ប៉ារីស ៖ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ កាលពីថ្ងៃពុធបានអញ្ជើញជាផ្លូវការ ប្រទេសនានា លើពិភពលោក ប៉ុន្តែគ្មានរុស្ស៊ី ឬសម្ព័ន្ធមិត្តយោធា របស់ខ្លួន បេឡារុសឲ្យមកជួបជុំគ្នា សម្រាប់ការនៅសល់រយៈពេលមួយឆ្នាំ នៅទីក្រុងប៉ារីស សម្រាប់កីឡាអូឡាំពិក ដោយចាប់ផ្តើម ការរាប់ថយក្រោយ ចុងក្រោយ នៃការប្រកួតឆ្នាំ ២០២៤ ប្រឆាំងនឹងផ្ទៃខាងក្រោយ នៃសង្រ្គាមនៅអ៊ុយក្រែន យោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ...
ភ្នំពេញ ៖ សហព័ន្ធកីឡា លើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនគ្រូបង្វឹក គ្រូជំនួយ កីឡាករ -កីឡាការីនីចំនួន ១០ នាក់ទៅធ្វើការហ្វឹកហាត់ ពង្រឹកសមត្ថភាព បន្ថែមទៀត នៅប្រទេសចិន ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAME 2023 លើកទី៣២ ដែលប្រទេសកម្ពុជា ម្ចាស់ផ្ទះការប្រកួត កាលពីថ្មីៗនេះ...
បរទេស ៖ អជ្ញាធរជាតិថៃ ទទួលបន្ទុកកិច្ចការងារទេសចរ បានប្រកាសនឹងអាចទទួលស្វាគមន៍ភ្ញៀវ ទេសចរជនជាតិរុស្សី ជាច្រើនលាននាក់ នៅឆ្នាំក្រោយនេះ។ យោងតាមការចេញ ផ្សាយរបស់ RT បានឲ្យដឹងថា ដោយសារតែកំណើនភ្ញៀវទេសចរ ជនជាតិរុស្សីផងនិង ដោយសារជាពិសេសការបិទ ការធ្វើដំណើរតាមអាកាសតាមផ្លូវទឹក ពីសំណាក់តំបន់អឺរ៉ុបផងពលរដ្ឋរុស្សី ដែលជាអ្នកមានទ្រព្យសម្បត្តិ ទាំងនោះនឹងចាប់ផ្តើមបង្វែរការធ្វើដំណើរ កំសាន្តរបស់ខ្លួនមកតំបន់អាស៊ីវិញ ដែលក្នុងនោះថៃនឹងទទួល បានកំណើនខ្លាំងជាងគេបំផុត...
តូក្យូ៖ ប្រទេសជប៉ុន និងបារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមសមយុទ្ធយន្តហោះចម្បាំងរួមគ្នាជាលើកដំបូង ដែលមិនធ្លាប់មានដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនភាព ជាដៃគូសន្តិសុខ របស់ពួកគេចំពេលមាន ការអះអាងផ្នែកយោធា ដែលកំពុងកើនឡើង របស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រភពពី ASDF បានឲ្យដឹងថា យន្តហោះចម្បាំង F-15 ចំនួន ៣គ្រឿង និង...
កីឡាករ Kylian Mbappe របស់ក្លឹប PSG ត្រូវបាន The Goal ចេញផ្សាយថាបានបដិសេធ ការចរចាជាមួយនឹងក្លឹប Al Hilal ហើយទោះបិជាបានធ្វើដំណើរ ទៅដល់ប្រទេស អារ៉ាប៊ីសាអូឌីតកន្លងមកក្តី ។ ប្រភពដដែលបានបន្តទៀត ទាំងតំណាង របស់ក្លឹប Al Hilal ក៏បានបញ្ជូនភ្នាក់ងារ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករប្រេស៊ីល Fabinho នឹងអាចធ្វើការផ្ទេរ ទៅក្លឹបនៅអារ៉ាប៊ីសាអូឌីត ក្នុងការចរចាសាជាថ្មីតម្លៃខ្លួន ៦០លានផោន។ ប្រភពដដែល បានបន្តថា ការចរចាត្រូវបានធ្វើឡើង សាជាថ្មីក្រោយការ បរាជ័យម្តងមកហើយ ហើយលើកនេះគឺនឹងត្រូវសម្រេចចិត្ត តែទៅលើបញ្ហា នៃការទូទាត់លុយរវាងក្លឹបនិងក្លឹបប៉ុណ្ណោះ ដើម្បីអាចផ្ទេរកីឡាករវ័យ២៩ឆ្នាំ រូបនេះចេញពីអង់គ្លេស។ Fabinho បានរស់នៅ...
The Goal នៅថ្ងៃនេះចេញផ្សាយថាក្លឹប Juventus បាននឹងកំពុងព្យាយាមក្នុងការចរចាជាមួយនឹងក្លឹបតោខៀវ Chelsea ដើម្បីធ្វើយ់ាងណាអាចចរចាខ្ចីជើងកីឡាករខ្សែប្រយុទ្ធ Lukaku ចេញពីអង់គ្លេសត្រៀមនៅរដូវកាលក្រោយនេះ។ ទោះបីជាយ៉ាងណាក្តីក្លឹប Chelsea កន្លងមកធ្លាប់បានបញ្ចាក់ហើយថាក្លឹបមិនមានបំណងខ្ចីជើងកីឡាកររូបនេះឡើយប៉ុន្តែចង់លក់ Lukaku ចោលតែម្តងប៉ុន្តែ ក្នុងតម្លៃមួយដែលJuventus បានបញ្ជាក់ហើយដែរថានឹងមិនអាចទៅរួចក្តី។ គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តីក្លឹបជាច្រើនផ្សេងទៀត ក៏កំពុងចរចាកិឡាករខ្សែប្រយុទ្ធមាឌធំប៊ែលហ្ស៊ិកនេះដែរដែលមានដូចជា Inter Milan ដែលធ្លាប់ធ្វើការជាមួយគ្នាកាលពីរដូវកាលកន្លងមកក្នុងនាមជាកីឡាករខ្ចីជើងផងនិងក្លឹបនៅលីគអារ៉ាប៊ីសាអូឌីត Al...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះពីការប៉ាន់ប្រមាណ៣,៥ភាគរយក្នុងឆ្នាំ ២០២២ មកត្រឹម៣ភាគរយនៅឆ្នាំ២០២៣និងឆ្នាំ២០២៤ ហើយកំណើនរបស់ប្រទេសចិន នឹងមិនផ្លាស់ប្តូរនៅត្រឹម៥,២ភាគរយសម្រាប់ឆ្នាំ២០២៣ និង៤,៥ភាគរយសម្រាប់ឆ្នាំ២០២៤ ។ មូលនិធិ IMF បានឲ្យដឹងនៅក្នុងការកែសម្រួលនូវទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយបង្អស់ថា “ខណៈដែលការព្យាករណ៍សម្រាប់ឆ្នាំ២០២៣គឺខ្ពស់ជាងការព្យាករណ៍នៅក្នុងខែមេសា ឆ្នាំ២០២៣...
ឥណ្ឌា៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា ខ្សែភាពយន្តរឿង “Oppenheimer” របស់លោក Christopher Nolan ត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌាជុំវិញឈុតឆាកដ៏ស្និទ្ធស្នាលមួយ ដោយតួឯកបានសូត្រពីគម្ពីរសាសនាហិណ្ឌូដ៏ពិសិដ្ឋ Bhagavad Gita ។ ប្រជាជនឥណ្ឌាបានសម្រុកចូលរោងកុនកាលពីចុងសប្តាហ៍ ដើម្បីមើលការងារចុងក្រោយបំផុត និងរំពឹងទុកជាច្រើនរបស់លោក Nolan ប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្ទុះឡើងភ្លាមៗ ជាមួយនឹងការអំពាវនាវឲ្យធ្វើពហិការភាពយន្ត។ រឿងនេះរៀបរាប់ពីរឿងរបស់ទ្រឹស្តីរូបវិទូជនជាតិអាមេរិក...
អូស្ត្រាលី៖ កីឡាការិនីចិន បាននិយាយថា ពួកគេបានផ្លាស់ប្តូរពីការបរាជ័យរបស់ពួកគេជាមួយនឹងក្រុមដាណឺម៉ាក ហើយបានប្តេជ្ញាថានឹងបង្ហាញទម្រង់ដ៏ល្អបំផុត របស់ពួកគេសមម្រាប់ការប្រកួតក្នុងពូលជើងទី២ របស់ពួកគេជាមួយនឹងប្រទេសហៃទី នៃព្រឹត្តិការណ៍ FIFA Women’s World Cup 2023 យោងតាមការចេញផ្សាយពីគេហទំព័រ Xinhua។ ប្រទេសចិនបានឈានជើងដល់ជុំទី ១៦ ក្នុងការប្រកួតចុងក្រោយកាលឆ្នាំ ២០១៩ បានបន្តការហ្វឹកហាត់របស់ពួកគេនៅទីក្រុង Adelaide នៅរសៀលថ្ងៃអង្គារ...