ប្រទេសប៉េរូ៖ នៅដើមទសវត្សរ៍ឆ្នាំ ១៩០០ បេសកកម្មវិទ្យាសាស្ត្រមួយបានធ្វើឡើងនៅប្រាសាទបុរាណ Machu Picchu របស់ប្រទេសប៉េរូ ធ្វើឲ្យមានការរកឃើញកន្លែងបញ្ចុះសពជាង ១៧០ កន្លែងដោយភាគច្រើនជាផ្នូររាក់ៗលាក់នៅក្រោមផ្ទាំងថ្មជាមួយនឹង វត្ថុសេរ៉ាមិចស្ថិតក្នុងផ្នូរត្រូវបានចោទជាសំណួរអំពីសមាសភាពប្រជាសាស្រ្ត យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik។ ការវិភាគនៃ DNA បុរាណបានបញ្ចេញពន្លឺថ្មីលើប្រវត្តិសាស្រ្ត នៃប្រាសាទបុរាណ Machu Picchu ជាទីក្រុងបាត់បង់ដ៏ល្បីល្បាញនៃ Incas ហើយបានបង្ហាញពីភាពចម្រុះហ្សែនបានរកឃើញក្នុងចំណោមសំណល់បុរាណនៅកន្លែងនោះ។...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅ នៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី បានចាប់ផ្តើមឆេះរាលដាលដល់ភាគខាងជើង ហើយកាលពីថ្ងៃសុក្រ ខណៈដែលប្រទេសនេះ នៅតែស្ថិតក្នុងការទប់ទល់នឹងអាកាសធាតុដ៏អាក្រក់ ដែលបានបង្កើតបានកំណត់ត្រាថ្មី នៃករណីភ្លើងឆេះព្រៃនេះ ។ ភ្លើងឆេះព្រៃ ភាគច្រើនកើតឡើងនៅកោះភាគខាងត្បូង នៃក្រុង Sicily បានទទួលរងពីភ្លើងឆេះព្រៃរីករាលដាលក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកាលពីថ្ងៃសុក្រ ភ្លើងឆេះដែលបានកើតឡើងស្រដៀងគ្នានេះដែរ ត្រូវបានគេរាយការណ៍មកថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់រុស្ស៊ី បានរារាំងពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ុយក្រែន ដែលបានសំដៅមកលើទីតាំងនានានៅក្នុងតំបន់ម៉ូស្គូ ។ ក្រសួងការពារជាតិបានឲ្យដឹងនៅក្នុងសារ Telegram ថា “នៅពេលព្រឹក កងកម្លាំងរបស់ប្រទេសរុស្ស៊ី បានរារាំងការប៉ុនប៉ងរបស់របបដឹកនាំក្រុងគៀវ ដើម្បីអនុវត្តការវាយប្រហារដោយភេរវករ នឹងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមកលើទីតាំងនានានៅក្នុងតំបន់ម៉ូស្គូ” ។ ក្រសួដដែលនេះបានឲ្យដឹងទៀតថា គ្មាននរណាម្នាក់រងរបួស...
បរទេស ៖ ធនាគារពិភពលោក បានប្រកាសផ្តល់ប្រាក់មូលនិធិថ្មី ចំនួនប្រមាណជា១,៥ពាន់លានដុល្លារ ទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីអាចពង្រឹងវិស័យ ផ្តល់កំចីឥណទាន នៅក្នុងប្រទេស។ យោងតាមការចេញផ្សាយ របស់ RTថវិការដែលរៃអង្គាស ទាំងនោះនឹងត្រូវយកទៅប្រើប្រាស់ សំដៅឆ្ពោះ ទៅរកការស្តារសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខសង្គម សម្រាប់ប្រជាជនអ៊ុយក្រែនឡើងវិញ ហើយមូលនិធិនេះនឹងធ្វើឡើង តាមរយៈរាជរដ្ឋាភិបាលជប៉ុន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អ៊ុយក្រែន លោក...
ប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អាកាសយានដ្ឋានក្នុងទីក្រុងប៉ារីស ប្រឈមមុខនឹងបញ្ហាប្រឈមទ្វេរដងក្នុងអំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំក្រោយ ដោយស្ថិតក្រោមសម្ពាធដ៏ធំរួចទៅហើយ ពួកគេក៏នឹងក្លាយជាចំណាប់អារម្មណ៍ដំបូងដែលអ្នកទេសចរបរទេសជាច្រើនទទួលបានពីការប្រកួតនេះ។ អាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ប្រទេសបារាំង Charles de Gaulle (CDG) និង Orly តូចជាងនេះនឹងក្លាយជាច្រកសំខាន់ ២ ទៅកាន់កីឡាអូឡាំពិក ដែលបើកនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤...
នៅទីក្រុងហាណូយ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការប្រគុំតន្ត្រីរបស់ក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង Blackpink ចុងសប្តាហ៍នេះនៅទីក្រុងហាណូយអាចដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ ពីព្រោះអ្នករៀបចំមិនបានទទួលបានការអនុញ្ញាតិរក្សាសិទ្ធិ និងបង់ថ្លៃសួយសារអាករ។ មជ្ឈមណ្ឌលវៀតណាម សម្រាប់ការការពារការរក្សាសិទ្ធិតន្ត្រី (VCPMC) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានស្នើឲ្យគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងនាយកដ្ឋានវប្បធម៌ និងកីឡាក្រុងលុបចោលការសម្តែងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅពហុកីឡដ្ឋានជាតិ My Dinh នៃរដ្ឋធានី ដោយសារការរំលោភលើសិទ្ធិអ្នកនិពន្ធ។តំណាងមន្ទីរវប្បធម៌...
ទីក្រុង Milan ៖ កីឡាការិនីគុនដាវឆ្នើមជនជាតិរុស្សី ម្នាក់ ដែលកំពុងប្រកួតប្រជែងនៅព្រឹត្តិការណ៍ Fencing World Championships នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្នុងនាមជាអត្តពលិកអព្យាក្រឹតម្នាក់ត្រូវបានរងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធើណេត ក្រោយពីគូប្រជែងអ៊ុយក្រែន របស់នាងត្រូវបានដកចេញពីការប្រកួត ដោយសារបដិសេធមិនចាប់ដៃនាង បន្ទាប់ពីការប្រកួតរបស់ពួកគេ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកីឡាការិនី...
អតីតសមាជិកក្រុម T-ara Ahreum (ត្រូវបានគេស្គាល់ថា Areum) បានបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងរបស់នាង ក្រោយពីនាងបានស្រកគីឡូអស់យ៉ាងច្រើនបន្ទាប់ពីរៀបការរួច។ ថ្មីៗនេះ អតីតតារាចម្រៀងរបស់ T-ara បានបង្ហោះសារលើ Instagram របស់នាងនូវរូបភាពប៉ុន្មានសន្លឹក ។ នៅក្នុងការបង្ហោះរបស់នាង Ahreum បានចែករំលែកថា នាងបានស្រកទម្ងន់ 25 គីឡូក្រាម (55 ផោន)...
រថយន្តថ្មីៗ ជាងពាក់កណ្តាល ដែលលក់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងថា ជាប្រភេទរថយន្តអគ្គិសនី ដែលនោះហើយវានឹងក្លាយជាប្រភព នៃការគំរាមកំហែង ដល់ការខ្វះខាត ថាមពលប្រើប្រាស់ ក្នុងប្រទេសមមហាអំណាចមួយនេះ។ យោងតាមការវិភាគ របស់គម្រោងស្រាវជ្រាវ REPEAT នៃសាកលវិទ្យាល័យ Princeton បង្ហាញថា តម្រូវការអគ្គិសនីក្នុងស្រុករបស់អាមេរិក នៅឆ្នាំ២០២២ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១៨%...
នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg មានជំនឿចិត្តយ៉ាងមុតមាំថា បណ្តាញទំនាក់ទំនងសង្គមថ្មីរបស់ខ្លួន គឺ កម្មវិធី Threads នឹងមានអ្នកចូលទៅប្រើប្រាស់ ១ពាន់លាននាក់។ “ខ្ញុំមានជំនឿចិត្តខ្ពស់ថា ពួកយើងទាំងអស់គ្នានឹងចូលរួមធ្វើឱ្យ Threads រីកចម្រើនទៅមុខ ”។ CEO ក្រុមហ៊ុន Meta លោក Mark...