អតីតកីឡាករឆ្នើមក្លឹបបិសាចក្រហម Man UTD លោក Pual Scholes ក្រោយលទ្ធផលចាញ់ Copenhagen ទាំងគួរឲ្យភ្ញាក់ផ្អើលកាលពីម្សិលមិញបានលើកឡើងថា ក្លឹបមិនគួរបណ្តេញគ្រូបង្វឹកលោក Erik Ten Hag ឡើយ។ ទោះបីជាបាននាំមុខក្រុម Copenhagen ដល់ទៅ២គ្រាប់មុននៅតង់ទី១ក្តីប៉ូន្តែ Man UTD នៅតែរបូតបាល់គ្រាប់ដល់ទៅ៤គ្រាប់មកវិញដដែល ធ្វើឲ្យលទ្ធផលបានត្រឹមតែ៤ទល់នឹង៣ហើយធ្លាក់ទៅបាតតារាងនៃពូល A...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កងកម្លាំងយោធាហូឡង់បានប្រកាសផ្តល់យន្តហោះចម្បាំងប្រភេទ F-16 ចំនួន៥គ្រឿងដើម្បីធ្វើការហ្វឹកហាត់ពីឡុតអ៊ុយក្រែន ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសរ៉ូម៉ានី។ សេចក្តីប្រកាសរបស់ក្រសួងការពារជាតិហូឡង់បានប្រកាសអំពីការសម្រេចចិត្តនេះកាលពីថ្ងៃពុធដោយអះអាងទៀតថាកញ្ចប់ជំនួយដំបូងជាយន្តហោះចម្បាំងនេះនឹងធ្វើដំណើរទៅដល់មូលដ្ឋានហ្វឹកហាត់យោធារបស់អឺរ៉ុបឬ EFTC នៅក្នុងទីក្រុង Borcea ប្រទេសរ៉ូម៉ានី។ ក្រសួងបានបញ្ជាក់ទៀតថា៖មជ្ឈមណ្ឌលហ្វឹកហ្វឺននៅប្រទេសរ៉ូម៉ានីនឹងប្រើប្រាស់យន្តហោះនេះជាលើកដំបូងដើម្បីផ្តល់វគ្គបណ្តុះបណ្តាលថ្មីសម្រាប់អ្នកបង្ហាត់ F-16 ដែលបានជួល បន្ទាប់មកការបណ្តុះបណ្តាលនឹងត្រូវបានផ្តល់ជូនអ្នកបើកយន្តហោះរ៉ូម៉ានី និងអ៊ុយក្រែនប៉ុន្តែយន្តហោះនេះនឹងហោះហើរនៅក្នុងដែនអាកាសណាតូតែប៉ុណ្ណោះ។ តាមការគ្រោតទុកដែលបានធ្វើឡើងនៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ណាតូនៅទីក្រុងវីលនីស ប្រទេសលីទុយអានី នៅដើមឆ្នាំនេះ EFTC...
បរទេស៖ បណ្តាប្រទេសសមាជិក G7 នៅតែមិនបានពហរមព្រៀងលើវិធីដោះស្រាយការជាប់គាំងតំបន់ហ្គាហ្សា នៅពេលដែលអ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែកលើតំបន់ប៉ាឡេស្ទីន ក្នុងការសងសឹកប្រឆាំងនឹងការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស G7 បាននិយាយបន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់របស់ពួកគេនៅទីក្រុងតូក្យូនៅថ្ងៃពុធថា មធ្យោបាយតែមួយគត់ដើម្បីធានាសន្តិភាពស្ថិរភាពនៅមជ្ឈិមបូព៌ាគឺជាដំណោះស្រាយរដ្ឋពីរចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល។ រដ្ឋធានីរបស់ប្រទេសជប៉ុនបានរៀបចំការជួបជុំគ្នារយៈពេលពីរថ្ងៃនៃអ្នកការទូតកំពូលមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង...
ព្រុចសែល៖ អង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានឲ្យដឹងថា ប្រទេសជាសមាជិករបស់ខ្លួន មានបំណងផ្អាក ប្រតិបត្តិការនៃសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធ សាមញ្ញនៅអឺរ៉ុប (CFE) ដើម្បីឆ្លើយតបទៅនឹងការ សម្រេចចិត្តរបស់រុស្ស៊ី ក្នុងការដកខ្លួនជាផ្លូវការចេញពីកតិកា សញ្ញាសំខាន់នៅម៉ោង ១២ រំលងអធ្រាត្រថ្ងៃអង្គារ។ សម្ព័ន្ធភាពយោធាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានគាំទ្រដោយ “សម្ព័ន្ធមិត្តណាតូទាំងអស់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេស...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ចំពូកទី ៧០២ នៃច្បាប់ឃ្លាំមើលការស៊ើបការណ៍សម្ងាត់បរទេសត្រូវបានថ្កោលទោសម្តងហើយម្តងទៀត ដោយមានអ្នករិះគន់គូសបញ្ជាក់អំពីរបៀបដែលបទប្បញ្ញត្តិទូលំទូលាយរបស់ខ្លួន ធ្វើឲ្យមានការឃ្លាំមើលដោយមិនមានការធានាចំពោះជនបរទេស។ ក្រុមសមាជិកសភាអាមេរិក បានណែនាំច្បាប់មួយដើម្បីផ្តល់សិទ្ធិឡើងវិញ នូវចំពូកទី ៧០២ នៃច្បាប់ឃ្លាំមើលការស៊ើបការណ៍សម្ងាត់បរទេសកាលពីថ្ងៃអង្គារ ដោយលើកឡើងពីបទប្បញ្ញត្តិថ្មី ដែលពួកគេទាមទារដោះស្រាយកង្វល់ដែលមានជាយូរមកហើយ។ សមាជិកព្រឹទ្ធសភា Ron Wyden (D-OR) ម្នាក់ក្នុងចំណោមសហឧបត្ថម្ភរបស់ច្បាប់នេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា...
រុស្ស៊ី ៖ RIA Novosti បានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយដកស្រង់ ទិន្នន័យពីដំណើរការ Kimberley បានឲ្យដឹងថា ប្រទេសរុស្ស៊ី ជាអ្នកផលិតគ្រាប់ពេជ្រកំពូល នៅលើពិភពលោកក្នុងឆ្នាំ ២០២២ បន្ទាប់ពីប្រទេសនេះ បានផលិតគ្រាប់ពេជ្រជិត ២ ដងច្រើនជាងអ្នកផ្គត់ផ្គង់ធំទី ២ គឺ Botswana យោងតាមការចេញ ផ្សាយពីគេហទំព័រ...
ឥណ្ឌា ៖ កាសែត Economic Times បានរាយការណ៍ កាលពីថ្ងៃអង្គារឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Tesla របស់លោក Elon Musk អាចបង្កើតរោងចក្រផលិត រថយន្តអគ្គិសនី (EV) ដំបូងរបស់ខ្លួន ក្នុងប្រទេសឥណ្ឌា នៅដើមឆ្នាំក្រោយ ខណៈទីក្រុង New Delhi កំពុងប្រកួតប្រជែង...
ភ្នំពេញ ៖ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានប្រកាសរៀបចំការ ប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសារធារណៈ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ លោក បួនហ៊ីង...
ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានជួបសំណោះសំណាល់ ជាមួយគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ គ្រូពេទ្យ និងក្រុមកីឡាករ -កីឡាការិនីចំនួនប្រហែលជតិ ៤០ នាក់ របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្វើការហ្វឹកហាត់ នៅប្រទេសវៀតណាម ដើម្បីពង្រឹក សមត្ថភាពខ្លួនមុនចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាវ៉ូវីណាមជើងឯក...
សេនហ្វ្រេនស៊ីស្កូ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Google នៅថ្ងៃច័ន្ទនឹងព្យាយាមការពារបំណែកដែលរកកម្រៃ នៃអាណាចក្រអ៊ីនធើណេតរបស់ខ្លួនក្នុងពេលតែមួយ ដែលវានៅតែជាប់គាំងសម្រាប់ការកាត់ក្តីប្រឆាំងការទុកចិត្តដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកក្នុងត្រីមាសមួយសតវត្ស។ ការគំរាមកំហែងចុងក្រោយបំផុតនឹងលាតត្រដាងក្នុងតុលាការសហព័ន្ធ San Francisco ដែលគណៈវិនិច្ឆ័យចំនួន ១០ នាក់នឹងសម្រេចថា តើប្រព័ន្ធដំណើរការការទូទាត់ឌីជីថលរបស់ Google លើ Play Store ដោយចែកចាយកម្មវិធីសម្រាប់ទូរស័ព្ទដែលដំណើរការលើកម្មវិធី Android របស់ខ្លួនបានកំពុងជំរុញតម្លៃដោយខុសច្បាប់សម្រាប់អ្នកប្រើប្រាស់...