កីឡា

Newcastle ចាប់អារម្មណ៍ Barnces ពីក្លឹប Leicester City

រូបភាព៖ AFP

ក្លឹបអ្នកមានថ្មី Newcastle ដែលនឹងមានឈ្មោះលេងនៅពានរង្វាន់អឺរ៉ុប Champions League រដូវកាលក្រោយនោះកំពុងព្យាយាម ពង្រឹងសមត្ថភាពរបស់ខ្លួនខ្លាំងមែនទែន ដោយក្នុងនោះមានទាំងការចរចាកីឡាករឆ្នើមៗ ជាច្រើនផងដែរ។

ចុងក្រោយនេះ Newcastle កំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធ Harvey Barnes ដែលកំពុងលេងឲ្យក្លឹប Leicester City ក្នុងតម្លៃខ្លួនប្រមាណជា៤០លានផោន ប៉ុន្តែនឹងត្រូវប្រជែងជាមួយនឹងក្លឹបផ្សេងទៀតដូចជា​ West Hamនិង Aston Villa។

ក្លឹប​​​ Leicester City ដែលបច្ចុប្បន្នបានធ្លាក់ចេញទៅលេង នៅលីគទី២ របស់អង់គ្លេសទៅហើយនោះសង្ឃឹមថា នឹងអាចលក់កីឡាកររូបនេះចេញក្នុងតម្លៃ ៤០លានផោនប៉ុន្តែ Newcastle ហ៊ានត្រឹមតែ៣៥លានផោន ហើយជឿជាក់ថាកិច្ចព្រមព្រៀង នឹងធ្វើឡើងក្នុងពេលឆាប៉ៗនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top