល និងឧបករណ៍ជាច្រើនដែលវាអាចផ្ទុកបានផងដែរដោយក្នុងនោះ យោងតាមវីដេអូចុងក្រោយបានបង្ហាញថា មីស៊ីលរហូតដល់៣គ្រាប់អាចដាក់នៅក្រោមស្លាបនីមួយៗរបស់វាបាន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បាននិយាយថា...
អ៊ីតាលី៖ ក្រសួងវប្បធម៌របស់ប្រទេសអ៊ីតាលីបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកបុរាណវត្ថុវិទូបានធ្វើការរកឃើញដ៏គួរឲ្យរំភើបមួយនៅកន្លែងប្រវត្តិសាស្ត្រ នៃទីក្រុង Pompeii ដោយបន្ទប់គេងតូចមួយក្នុងផ្ទះដ៏ធំសម្បើនៅងជាយក្រុងដែលមានទ្រព្យសម្បត្តិ និងមានប្រវែងប្រហែល៦០០ ម៉ែត្រភាគខាងជើងទីក្រុង Pompeii យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។បន្ទប់គេងដែលមន្ត្រីជឿថា ជារបស់ទាសករ ហើយត្រូវបានរក្សាទុកដោយការផ្ទុះដ៏មហន្តរាយ នៃភ្នំភ្លើងVesuvius ក្នុងឆ្នាំ ៧៩ គ.ស។នៅខាងក្នុងបន្ទប់ អ្នកស្រាវជ្រាវបានរកឃើញគ្រែ២ ទូតូចពីរ ក៏ដូចជាកោដ្ឋ និងធុងសេរ៉ាមិចជាច្រើនដែលទុកសាកសពមនុស្ស...