សិង្ហបុរី ៖ បន្ទាប់ពីឈរជាជួរ អស់រយៈពេល ៣៦ ម៉ោងរួចមក លោក Qayyum Lukman កាលពីថ្ងៃសុក្របានលេច ចេញនូវជ័យជម្នះពីបញ្ជរ ដែលលោក ទើបតែបានលក់សំបុត្រ ដើម្បីមើលការចាប់អារម្មណ៍ របស់តារាចម្រៀងដ៏ល្បីល្បាញ អាមេរិក Taylor Swift សម្តែងនៅប្រទេសសិង្ហបុរី ជាកន្លែងតែមួយគត់ របស់នាងនៅអាស៊ីអាគ្នេយ៍ នៅឆ្នាំក្រោយ...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា មេធាវីរបស់លោក Elon Musk បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Wachtell, Lipton, Rosen & Katz ជាក្រុមហ៊ុនមេធាវីវរជន តំណាងឲ្យ Twitter ក្នុងអំឡុងពេលដំណើរការតុលាការជុំវិញការកាន់កាប់របស់លោក Musk កាលពីឆ្នាំមុន សម្រាប់ការទទួលបានប្រាក់សំណងដ៏ច្រើនពីក្រុមហ៊ុនសម្រាប់សេវាកម្មរបស់ខ្លួន។ បណ្ដឹងនេះត្រូវបានដាក់ដោយក្រុមហ៊ុន...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា Twitter បានគំរាមប្តឹង Meta ប៉ុន្មានម៉ោង បន្ទាប់ពីក្រុមហ៊ុនមេ Instagram បានចាប់ផ្តើមកម្មវិធី Threads ជាកម្មវិធីខ្លួនសង្ឃឹមថានឹងកម្ចាត់គេហទំព័រដែលកំពុងតស៊ូជាកម្មសិទ្ធិរបស់លោក Elon Musk ។ លិខិតមួយផ្ញើជូននាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark...
ឌូបៃ៖ លោក Omar bin Sultan Al Olama រដ្ឋមន្ត្រីក្រសួងថ្នាក់តំបន់ សម្រាប់បញ្ញាសិប្បនិមិត្ត សេដ្ឋកិច្ចឌីជីថល និងកម្មវិធីគ្រប់គ្រងការងារបានឲ្យដឹងថា សហភាពអារ៉ាប់អេមីរ៉ាត (UAE) ប្តេជ្ញាទទួលយកដំណោះស្រាយ និងឧបករណ៍បញ្ញាសិប្បនិម្មិត (AI) នៅទូទាំងវិស័យផ្សេងៗ ដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។ លោក Al Olama...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានពិភាក្សាគ្នា អំពីការដេញថ្លៃសមាជិកភាពក្នុងអង្គការណាតូ របស់ប្រទេសស៊ុយអែត ជាមួយសមភាគីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន តាមទូរស័ព្ទមុនពេលកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាព ក្នុងសប្តាហ៍នេះ។ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីជំហររបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ ការផ្តល់យន្តហោះចម្បាំង F-16 និងការខិតខំប្រឹងប្រែងរបស់តួកគី ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរបស់លោក...
បរទេស៖ទាំងកាណាដានិងអង់គ្លេស បានចេញមកប្រកាសបដិសេធ មិនធ្វើការគាំទ្រផែនការក្នុងការផ្កត់ផ្គង់គ្រាប់បែកចង្កោម ទៅឲ្យអ៊ុយក្រែន ពីរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននោះឡើយ។ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសអំពីផែនការ ក្នុងការផ្កត់ផ្គង់អាវុធដ៏គ្រោះថ្នាក់នេះ ទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែបានទទួលរងនូវការមិនពេញចិត្ត ចំពោះផែនការនេះឡើយទាំងដែលបានដឹងហើយថា វាគឺជាអាវុធដែលត្រូវបានហាមប្រាម ដោយអង្គការសហប្រជាជាតិ។ រដ្ឋាភិបាលកាណាដាបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន CTV ថា៖ពួកយើងមិនគាំទ្រឡើយចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។រដ្ឋាភីបាលទីក្រុងអូតាវ់ាកន្លងមកបានប្តេជ្ញាចិត្តហើយថា នឹងបញ្ចប់ទៅនៃការប្រើប្រាស់អាវុធប្រភេទនេះ ពីព្រោះវាបានបង្កការប៉ះពាល់ខ្លាំង...
អាមេរិក៖នេះបើយោងតាមរបាយការណ៍ ពីការស្ទង់មតិភូមិសាស្ត្រអាមេរិក បានចេញផ្សាយកាលពេលថ្មីៗនេះថា ៤៥ ភាគរយនៃទឹកម៉ាស៊ីនទាំងអស់ របស់សហរដ្ឋអាមេរិកមានយ៉ាងហោចណាស់ មួយក្នុងចំណោមប្រភេទនៃសារធាតុពុល ដែលរំខាន ដល់ប្រព័ន្ធក្រពេញមួយប្រភេទ បំផ្លាញសារធាតុគីមី ត្រូវគេស្គាល់ថាជាសារធាតុ polyfluorinated alkyl (PFAS) យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ យោងតាមការសិក្សានេះបាននិយាយថា សារធាតុនេះហៅថា “សារធាតុគីមីជារៀងរហូត” ព្រោះវាចំណាយពេលយូរដើម្បីបំបែក សារធាតុនេះអាចត្រូវបានរកឃើញនៅក្នុង...
ក្លឹបអ្នកមានថ្មី Newcastle ដែលនឹងមានឈ្មោះលេងនៅពានរង្វាន់អឺរ៉ុប Champions League រដូវកាលក្រោយនោះកំពុងព្យាយាម ពង្រឹងសមត្ថភាពរបស់ខ្លួនខ្លាំងមែនទែន ដោយក្នុងនោះមានទាំងការចរចាកីឡាករឆ្នើមៗ ជាច្រើនផងដែរ។ ចុងក្រោយនេះ Newcastle កំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធ Harvey Barnes ដែលកំពុងលេងឲ្យក្លឹប Leicester City ក្នុងតម្លៃខ្លួនប្រមាណជា៤០លានផោន ប៉ុន្តែនឹងត្រូវប្រជែងជាមួយនឹងក្លឹបផ្សេងទៀតដូចជា West Hamនិង Aston...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារនេះបានឲ្យដឹងថា រដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាសជាតិ (ណាសា) គ្រោងនឹងចាប់ផ្តើមបេសកកម្មផ្តល់សេវា ផ្គត់ផ្គងពាណិជ្ជកម្មលើកទី១៩ របស់ខ្លួនទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) នៅក្នុងខែសីហា។ បេសកកម្មនឹងត្រូវបានអនុវត្តជាមួយក្រុមហ៊ុន Northrop Grumman ដែលជាក្រុមហ៊ុនអាកាសចរណ៍ និងបច្ចេកវិទ្យាការពារជាតិ ចម្រុះជាតិសាសន៍របស់អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យានអវកាសដឹកទំនិញ Cygnus របស់ Northrop...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea គឺមិនមានផែនការ ក្នុងការលក់កីឡាករប្រេស៊ីល Andrey Santosនោះទេ។ ទោះបីជាបច្ចុប្បន្នមានចំណាប់អារម្មណ៍ ពីសំណាក់ក្លឹបជាច្រើនក្តីពីក្លឹបធំៗនៅអឺរ៉ុប ក្តីប៉ុន្តែជឿជាក់ថាមិនមានការពិភាក្សាគួរឲ្យកត់សំគាល់ណាមួយនៅឡើយ។ គ្រូបង្វឹកថ្មីលោក Maurico Pochettino ទោះបីជាយ៉ាងណាគឺនឹងចង់ឃើញកីឡាកររូបនេះ លេងឲ្យក្លឹបនៅក្នុងការប្រកួតបើករដូវកាលជាមុនសិន ទើបធ្វើការសម្រេចចិត្តតាមក្រោយម្តងទៀតខណៈដែលប្រធានក្លឹប នៅតែមានជំនឿចិត្តអំពីសមត្ថភាពរបស់ Santos ៕ ប្រែសម្រួល៖ស៊ុនលី