កីឡា

AT Madrid ត្រៀមលក់ Felix តែក្នុងតម្លៃ៩០ លានផោន

The Athletic ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអេស្បាញ AT Madrid កំពុងរៀបចំផែនការក្នុងការលក់កីឡាករ Joao Felix ចេញពីបញ្ជីកីឡាកររបស់ខ្លួនហើយនៅរដូវក្តៅខាងមុខនេះ។

ក្លឹបនេះក៏បានបង្ហាញអំពីតម្លៃខ្លួនដែលក្លឹបថ្មីអាចទិញយកកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់រូបនេះទៅហើយនោះគឺប្រហែលជា៩០លានផោនខណៈដែលក្លឹបតោខៀវ Chelsea តែមួយគត់ប៉ុណ្ណោះនៅពេលនេះដែលមានលទ្ធភាពទាំងលក្ខខណ្ឌកីឡាករនិងក្លឹបសម្រាប់ផ្ទេរកីឡាករ Felix។

Felix បច្ចុប្បន្នកំពុងលេងក្នុងលក្ខខណ្ឌខ្ចីជើងឲ្យក្លឹបតោខៀវ Chelsea នៅឡើយរហូតដល់ខែមករាហើយតម្លៃខ្លួនថ្លៃបែបនេះក៏ដោយសារតែកុងត្រារបស់គាត់ជាមួយនឹង AT Madrid នឹងមានរហូតទៅដល់ឆ្នាំ២០២៧៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top