កីឡា

លោកស្រីបណ្ឌិត ដាំ ដាវីនី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការ ខិតខំប្រឹងប្រែងការហ្វឹកហាត់ក្រុម អត្តពលិកកម្ពុជាត្រៀម Sea Games

ភ្នំពេញ៖លោកស្រីបណ្ឌិត ដាំ ដាវីនី ប្រធានផ្នែកសិល្បៈ និងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាលតំណាង លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់ កណ្តាលបានអញ្ជើញសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីជម្រើសជាតិ កំពុងហ្វឹកហាត់ត្រៀមខ្លួនចូលរួមការប្រកួតកីឡា Sea Games ២០២៣ លើកទី៣២ និងASEAN Para Games ២០២៣ លើកទី១២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។


នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ក្នុងឱកាសសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ជម្រើស ជាតិលោកស្រីបណ្ឌិត ដាំ ដាវីនី ក្រោមការសម្ររលសម្រួលដោយលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌល ជាតិហ្វឹកហ្វឺនកីឡារួមមានកីឡាកាយសម្ព័ន្ធ កីឡាវាយកូនឃ្លើលើតុ កីឡាចំបាប់ កីឡាវាយសី កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាសូហ្វតេន្នីស កីឡាហែលទឹក កីឡាប្រដាល់សកល កីឡាវាយកូនបាល់ កីឡាកតេក្វាន់ដូ ITF កីឡាវ៉ូវីណាម កីឡាអុក កីឡាកតេក្វាន់ដូ WT ពិនិត្យសាលសង្រ្គោះបឋម និងអាហារដ្ឋានផងដែរ ។


លោកជំទាវ បណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិត ខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ក៏ដូច ជាការប្រកួតដោយទទួលបានជោគជ័យនាំយក នូវកិត្តិយសសម្រាប់ប្រទេសជាតិសម្រាប់ Sea Games ២០២៣ ។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះការលើក ស្ទួយវិស័យកីឡា ដោយបានធ្វើការរៀបចំនូវគោល នយោបាយ ស្ដីពីការអភិវឌ្ឍ វិស័យអប់រំកាយ និងកីឡាជាយន្តការអនុវត្តតាមរយៈ ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះ មានការលើកទឹកចិត្ត និងឧបត្ថម្ភជូនដល់កីឡាករ- កីឡាការិនីកំពុងធ្វើការហ្វឹកហាត់។


លោកលោកបានលើកឡើងបន្ថែមទៀតថា ជាមោទនភាពសម្រាប់ប្រទេសកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះយើងនឹងធ្វើជាម្ចាស់ ផ្ទះការប្រកួត Sea Games លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នេះបានបង្ហាញអំពីការរីកចម្រើន ស្មើមុខ ស្មើសិទ្ធជាមួយបណ្ដាប្រទេសដទៃ ក្នុងតំបន់ និងអន្តរជាតិក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាបច្ចុប្បន្នដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី។


លោកស្រីបណ្ឌិត បានធ្វើការផ្តាំផ្ញើជូនដល់កីឡាករ-កីឡាការិនី ត្រូវថែរក្សាសុខភាពឲ្យបានល្អ និង ខិតខំធ្វើការហ្វឹកហាត់ គោរពវិន័យ និងលក្ខន្តិកៈ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីអាចចូលរួមប្រកួត និងយកជ័យជំម្នះ ក្នុងការដណ្ដើមមេដាយមាស សម្រាប់ការប្រកួតនាពេលខាងមុខ៕

Most Popular

To Top