ផ្សេងៗ

អ្នកបុរាណវិទ្យា រកឃើញបន្ទប់ទាសករក្នុងផ្ទះដ៏ធំសម្បើង នាសម័យរ៉ូម៉ាំងនៅជិតទីក្រុងបុរាណ Pompeii

អ៊ីតាលី៖ ក្រសួងវប្បធម៌របស់ប្រទេសអ៊ីតាលីបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកបុរាណវត្ថុវិទូបានធ្វើការរកឃើញដ៏គួរឲ្យរំភើបមួយនៅកន្លែងប្រវត្តិសាស្ត្រ នៃទីក្រុង Pompeii ដោយបន្ទប់គេងតូចមួយក្នុងផ្ទះដ៏ធំសម្បើនៅងជាយក្រុងដែលមានទ្រព្យសម្បត្តិ និងមានប្រវែងប្រហែល៦០០ ម៉ែត្រភាគខាងជើងទីក្រុង Pompeii យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។
បន្ទប់គេងដែលមន្ត្រីជឿថា ជារបស់ទាសករ ហើយត្រូវបានរក្សាទុកដោយការផ្ទុះដ៏មហន្តរាយ នៃភ្នំភ្លើងVesuvius ក្នុងឆ្នាំ ៧៩ គ.ស។
នៅខាងក្នុងបន្ទប់ អ្នកស្រាវជ្រាវបានរកឃើញគ្រែ២ ទូតូចពីរ ក៏ដូចជាកោដ្ឋ និងធុងសេរ៉ាមិចជាច្រើនដែលទុកសាកសពមនុស្ស និងសត្វកណ្ដុរ ២ ឬ ២ ក្បាល។

លោក Gavriel Zuchtriegel នាយកឧទ្យានបុរាណវិទ្យា Pompeii បានរៀបរាប់លម្អិតថា ទោះជាយ៉ាងណាក៏មិនឃើញមានសោរ និងច្រវាក់ក្នុងបន្ទប់គេងដែរ។ កង្វះនៃការរឹតបន្តឹងបែបនេះបង្ហាញថា ការគ្រប់គ្រងត្រូវបានបង្ខំជាចម្បងតាមរយៈអង្គការផ្ទៃក្នុងនៃកាតព្វកិច្ចផ្ទុយទៅនឹងរបាំងរាងកាយ ។

លោកបានបន្តថា ពីមុនការជីកកកាយនៅលើផ្ទះ Civita Giuliana ក៏បានបង្ហាញសារីរិកធាតុផ្សេងទៀត រួមទាំងរទេះសេះ និងក្រោលគោមានគ្រោងឆ្អឹងសេះ ៣ ក្បាល។
សាកសពបុរសអ្នកមានម្នាក់ មានអាយុពី ៣០ ទៅ ៤០ ឆ្នាំ និងបុរសវ័យក្មេងម្នាក់មានអាយុចន្លោះពី ១៨ ទៅ ២៣ ឆ្នាំ ក៏ត្រូវបានគេរកឃើញនៅកន្លែងនោះដែរ។
អដ្ឋិធាតុរបស់មនុស្សក្មេងត្រូវបានគេជឿថា ទំនងជារបស់ទាសករ។

ក្រុមអ្នកបុរាណវិទ្យាបាននិយាយថា ទីតាំងមួយចំនួនត្រូវបានបំផ្លាញដោយក្រុមចោរដែលប៉ុនប៉ងចូលទៅផ្នែកផ្សេងទៀត នៃក្នុងផ្ទះដ៏ធំសម្បើងកំឡុងពេលវាយឆ្មក់ និងក្រុមចោរបានបំផ្លាញផ្នែកមួយនៃគ្រែក្នុងដំណើរការ៕ ដោយ៖លី ភីលីព

Most Popular

To Top