កីឡា

Chelsea នៅតែចាប់អារម្មណ៍កីឡាករ Declan Rice

The Sky Sport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea នៅតែមានចំណាប់អារម្មណ៍ជាមួយនឹងកីឡាករ Declan Rice នៅឡើយសម្រាប់ការដោះដូរនៅរដូវក្តៅខាងមុខនេះ។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានឈានចូលមកដល់កុងត្រាឆ្នាំចុងក្រោយជាមួយនឹងក្លឹប West Ham ទៅហើយប៉ូន្តែជឿជាក់ថាក្លឹបនិងកីឡាករនឹងមិនអាចបន្តកុងត្រាថ្មីបានទៀតឡើយដោយសារតែទំរង់លេងរបស់ក្លឹបទាំងមូលកំពុងធ្លាក់ចុះខណៈដែលកីឡាករវិញគឺកំពុងមានទីផ្សារខ្លាំង។

ក្លឹបញញួរធំនឹងអាចបានត្រឹមឈរមើលកីឡាកររូបនេះចាកចេញពីក្លឹបដោយមិនមានតម្លៃខ្លួនឡើយនៅរដូវក្តៅនេះដោយក្នុងនោះក្លឹប Chelsea គឺជាអ្នកមានចំណាប់អារម្មណ៍ជាមួយនឹងកីឡាករខ្សែបម្រើការពាររូបនេះជាងគេហើយក្រៅពីនោះក៏មានក្លឹបកាំភ្លើងធំ Arsenal ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top