កីឡា

អតីតគ្រូ Chelsea លោក Conte សារភាពថាបានបដិសេធសំណើរទៅអារ៉ាប៊ីសាអូឌីត

រូបភាពពី៖​ AFP

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Antonio Conte កាលពីថ្ងៃម្សិលមិញនេះបានសារភាពថា លោកពិតជាបានបដិសេធសំណើរដ៏ធំមួយពីក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការទៅធ្វើការងារនៅទីនោះ។

យោងតាមការចេញផ្សាយរបស់ The Goal ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកដ៏មានបទពិសោធរូបនេះបានបញ្ជាក់ហើយថាលោកមានបំណងក្នុងការបង្វឹកជាមួយនឹងក្លឹបនៅទ្វីបអឺរ៉ុបច្រើនជាងដោយក្នុងនោះអាចមាន AS Roma ឬ Napoli។

ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹករូបនេះក៏បានសំដែងនូវការស្តាយក្រោយដែលបានសម្រេចចិត្តចាកចេញពីក្លឹប Juventus ផងដែរកាលពីឆ្នាំ២០១៤ដែលកាលពីគ្រានោះលោកបានដឹកនាំក្លឹបបានយ៉ាងល្អបំផុតត្រឹមតែ៣រដូវកាលប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top