បរទេស ៖ ការចំណាយលើវិស័យការពារជាតិ របស់ប្រទេសចិននឹងកើនឡើង ៧,២ភាគរយ ដល់ ២៣០ ពាន់លានដុល្លារនៅឆ្នាំនេះ, នេះបើយោងតាមព័ត៌មាន ដែលមាននៅក្នុងថវិកាជាតិ របស់ទីក្រុងប៉េកាំង ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang ក៏បានអំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសចិនឱ្យ “បង្កើនការត្រៀម ខ្លួនប្រយុទ្ធ” នៅពេលដែលពួកគេពង្រីក សមត្ថភាពយោធារបស់ពួកគេ...
ញុវយ៉ក៖ ទីភ្នាក់ងារនេះបានប្រកាសថា អង្គការណាសា គ្រោងនឹងចាប់ផ្តើមបេសកកម្មវិទ្យាសាស្ត្រថ្មីមួយ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ក្នុងខែមីនា លើការសិក្សាអំពីជំងឺបេះដូង ជីវិតនៅក្នុងលំហ និងអ្វីៗជាច្រើនទៀត។ វានឹងក្លាយជាបេសកកម្មសេវាកម្មផ្គត់ផ្គង់ឡើងវិញពាណិជ្ជកម្ម SpaceX លើកទី២៧ របស់អង្គការណាសា ។ បេសកកម្មដែលដឹកដោយយានអវកាស Dragon ដែលមិនទាន់បានបង្ហោះនោះ នឹងបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការណាសា ក្នុងរដ្ឋ Florida។...
លោក Rafaela Pimenta ភ្នាក់ងាររបស់ខ្សែប្រយុទ្ធក្លឹប Manchester City កីឡាករ Erling Haaland បានលើកឡើងថា ក្លឹប Real Madrid ជាក្លឹបនៃ«ក្ដីសុបិន» សម្រាប់កីឡាករជាច្រើនរូប។ លោកបានលើកឡើងថា៖ «នៅលើលោកនេះ មាន Premier League ហើយបន្ទាប់មកមាន [Real]...
ខ្សែបម្រើប្រយុទ្ធរបស់ Paris St-Germain កីឡាករ Neymar នឹងត្រូវសម្រាករហូតដល់ចប់រដូវកាលនេះ ដោយសារតែគេត្រូវ វះកាត់របួសកជើង។ កីឡាករសញ្ជាតិប្រេស៊ីល ត្រូវបានប្ដូរចេញ ព្រោះតែរបួសកជើងខាងស្ដាំ អំឡុងការប្រកួត PSG យកឈ្នះ ៤-៣ លើ Lille កាលពីថ្ងៃទី ១៩ ខែ កុម្ភៈ។ ក្លឹប...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ ហៅកាត់ថា (ISNA) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់ គ្រោងនឹងបាញ់បង្ហោះផ្កាយរណបក្នុងស្រុកចំនួន២ ទៅកាន់ទីអវកាស ដោយសហការជាមួយ ប្រទេសរុស្ស៊ីក្នុងខែធ្នូ ឆ្នាំ២០២៣ ។ របាយការណ៍បានដាក់ថា ផ្កាយរណប Kowsar និង Hodhod ដែលត្រូវបានបង្កើតឡើង...
កីឡាករខ្សែការពារឆ្នើម Achraf Hakimi របស់ក្រុម PSG នឹងនៅតែអាចបង្ហាញ ខ្លួនប្រកួតប៉ះជាមួយនឹង Bayern Munich ដដែលទោះបីជាកំពុង ប្រឈមមុខទៅនឹងករណីចោទ ប្រកាន់ទោសរំលោភបំពាន ផ្លូវភេទក្តី ។ កីឡាកររូបនេះ ត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីកីឡាករ ដែលត្រូវប្រកួតប៉ះ Bayern ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League នៅយប់ថ្ងៃពុធស្អែកនេះ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា យន្តហោះចម្បាំង F-35 នឹងត្រូវបានជួសជុលឡើងវិញ ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីដោះស្រាយបញ្ហារំញ័ររបស់ម៉ាស៊ីន ។ នេះបើយោងតាមការដកស្រង់ ពីការិយាល័យកម្មវិធីរួម F-35 (JPO)បានបញ្ជាក់ដូច្នេះ ។ ការិយាល័យបានចេញសេចក្តីណែនាំ មួយកាលពីសប្តាហ៍មុន ដោយរៀបរាប់លម្អិតអំពីនីតិវិធីជួសជុលឡើងវិញសម្រាប់យន្តហោះនៅទូទាំងពិភពលោក ។...
បិសាចក្រហម Man UTD បរាជ័យ ក្រោមស្នាដៃរបស់ Liverpool ក្នុងលទ្ធផល៧ ទល់នឹង០ កាលពីចុងសប្តាហ៍កន្លងមក បានធ្វើឲ្យទាំងអ្នកគាំទ្រគ្រូបង្វឹក និងកីឡាករមានការខកចិត្តខ្លាំងមែនទែន ពីព្រោះថា វាគឺជាប្រវត្តិសាស្ត្រ មិនធ្លាប់មានឡើយរបស់ក្រុម ។ គ្រូបង្វឹកលោក Ten Hag ធ្លាប់មានឈ្មោះល្បីខ្លាំង ជាពិសេសនៅពេលមកដឹកនាំ Man UTD...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្តេជ្ញាបន្តដាក់ការចំណាយខ្ពស់លើរុស្ស៊ី សម្រាប់សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ខណៈដែលមន្ត្រីសហភាពអឺរ៉ុបបានឲ្យដឹងថា សព្វាវុធដែលផ្តល់ដោយចិន ដល់រុស្ស៊ី នឹងនាំទៅរកការដាក់ ទណ្ឌកម្មដូចគ្នា។ លោក បៃដិន និងលោក Scholz បានជួបគ្នាកាលពីថ្ងៃសុក្រ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី...
កីឡាករ Felix ដែលបច្ចុប្បន្នកំពុងលេង ក្នុងលក្ខខណ្ឌខ្ចីជើង ឲ្យក្លឹបតោខៀវ Chelsea បានអះអាងថា គាត់ពិតជាមិន ទាន់មានភាពច្បាស់លាស់ ពិតមែន ចំពោះអនាគតរបស់គាត់ទាំង នៅក្លឹបអង់គ្លេសនិងក្លឹបនៅអេស្បាញ AT Madrid ។ ទោះបីជាមានព័ត៌មាន អំពីការចាកចេញពីអេស្បាញមករួម រស់ជាមួយនឹងក្លឹប នៅអង់គ្លេស ក្តីប៉ុន្តែរដូវក្តៅខាងមុខនេះ Felix ហាក់ដូចជាមិនទាន់...