ព័ត៌មានអន្តរជាតិ

Liverpool ប្រជែង Man UTD យកកីឡាករឆ្នើមម្នាក់របស់ Fulham

ក្លឹបហង្សក្រហម Liverpool នៅក្នុងសប្តាហ៍នេះនឹងត្រូវចូលរួមក្នុងការប្រកួតប្រជែងជាមួយនឹងក្លឹបបិសាចក្រហម Man UTD ដើម្បីអាចចរចានាំយកកីឡាករឆ្នើមម្នាក់របស់ក្លឹប Fulham​មករួមក្លឹបនារដូវកាលក្រោយ។

កីឡាករ Joao Palhinha ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Fulham រូបនេះមានវ័យ២៧ឆ្នាំ និងកំពុងជាប់ឈ្មោះជាកីឡាករ ឆ្នើមរបស់ក្លឹបផងដែរប៉ុន្តែកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លឹបធំៗនៅអឺរ៉ុបនិងជាពិសេសនៅលីគអង់គ្លេសនេះតែម្តងខណៈដែលតម្លៃខ្លួនរបស់គាត់បច្ចុប្បន្នអាចមានទៅដល់៦០លានផោន។

Palhinha សញ្ជាតិប៉ទុយហ្គាល់បានចូលរួមជាមួយនឹង Fulham កាលពីរដូវក្តៅឆ្នាំមុនក្នុងតម្លៃខ្លួនត្រឹមតែ២០លានផោន ប៉ុន្តែបានបង្ហាញសមត្ថភាពកម្រិតអន្តរជាតិក្នុងនាជាកីឡាករខ្សែបម្រើដែលបច្ចុប្បន្នទាំង Liverpool និង Man UTD កំពុងរៀបចំផែនការដើម្បីពង្រឹងទំរង់លេង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top