The Gola ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអាល្លឺម៉ង់ Bayern Munich ទើបតែបានសម្រេចដាក់ពាក្យសុំចរចាម្តងទៀតជាមួយនឹងខ្សែប្រយុទ្ធ Harry Kane។ កីឡាកររូបនេះត្រូវបាន Spurs ដាក់តម្លៃខ្លួនប្រមាណជា៧០លានផោន ប៉ុន្តែកន្លងមកធ្លាប់បានបដិសេធសំណើរម្តងហើយពីអាល្លឺម៉ង់ដែលគ្រានោះក្លឹប Bayern ហ៊ានឲ្យត្រឹមតែ៦០លានផោនប៉ុណ្ណោះ។ កីឡាករខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះ តែងតែមានដំណឹងអំពីការចាកចេញពី Spurs ជាច្រើនឆ្នាំកន្លងមកហើយដោយសារតែសមត្ថភាពដ៏ខ្លាំងនៅតំបន់ប្រយុទ្ធរបស់គាត់ ប៉ុន្តែមិនដែលអាចជួយក្លឹបនេះឲ្យលើកពានអ្វីធំដំដូចគេនោះឡើយ៕ ប្រែសម្រួល៖ស៊ុនលី
The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែបម្រើ Juventus កីឡាករ Paul Pogba នឹងអាចសម្រេចចិត្ត ក្នុងការធ្វើដំណើរទៅចូលរួមជាមួយ នឹងលីគរបស់អារ៉ាប៊ីសាអូឌីត នៅរដូវក្តៅនេះ។ ព័ត៌មានត្រូវបានចេញផ្សាយ នៅក្រោយពេលដែលកីឡាករ បារាំងរូបនេះ បានធ្វើទស្សនកិច្ចទៅកាន់ទីលានហ្វឹកហាត របស់ក្លឹប Al-Ittihad ដែលជាក្លឹបកីឡាករ Kante និង Benzema...
រងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា លោក U Boe Thin សមាជិកក្រុមប្រឹក្សា គណៈគ្រប់គ្រងវត្ត Shwedagon បានប្រាប់ដល់ទីភ្នាក់ងារ ស៊ិនហួ កាលពីថ្ងៃអាទិត្យថា ចំនួនភ្ញៀវទេសចរបរទេស ជិត៤០.០០០នាក់ បានមកទស្សនាវត្ត Shwedagon នៅក្នុងទីក្រុងរ៉ងហ្គញូន ប្រទេសមីយ៉ាន់ម៉ា នៅក្នុងអំឡុងឆមាសទី១នៃឆ្នាំ២០២៣នេះ...
បរទេស ៖ កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនយន្តហោះចំនួន ១៣ គ្រឿង និងនាវាចំនួន ៦ គ្រឿងចូលទៅក្នុងដែនអាកាស និងដែនទឹក ជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ កាលពីព្រឹកថ្ងៃសៅរ៍ ដោយគាប់ជួន ជាមួយនឹងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោកស្រី Janet Yellen...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អតីតកីឡាករឆ្នើមរបស់ក្លឹប Real Madrid លោក Xabi Alonson និងក៏ជាគ្រូបង្វឹករបស់ក្លឹប Bayern Leverkusen ផងនោះកំពុងក្លាយជាគោលដៅដើម្បីមកជំនួសតំណែងលោក Carlo Ancelotti ។ គ្រូបង្វឹកអ៊ីតាលី វ័យចំណាស់រូបនេះ នឹងត្រូវទទួលយកុងត្រាធ្វើជាគ្រូបង្វឹក របស់ក្រុមជម្រើសជាតិប្រេស៊ីល ចាប់ពីឆ្នាំ២០២៤តទៅនិងក្លាយជាគ្រូបង្វឹកបរទេស ដំបូងបំផុតរបស់ក្រុមជម្រើសជាតិប្រេស៊ីល...
ប៉ារីស ៖ នេះបើយោង តាមការសិក្សា របស់អ្នកស្រាវជ្រាវបាននិយាយថា ហានិភ័យ នៃការបរាជ័យ ក្នុងការប្រមូលផល សម្រាប់ផលិត នំប៉័ងពិភពលោក ជាច្រើនត្រូវបានគេប៉ាន់ស្មាន មិនដល់ ហើយគួរតែជាការដាស់តឿន អំពីការប្រែប្រួលអាកាសធាតុ ដែលគំរាមកំហែងដល់ប្រព័ន្ធអាហាររបស់យើង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការផលិតស្បៀង គឺជាប្រភពសំខាន់នៃការបំភាយកម្ដៅភពផែនដី និងត្រូវបានប៉ះពាល់យ៉ាងខ្លាំងទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាមួយនឹងគំរូអាកាសធាតុ...
អាមេរិក ៖ បាតុភូតពិភពលោក នៃកម្ដៅខ្លាំងដែលជំរុញ ដោយការ ប្រែប្រួលអាកាស ធាតុបង្កឡើងដោយមនុស្ស បង្កផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធអេកូឡូស៊ី និងសុខុមាលភាព របស់មនុស្ស ទាមទារឲ្យមានវិធានការ បន្ទាន់ដើម្បីទប់ស្កាត់ ការបំភាយ ឧស្ម័នផ្ទះកញ្ចក់ និងកាត់បន្ថយវិបត្តិអាកាសធាតុ កំពុងកើនឡើង យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។ សាកលវិទ្យាល័យ...
អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា លោក Ringo Starr ជាតន្ត្រីករជនជាតិ អង់គ្លេស តារាចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាតារាសម្តែង ដែលទទួលបានកិត្តិនាម ទូទាំងពិភពលោក ជាអ្នកវាយស្គរ សម្រាប់ក្រុម Beatles ហើយលោកត្រូវបានចូលរួមក្នុង Rock and...
ស្វីស ៖ គណៈកម្មាធិការអូឡាំពិក អន្តរជាតិ “IOC” បានលើកឡើងពីការគាំទ្រពីប្រទេសចំនួន ១២០ កាលពីថ្ងៃសុក្រសម្រាប់ការផ្លាស់ប្តូរ របស់ខ្លួនឆ្ពោះទៅរកការអនុញ្ញាត ឲ្យអត្តពលិកប្រទេសរុស្ស៊ី និងបេឡារុស្សមួយចំនួន មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ សេចក្តីថ្លែងការណ៍ របស់ចលនា មិនចូលបក្សសម្ព័ន្ធដែលដឹកនាំដោយប្រទេស Azerbaijan បាននិយាយថា...
GENEVA ៖ អង្គការសហប្រជាជាតិ បានទទួលស្គាល់នៅកិច្ចប្រជុំកំពូល AI របស់ខ្លួនកាលពីសប្តាហ៍មុន ដោយមានការចូលរួម ដោយមនុស្សយន្តមាន លក្ខណៈស្រដៀងនឹងមនុស្សយន្តថា ការរីកចម្រើនដ៏គួរឲ្យចាប់អារម្មណ៍នៃបញ្ញាសិប្បនិម្មិត បង្កឲ្យមានសំណួរជាច្រើន ដែលមិនទាន់មានចម្លើយនៅឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ អង្គការ សហប្រជាជាតិ បានដឹងហើយថា បច្ចេកវិទ្យា AI កំពុងប្រជែងគ្នាពីមុខសមត្ថភាពក្នុង ការកំណត់ព្រំដែន...