កីឡា

Telles អះអាងថា បានបដិសេធក្លឹបមួយ កាលពីពេលថ្មីៗនេះ

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Alex Telles របស់ក្លឹបបិសាចក្រហម Man UTD បានប្រកាសថា គាត់បានសម្រេចចិត្តបដិសេធ ទៅនឹងកុងត្រាមួយរបស់ក្លឹប Benfica កាលពីពេលថ្មីៗនេះដើម្បីបន្តលេងនៅ Old Trafford។

ខ្សែការពារសញ្ជាតិប្រេស៊ីល ដែលបានត្រលប់ទៅ Man Utd បន្ទាប់ពីខ្ចីជើងនៅ Sevilla ទំនងជានឹងចាកចេញពីក្លឹបជាអចិន្ត្រៃយ៍ នៅរដូវក្តៅនេះ ដែលជាផ្នែកមួយ នៃផែនការរបស់ក្លឹបក្នុង ការលក់កីឡាករចាស់ៗ និងបង្កើតមូលនិធិសម្រាប់ ការចុះហត្ថលេខាកីឡាករថ្មីៗ ។

កន្លងមកTelles តែងតែមានព័ត៌មាន អំពីទំនាក់ទំនង ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ ក្លឹបBenfica ប៉ុន្តែឥឡូវនេះបានច្រានចោលសំណើរ នេះជាគោលដៅបន្ទាប់របស់គាត់ ។

កីឡាកររូបនេះធ្លាប់លេងនៅលីគកំពូល ប៉ទុយហ្គាល់និងបានរីករាយយ៉ាងខ្លាំង នៅទីនោះតាមរយៈការឈ្នះពានរង្វាន់រយៈដល់ទៅ៤ឆ្នាំជាមួយ Porto ចន្លោះឆ្នាំ២០១៦ដល់២០២០៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top