ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស G7 បរាជ័យក្នុងការព្រមព្រៀងលើបទឈប់បាញ់នៅហ្គាហ្សា ប៉ុន្តែបានអំពាវនាវឱ្យមានដំណោះស្រាយរដ្ឋពីរ

រូបភាពពី៖​ AFP

បរទេស៖ បណ្តាប្រទេសសមាជិក G7 នៅតែមិនបានពហរមព្រៀងលើវិធីដោះស្រាយការជាប់គាំងតំបន់ហ្គាហ្សា នៅពេលដែលអ៊ីស្រាអែលបន្តការទម្លាក់គ្រាប់បែកលើតំបន់ប៉ាឡេស្ទីន ក្នុងការសងសឹកប្រឆាំងនឹងការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស G7 បាននិយាយបន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់របស់ពួកគេនៅទីក្រុងតូក្យូនៅថ្ងៃពុធថា មធ្យោបាយតែមួយគត់ដើម្បីធានាសន្តិភាពស្ថិរភាពនៅមជ្ឈិមបូព៌ាគឺជាដំណោះស្រាយរដ្ឋពីរចំពោះជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល។

រដ្ឋធានីរបស់ប្រទេសជប៉ុនបានរៀបចំការជួបជុំគ្នារយៈពេលពីរថ្ងៃនៃអ្នកការទូតកំពូលមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និងអ៊ីតាលី ដែលជាពិសេសបានពិភាក្សាអំពីវិបត្តិតំបន់ហ្គាហ្សា ចំពេលមានការកើនឡើងនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល។

មុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ នៅក្នុងអ្វីដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានពណ៌នាថា ជា “ការប៉ុនប៉ងចុងក្រោយរបស់លោកដើម្បីជួសជុលជំហរពិភពលោកដែលកំពុងធ្លាក់ចុះរបស់សហរដ្ឋអាមេរិក” ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top