កូរ៉េ ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា Space Zoom របស់ Samsung គឺជាបច្ចេកវិទ្យារូបភាព ដែលប្រើនៅពេលថតរូបព្រះច័ន្ទ ចំណែកអ្នកគាំទ្រ Samsung ជាច្រើនបានបង្វែររូបភាព ព្រះច័ន្ទថតដោយជំនួយ នៃមុខងារនេះ ប៉ុន្តែវាហាក់ដូច ជាលក្ខណៈពិសេសរូបភាព ដែលពួកគេមានមោទនភាព ចំពោះខ្លួនឯងពិតជាការបង្កើតរូបភាព ក្លែងក្លាយពិតមែន...
អាមេរិក ៖ មេបណ្តាញសង្គម Facebook Meta បានសម្រេចចិត្តយ៉ាងធំមួយថា សញ្ញាសម្ងាត់ដែលមិនស្គាល់ អត្តសញ្ញាណ (NFTs) មិនមានអនាគតទេ ហើយនឹងកាត់បន្ថយ កិច្ចខិតខំប្រឹងប្រែង របស់ខ្លួនដើម្បីគាំទ្រពួកគេ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN ។ លោក Stephane Kasriel នាយកក្រុមហ៊ុន Meta...
អាមេរិក ៖ ការសិក្សាមួយពីវិទ្យាស្ថាន Hunt បង្ហាញថា អ្នកបោះឆ្នោតជិតពាក់កណ្តាល និយាយដោយមានជឿទុកចិត្ត របស់ពួកគេលើការអប់រំសាធារណៈ បានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 បានផ្ទុះឡើងនៅទូទាំងពិភបលោក នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN ។ ការស្ទង់មតិទាំងនោះ បានសម្តែងការព្រួយបារម្ភថា សាលារដ្ឋមិនមានការបង្រៀនជំនាញពិភពលោកពិត សម្រាប់ការងារនាពេលអនាគត ហើយក៏មិនជួយដល់ការអភិវឌ្ឍន៍សង្គម និងអារម្មណ៍របស់សិស្សផងដែរ ។...
អាឡាស្កា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ការសម្រេចចិត្តដ៏ធំបំផុតនេះ អាចត្រូវបានជួបជាមួយនឹង វិវាទពីក្រុមបរិស្ថាន ដែលបានរិះគន់រដ្ឋបាល លោក Biden ដែលបានព្យាយាមធ្វើឲ្យមានវិធីទាំង២ លើការប្រែប្រួលអាកាសធាតុ ។ រដ្ឋបាលរបស់លោក Joe Biden នឹងអនុម័តលើកំណែទម្រង់ នៃគម្រោងខួងយកប្រេង និងឧស្ម័នដ៏ចម្រូងចម្រាសចំនួនទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ។...
គៀវ៖ លោក Taras Vysotsky អនុរដ្ឋមន្ត្រីទី១ នៃគោលនយោបាយកសិកម្ម និងស្បៀងអាហារ បានឲ្យដឹងនៅក្នុងបទសម្ភាសមួយ ដែលបានផ្សាយកាលពីថ្ងៃចន្ទថា ការនាំចេញកសិផលរបស់អ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងនៅតែមានជាង ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ។ លោក Vysotsky បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើប៉ុស្តិ៍ Youtube ផ្លូវការរបស់ក្រសួងកសិកម្ម និងគោលនយោបាយកសិកម្មថា “យើងប៉ាន់ប្រមាណសក្តានុពលនៃការនាំចេញយ៉ាងហោចណាស់ក្នុងកម្រិតនៃឆ្នាំមុន...
តូក្យូ ៖ អង្គការមួយកំពុងសម្លឹង មើលបញ្ហាយេនឌ័រ និងការងារក្នុងឧស្សាហកម្មភាព យន្តជប៉ុនបានចេញផ្សាយ របាយការណ៍ដោយនិយាយថា មនុស្ស ២២ នាក់បានអះអាង សម្រាប់ការស្ទង់មតិរបស់ខ្លួនថា ពួកគេបានជួបប្រទះ ការរំលោភផ្លូវភេទ ឬការយាយី ដោយអ្នកដឹកនាំរឿង ឬផលិតករ ដោយភាគច្រើន នៃការអះអាងធ្វើឡើងដោយស្ត្រី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ការស្ទង់មតិដោយគម្រោង...
បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃអាទិត្យបានព្រមាន ប្រទេសហ្វីលីពីន ប្រឆាំងនឹងការពង្រឹង កិច្ចសហប្រតិបត្តិការ យោធារបស់ខ្លួនជាមួយ សហរដ្ឋអាមេរិក ដោយនិយាយថា វានឹងត្រូវបានប្រើ ដើម្បីបម្រើរបៀប វារៈភូមិសាស្ត្រនយោបាយ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើឱ្យខូចសន្តិសុខ ផ្ទាល់ខ្លួនរបស់ទីក្រុងម៉ានីល ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣...
ក្លឹបហង្សក្រហម Liverpool នៅក្នុងសប្តាហ៍នេះនឹងត្រូវចូលរួមក្នុងការប្រកួតប្រជែងជាមួយនឹងក្លឹបបិសាចក្រហម Man UTD ដើម្បីអាចចរចានាំយកកីឡាករឆ្នើមម្នាក់របស់ក្លឹប Fulhamមករួមក្លឹបនារដូវកាលក្រោយ។ កីឡាករ Joao Palhinha ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Fulham រូបនេះមានវ័យ២៧ឆ្នាំ និងកំពុងជាប់ឈ្មោះជាកីឡាករ ឆ្នើមរបស់ក្លឹបផងដែរប៉ុន្តែកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបនិងជាពិសេសនៅលីគអង់គ្លេសនេះតែម្តងខណៈដែលតម្លៃខ្លួនរបស់គាត់បច្ចុប្បន្នអាចមានទៅដល់៦០លានផោន។ Palhinha សញ្ជាតិប៉ទុយហ្គាល់បានចូលរួមជាមួយនឹង Fulham កាលពីរដូវក្តៅឆ្នាំមុនក្នុងតម្លៃខ្លួនត្រឹមតែ២០លានផោន ប៉ុន្តែបានបង្ហាញសមត្ថភាពកម្រិតអន្តរជាតិក្នុងនាជាកីឡាករខ្សែបម្រើដែលបច្ចុប្បន្នទាំង Liverpool និង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីចិនលោក Xi Jinping នឹងតាមផែនការត្រូវជួបពិភាក្សាគ្នាជាមួយនឹងសមភាគីលោកប្រធានាធិបតី Vladimir Zelensky ជាលើកដំបូងគិតចាប់តាំងតែពីមានជម្លោះជាមួយនឹងរុស្សី។ ប្រភពដដែលបានបន្តទៀតថាជំនួបគ្នាតាមរយៈវិដេអូខលនឹងអាចធ្វើឡើងបន្ទាប់ពីដំណើរបំពេញទស្សនកិច្ចរបស់លោក Xi ទៅកាន់ទីក្រុងមូស្គូដើម្បីជួបជាមួយនឹងប្រធានាធិបតីរុស្សីលោក Vladimir Putin នៅដើមសប្តាហ៍ក្រោយ។ ការធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្សីលើកនេះត្រូវបានគេមើលឃើញដែរថាបានជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើកដំបូងដែលធ្វើឡើងក្រោយពេលលោក Xi បានទទួលសេចក្តីទុកចិត្តបោះឆ្នោត ជាប្រធានាធិបតីចិន អាណត្តិទី៣ របស់លោកហើយក៏ជាអ្វីដែលចិនតែងតែបង្ហាញជំហក្នុង ការចូលរួមពាក់ព័ន្ធនិងជួយសម្របសម្រួល...
បរទេស៖ការបន្តផ្គត់ផ្គង់អាវុធជាច្រើន ពីសំណាក់សហរដ្ឋអាមេរិកនិងប្លុកអឺរ៉ុប ទៅឲ្យប្រទេសអ៊ុយក្រែនចំពោះមុខ ជម្លោះជាមួយនឹងរុស្សីនោះ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងគៀវនៅពេលនេះ បានជាប់ឈ្មោះជាប្រទេសធំបំផុតទី៣ដែល នាំចូលអាវុធច្រើនជាងគេបំផុត លើពិភពលោកកាលពីឆ្នាំ២០២២។ អ៊ុយក្រែនឈរនៅលេខរៀងទី៣បន្ទាប់ ពីប្រទេសកាតានិងឥណ្ឌានេះ បើយោងតាមការសិក្សាស្រាវជ្រាវដោយវិទ្យាស្ថាន អន្តរជាតិសម្រាប់កិច្ចការងារសន្តិភាពឬហៅកាត់ថា SIPRI (International Peace Research Institute)។ វិទ្យាស្ថាននេះក៏បានធ្វើការគណនារកឃើញដែរថាអ៊ុយក្រែន ក៏ជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងបញ្ជីប្រទេសនាំចូលអាវុធ ច្រើនជាងគេសម្រាប់រយៈពេល៥ឆ្នាំ ចុងក្រោយគិតពីឆ្នាំ២០១៨...