កីឡា

Joao Felix សារភាពថា មិនច្បាស់លាស់ ជាមួយនឹងអនាគត

កីឡាករ Felix ដែលបច្ចុប្បន្នកំពុងលេង ក្នុងលក្ខខណ្ឌខ្ចីជើង ឲ្យក្លឹបតោខៀវ Chelsea បានអះអាងថា គាត់ពិតជាមិន ទាន់មានភាពច្បាស់លាស់ ពិតមែន ចំពោះអនាគតរបស់គាត់ទាំង នៅក្លឹបអង់គ្លេសនិងក្លឹបនៅអេស្បាញ AT Madrid ។

ទោះបីជាមានព័ត៌មាន អំពីការចាកចេញពីអេស្បាញមករួម រស់ជាមួយនឹងក្លឹប នៅអង់គ្លេស ក្តីប៉ុន្តែរដូវក្តៅខាងមុខនេះ Felix ហាក់ដូចជាមិនទាន់ បានសម្រេចចិត្តច្បាស់នៅឡើយទេ ចំពោះអនាគតរបស់គាត់ ខណៈដែល Chelsea បានទូទាត់លុយ១១លានផោន រួចទៅហើយឲ្យទៅ AT Madrid គិតត្រឹមចុងរដូវកាលនេះ និងជម្រើសទិញ គាត់ដាច់មកអង់គ្លេសផងដែរ ។

កីឡាករផ្ទាល់បាននិយាយថា ៖ អាចលេងនៅ Champions League គឺជាក្តីស្រម៉ៃរបស់កីឡាករម្នាក់ វាគឺជាការប្រកួតដ៏កំពូលមួយ ប៉ុន្តែពេលនេះខ្ញុំមិនទាន់ចង់និយាយ អំពីអនាគត ដែលមិនច្បាស់នោះទេ តែខ្ញុំនឹងផ្តោតការប្រកួត Champions League ដែលនៅសេសសល់ហើយ នឹងធ្វើការសម្រេចចិត្ត នៅពេលក្រោយ ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ន Chelsea មិនត្រឹមតែមិនសូវមាន ទំរង់លេងល្អនៅក្នុង Champions League ហើយក៏កំពុងស្ថិតនៅពាក់កណ្តាលតារាង ដែលមានន័យថា នឹងមានឱកាសទៅលេងនៅ Champions League ឡើយរដូវកាលក្រោយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top