កីឡា

Pogba អាចចូលរួម ជាមួយនឹង Benzeman នៅលីគអារ៉ាប់

ប្រភព ៖ AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែបម្រើ Juventus កីឡាករ Paul Pogba នឹងអាចសម្រេចចិត្ត ក្នុងការធ្វើដំណើរទៅចូលរួមជាមួយ នឹងលីគរបស់អារ៉ាប៊ីសាអូឌីត នៅរដូវក្តៅនេះ។

ព័ត៌មានត្រូវបានចេញផ្សាយ នៅក្រោយពេលដែលកីឡាករ បារាំងរូបនេះ បានធ្វើទស្សនកិច្ចទៅកាន់ទីលានហ្វឹកហាត របស់ក្លឹប Al-Ittihad ដែលជាក្លឹបកីឡាករ Kante និង Benzema ទើបតែផ្ទេរទៅចូលរួម ។

កីឡាករវ័យ៣០ឆ្នាំរូបនេះ ចាប់តាំងតែពី បានផ្ទេរ មកចូលរួមជាមួយនឹង Juventus វិញពីក្លឹបបិសាចក្រហម Man UTD ហាក់ដូចជាមិនសូវ បានបង្ហាញខ្លួនឡើយ ដោយសាររបួស ជាប់រហូតមកហើយជឿជាក់ថា គាត់ក៏ជាគោលដៅមួយ របស់ក្លឹបអារ៉ាប់នេះផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top