រដ្ឋផ្លរីដា ៖ មេដឹកនាំសហជីព របស់ពន្ធនាគារ បាននិយាយ កាលពីថ្ងៃចន្ទទី ១០ ខែកក្កដាថា លោក Larry Nassar អតីតវេជ្ជបណ្ឌិត កីឡាអូឡាំពិក ត្រូវបានកាត់ទោស បានរួចរស់ជីវិតពីការចាក់ សម្លាប់ជាច្រើននៅពន្ធនាគារ សហព័ន្ធក្នុងរដ្ឋផ្លរីដា ក្នុងសហរដ្ឋអាមេរិក ។ លោក Nassar អាយុ...
STRASBURG ៖ កីឡាការិនីអត្តពលកម្មផ្នែករត់ប្រណាំងជើងឯកអូឡាំពិកមេដាយមាស ២ សម័យកាល លោក Caster Semenya បានឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងច្បាប់តេស្តូស្តេរ៉ូនកាលពីថ្ងៃអង្គារ នៅពេលតុលាការសិទ្ធិមនុស្សអឺរ៉ុប បានកាត់ក្តីថា កីឡាការិនីត្រូវបានគេរើសអើង ហើយមានសំណួរធ្ងន់ធ្ងរអំពីសុពលភាព នៃច្បាប់នេះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ អត្តពលិកពិភពលោកដែលអនុវត្តបទប្បញ្ញត្តិនេះ បាននិយាយជាប្រតិកម្មទៅនឹងការសម្រេចចិត្តថា ច្បាប់របស់ខ្លួននឹងនៅដដែល ទោះជាយ៉ាងនេះក្តី មានន័យថា វានឹងមិនមានការវិលត្រឡប់ភ្លាមៗទៅកាន់ការប្រកួតកម្រិតកំពូលសម្រាប់អ្នករត់ប្រណាំងអាហ្វ្រិកខាងត្បូង...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Alex Telles របស់ក្លឹបបិសាចក្រហម Man UTD បានប្រកាសថា គាត់បានសម្រេចចិត្តបដិសេធ ទៅនឹងកុងត្រាមួយរបស់ក្លឹប Benfica កាលពីពេលថ្មីៗនេះដើម្បីបន្តលេងនៅ Old Trafford។ ខ្សែការពារសញ្ជាតិប្រេស៊ីល ដែលបានត្រលប់ទៅ Man Utd បន្ទាប់ពីខ្ចីជើងនៅ Sevilla...
អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាការិនីបាល់ទាត់មួយក្រុមនៅទូទាំងពិភពលោកបានស្នើសុំ FIFA កាលពីចុងឆ្នាំមុនឲ្យបង្កើន ប្រាក់រង្វាន់ សម្រាប់ការប្រកួតបាល់ ទាត់ពិភពលោកនារី រដូវក្តៅនេះ ហើយក៏ធ្លាប់មានការអង្វរ ពីស្ត្រីឲ្យបង្កើនមូលនិធិ ទាំងនោះពីមុន ប៉ុន្តែលើកនេះខុសពីមុន ។ កីឡាការិនី មិនត្រឹមតែចង់ បានប្រាក់រង្វាន់ស្មើនឹងការ ប្រកួតបាល់ទាត់ពិភពលោកបុរស ប៉ុណ្ណោះទេ...
កីឡាករខ្សែប្រយុទ្ធសញ្ជាតិ អាមេរិក និងបច្ចុប្បន្នកំពុងលេងឲ្យក្លឹប FC Cincinnati ម្នាក់កំពុងក្លាយទៅជាកីឡាករ គោលដៅ របស់ក្លឹបអាល្លឺម៉ង់ Monchengladbach ហើយសង្ឃឹមថា ការដោះដូរនឹងធ្វើឡើង នៅរដូវក្តៅនេះ ។ យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Brandon Vazquez អាចនឹងមានតម្លៃ១០លានផោន ដោយក្នុងនោះការចរចារវាងក្លឹប...
បរទេស ៖ ថ្លែងនៅក្នុងបទសំភាស ជាមួយនឹងក្រុមអ្នកកាសែត អាល្លឺម៉ង់ លោករដ្ឋមន្ត្រីការបរទេស Dmitry Kuleba បានលើកឡើងថា ការអញ្ជើញរដ្ឋាភិបាល ក្រុងគៀវ ចូលជាសមាជិក របស់អង្គការណាតូ ជាផ្លូវការនោះនឹងអាចបង្កើត ឲ្យមានសន្តិភាពពាស ពេញអឺរ៉ុបជាមិនខាន។ យោងតាមការចេញផ្សាយ របស់ RT លោក Kuleba បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ នៅទីក្រុងរ៉ូម និងទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសអ៊ីតាលី ត្រូវបានដាក់សញ្ញាប្រកាសអាសន្នពណ៌ក្រហម ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងរលកកម្តៅកើនឡើងខ្លាំង ដែលក្រុមអ្នកឧតុនិយមបានអះអាងថា ទំនងជានឹងបំបែកកំណត់ត្រា ។ ក្រុមអ្នកព្យាករណ៍បានព្យាករណ៍ថា សីតុណ្ហភាពប្រហែល៤០ អង្សាសេសម្រាប់នៅថ្ងៃនៃសប្តាហ៍នេះនៅក្នុងទីក្រុងនានាទូទាំងប្រទេស ខណៈដែលអឺរ៉ុប បានស្ថិតក្នុងការក្តាប់នៃរលកកម្តៅអស់រយៈពេលជាច្រើនសប្តាហ៍មកដល់ពេលឥឡូវនេះ។ គួររំលឹកថា កាលពីថ្ងៃចន្ទ ក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីតាលី បានចេញការប្រកាសអាសន្នពណ៌ក្រហមនៅក្នុងទីក្រុងសំខាន់ៗចំនួន៩...
ភ្នំពេញ៖ ដឹងតែត្រូវប៉ាន់តែម្តង សម្រាប់យុវជនយុវនារី ឡូយកាលីបសម័យថ្មី ក្នុងការណាត់ជួប ឬអ្នកចូលចិត្តដើរលេងកម្សាន្ត ពេលល្ងាចឡើងជាមួយកម្មវិធី Cambodia Night ដែលជារាត្រីបៃតង មានផលិតផល CAMBODIA PREMIUM DRAFT BEER លក់ផ្តាច់មុខប្រចាំហាង បានក្លាយជាកម្មវិធីដែលពេញនិយមបំផុត សម្រាប់យុវវ័យជំនាន់ថ្មី។ កម្មវិធី Cambodia Night បានចាប់ដៃគូសហការជាមួយហាង...
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសថា លោកចូលនិវត្តន៍ពីនយោបាយ និងលាលែងពីតំណែងជាសមាជិកគណបក្សនយោបាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយគណបក្សរបស់លោកថា “ខ្ញុំប្រកាសចូលនិវត្តន៍ពីនយោបាយ និងលាលែងពីតំណែងជាសមាជិកនៃគណបក្ស Ruam Thai Sang Chart (United Thai Nation Party)។ លោកបានលើកឡើងថា...
កីឡាករខ្សែប្រយុទ្ធ Kylian Mbappeត្រូវបាន The Goal ចេញផ្សាយថានឹងបង្ខំចិត្តទទួលយកការដាក់ពិន័យមួយរបស់ក្លឹប PSG នៅរដូវកាលក្រោយតាមរយៈអង្គុយនៅកៅអីបម្រុងពេញមួយឆ្នាំតែម្តង។ ប្រភពដដែលបានសរសេរទៀតថាក្លឹបបារាំង PSG បានសំដែងការមិនពេញចិត្តទៅនឹងអត្តចារិករបស់ Mbappe ក្នុងរយៈពេលចុងក្រោយនេះឡើយពោលក៏ដោយសារតែបញ្ហាកុងត្រាដែលជឿជាក់ថាកីឡាករបារាំងរូបនេះមិនចង់បន្តលេងជាមួយនឹងក្រុមទៀតឡើយហើយរំពឹងថាអាចចរចាផ្តាច់កុងត្រាដើម្បីចូលរួមជាមួយនឹង Real Madrid ជំនួសវិញ។ គួរឲ្យដឹងដែរថាកន្លងមកកីឡាកររូបនេះតែងតែមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Real Madrid ក្នុងតម្លៃដល់ទៅ២០០លានផោនប៉ុន្តែដោយសារការសម្រេចចិត្តខុសកាលពីរដូវក្តៅឆ្នាំទៅជាមួយនឹងកុងត្រារយៈពេលវែងទើបធ្វើឲ្យគាត់មិនអាចចាកចេញបានឡើយនៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី