គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Antonio Conte កាលពីថ្ងៃម្សិលមិញនេះបានសារភាពថា លោកពិតជាបានបដិសេធសំណើរដ៏ធំមួយពីក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការទៅធ្វើការងារនៅទីនោះ។ យោងតាមការចេញផ្សាយរបស់ The Goal ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកដ៏មានបទពិសោធរូបនេះបានបញ្ជាក់ហើយថាលោកមានបំណងក្នុងការបង្វឹកជាមួយនឹងក្លឹបនៅទ្វីបអឺរ៉ុបច្រើនជាងដោយក្នុងនោះអាចមាន AS Roma ឬ Napoli។ ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹករូបនេះក៏បានសំដែងនូវការស្តាយក្រោយដែលបានសម្រេចចិត្តចាកចេញពីក្លឹប Juventus ផងដែរកាលពីឆ្នាំ២០១៤ដែលកាលពីគ្រានោះលោកបានដឹកនាំក្លឹបបានយ៉ាងល្អបំផុតត្រឹមតែ៣រដូវកាលប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
ព្រុចសែល៖ ប្រធានឧស្សាហកម្មសហភាពអឺរ៉ុបលោក Thierry Breton បានបើកការស៊ើបអង្កេតលើ X របស់ Elon Musk ជាដំបូងនៅក្រោមច្បាប់ថ្មីរបស់សហភាពអឺរ៉ុប ក្រោយពីបានស្តីបន្ទោសវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok និង Meta សម្រាប់ការមិនធ្វើគ្រប់គ្រាន់ដើម្បីដោះស្រាយការផ្សព្វផ្សាយព័ត៌មានមិនពិត បន្ទាប់ពីការវាយប្រហាររបស់ហាម៉ាសលើអ៊ីស្រាអែល យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ អ្នកស្រាវជ្រាវប្រព័ន្ធផ្សព្វផ្សាយសង្គមបានប្រាប់រ៉យទ័របានឲ្យដឹងថា វេទិកាទាំង ៣ បានឃើញការកើនឡើងនៃមាតិកាមិនពិតអំពីជម្លោះអ៊ីស្រាអែល...
ប៉ារីស៖ អង្គការសហប្រជាជាតិបាននិយាយថា អ្នកប្រើប្រាស់បោះបង់ចោល ឬកាន់កាប់ទំនិញអេឡិចត្រូនិកមិនប្រើហើយដែលមានវត្ថុធាតុដើមសំខាន់សម្រាប់ការផ្លាស់ប្តូរថាមពលបៃតង ហើយមានតម្លៃជិត ១០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប្រដាប់ប្រដាក្មេងលេង ខ្សែ បារីអេឡិចត្រូនិច ឧបករណ៍ ច្រាសដុសធ្មេញអគ្គិសនី កោរសក់ កាសស្តាប់ត្រចៀក និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះផ្សេងទៀតមានផ្ទុកលោហធាតុដូចជា លីចូម មាស ប្រាក់ និងទង់ដែង។ តម្រូវការត្រូវបានរំពឹងថានឹងកើនឡើងសម្រាប់សម្ភារៈទាំងនេះ ដោយសារតែតួនាទីដ៏សំខាន់របស់ពួកគេក្នុងឧស្សាហកម្មបៃតងដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន បានកើនឡើងដល់២.៦៧០នាក់ ជាមួយគ្នានេះដែរមានអ្នករងរបួសជាង៩.៦០០នាក់ត្រូវបានរាយការណ៍ឲ្យដឹង ។ លោក Ashraf Al-Qudra អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល “បន្តមានឡើងដោយភាពឃោរឃៅ” ដោយគាត់បានកត់សម្គាល់ថា ការវាយប្រហារបានកំណត់គោលដៅសង្កាត់លំនៅដ្ឋាន និងបំផ្លាញផ្ទះជាច្រើន “របស់អ្នកស្រុក”...
បច្ចេកវិទ្យារីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ រីឯប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏រីកចម្រើនដូចគ្នាដែរ។ តាំងពីមានវត្តមានទូរទស្សន៍មក ការថ្លែងសុន្ទរកថាជាសាធារណៈ បានចែកចាយជាសំឡេងនិងរូបភាពដោយផ្ទាល់ដែលមិនមែនមានតែក្នុងអត្ថបទព័ត៌មានលើកាសែតទេ។ មេដឹកនាំដែលបានថ្លែងសុន្ទរកថានៅលើកញ្ចក់ទូរទស្សន៍មុនគេគឺនៅថ្ងៃទី០៥តុលាឆ្នាំ១៩៤៧ដោយលោកហារី ទ្រូម៉ាន(Harry Truman) ដែលជាប្រធានាធិបតីទី៣៣នៃសហរដ្ឋអាមេរិក។ នៅពេលនោះលោកថ្លែងស្នើឲ្យប្រជាជនសហរដ្ឋអាមេរិកសន្សំសំចៃស្បៀងដើម្បីទុកជួយប្រជាជននៅទ្វីបអឺរ៉ុបដែលជួបប្រទះវិនាសកម្មក្រោយសង្គ្រាមលោកលើកទី២។ ទោះជានៅពេលនោះ ចំនួនអ្នកប្រើប្រាស់ទូរទស្សន៍នៅសហរដ្ឋអាមេរិកនៅតិចតួចក្ដី ប៉ុន្តែការថ្លែងសុន្ទរកថារបស់លោកគឺជាការបើកផ្លូវសម្រាប់ការផ្សព្វផ្សាយពីសកម្មភាពរបស់ប្រធានាធិបតី ដូចជាការស្បថចូលកាន់តំណែង ព្រមទាំងការយកកញ្ចក់ទូរទស្សន៍ធ្វើជាវេទិកាឃោសនានយោបាយរាល់ពេលបោះឆ្នោតម្ដងៗរបស់អ្នកនយោបាយអាមេរិក និងសកលលោក៕ ប្រភព៖ sabay
បច្ចុប្បន្ននៅស្រុកយើង អ្នកបើកបរភាគច្រើនតែងបារម្ភពីការបើកបរលើសល្បឿនពិសេសនៅតាមផ្លូវជាតិ ឧទាហរណ៍ដូចជានៅផ្លូវជាតិលេខ៣ជាដើម ហើយកត្តាប្រេងសាំងឡើងថ្លៃ ក៏ធ្វើឱ្យព្រួយចិត្តដែរ។ ការពិតទៅ ក្នុងរថយន្តគឺមានមុខងារមួយហៅថា Cruise Control ងាយស្រួលប្រើបំផុត ដែលមានទីតាំងស្ថិតនៅម្តុំដៃចង្កូត គ្រាន់តែខុសរូបរាងគ្នាទៅតាមប្រភេទរថយន្ត ដោយខ្លះជាកុងតាក់កាច់ចុះឡើង និងខ្លះជាប៊ូតុងចុច។ មុខងារនេះវាបានផ្តល់ប្រយោជន៍យ៉ាងច្រើនជាជំនួយដល់ការបើកបររបស់លោកអ្នក រួមមានដូចជា៖ ១. សន្សំសំចៃនៃការប្រើប្រាស់សាំង៖ ពេលបើកមុខងារ Cruise Control អ្នកមិនចាំបាច់ត្រូវជាន់ហ្គែរបន្ថែមល្បឿននោះទេ...
ស្បែកជើងបាល់បោះ Michael Jordan១គូ ត្រូវបានដាក់ដេញថ្លៃលក់ដាច់ក្នុងតម្លៃ ២.២លានដុល្លារអាមេរិក នៅទីក្រុង New York សហរដ្ឋអាមេរិក កាលពីខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ។ ស្បែកជើងបាល់បោះមួយនេះគឺធ្លាប់ពាក់ដោយកំពូលកីឡាករបាល់បោះ Michael Jordan កាលពីឆ្នាំ១៩៩៨ ក្នុងពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ NBA ។ នេះមិនមែនជាលើកទី១ ដែលសម្ភារៈកីឡាបាល់បោះដែលធ្លាប់ពាក់ដោយ Michael...
អគ្គលេខាធិការនៃអង្គការសហប្រជាជាតិក៏ធ្លាប់មាន អ្នកមកពីតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បុគ្គលនោះគឺ លោក U Thant ដែលជាអ្នកការទូតនៃប្រទេសភូមា (មីយ៉ាន់ម៉ា បច្ចុប្បន្ន)។ លោកបានបំពេញការងារជាអគ្គលេខាធិការនៃអង្គការនយោបាយពិភពលោកនេះអំឡុងឆ្នាំ១៩៦១ ដល់ឆ្នាំ១៩៧១។ មុននឹងឈានជើងនៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ លោក Thant បានប្រឡូកច្រើនក្នុងការងារនយោបាយរបស់មីយ៉ាន់ម៉ា តាំងពីប្រទេសនេះមិនទាន់ទទួលបានឯករាជ្យ។ លោកបានរៀបចំជំនួបរវាងលោកនាយករដ្ឋមន្ត្រី U Nu និងភ្ញៀវបរទេសផ្សេងៗ ព្រមទាំងជួយសរសេរសុន្ទរកថាឲ្យនាយករដ្ឋមន្ត្រីទៀតផង។ ក្រោយមកទៀតលោកបានក្លាយជាឯកអគ្គរដ្ឋទូតរបស់ភូមា...
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យមួយយ៉ាងសំខាន់ក្នុងចំណោមបុណ្យប្រពៃណីដទៃទៀតរបស់ប្រទេសកម្ពុជា។ ពិធីបុណ្យនេះធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ ក្រែងលោកបានធ្លាក់ទៅសោយទុក្ខក្នុងអបាយភូមិ (កន្លែងរងទុក្ខ ដូចជាឋាននរកជាដើម)។ ជារឿយៗ ឲ្យតែដល់រដូវបុណ្យនេះប្រជាពលរដ្ឋខ្មែរតែងរៀបចំបាយសម្លធ្វើជាចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃនៅតាមវត្តអារាមដើម្បីធ្វើការបង្សុកូលឧទ្ទិសកុសល។ ដោយពិធីបុណ្យនេះធ្វើឡើងក្នុងន័យរំលឹកគុណ និងការឧទ្ទិសចំណីអាហារដល់អ្នកដែលស្លាប់ទៅ អត្ថបទនេះនឹងលើកឡើងអំពី បុណ្យទាំង ៦ទៀត នៅបណ្ដាប្រទេសផ្សេងៗ ដែលមានលក្ខណៈស្រដៀងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់កម្ពុជា...
អស់រយៈពេលជាង 14ឆ្នាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងមិត្តហ្វូន និងវិស័យអប់រំ ការផ្លាស់ប្តូរឌីជីថលបន្តិចម្តងៗ បាននិងកំពុងកើតឡើង។ ការផ្លាស់ប្តូរនេះបានបង្កើតបរិយាកាស សិក្សាប្រកបដោយសុវត្ថិភាព និងវិជ្ជមានសម្រាប់ទាំងសិស្ស និងគ្រូបង្រៀននៅក្នុងប្រទេសនេះ។ -មិត្តហ្វូន និងផលប៉ះពាល់នៃការផ្លាស់ប្តូរ ឌីជីថលមកលើវិស័យអប់រំកម្ពុជា មិត្តហ្វូន ដែលជាម៉ាកយីហោក្រោមក្រុមហ៊ុន Viettel Group បានរួមចំណែកយ៉ាងសំខាន់ដល់រដ្ឋាភិបាល និងសង្គមកម្ពុជា។ ក្នុងរយៈពេល 14 ឆ្នាំនៅក្នុងទឹកដីនៃប្រាសាទដ៏សំបូរបែប...