កីឡា

Ronaldo ដូច​ជា​ឱ្យ​តម្រុយ​ថា ជិត​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo បាន​និយាយ​ប្រាប់​អ្នកកាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​មើល​ឃើញ​ថា​ខ្លួន​ឯង​លេង​បាល់​នៅ​អាយុ ៤០ ឬ ៤១ឆ្នាំ​នោះ​ទេ។

កីឡាករ​វ័យ ៣៨ឆ្នាំ​រូប​នេះ​បាននិយាយ​ប្រាប់​អ្នកកាសែត​ក្រោយ​ពី​ប្រកួត​រវាង​ព័រទុយហ្គាល់ ប៉ះ​នឹង​ស្លូវ៉ាគី​ថា៖ «មនុស្ស​ជា​ច្រើន​បាន​និយាយ​ថា ខ្ញុំ​នឹង​លេង​បាល់​ដល់​អាយុ ៤០ ឬ ៤១ឆ្នាំ»។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​មិន​ដាក់​គោលដៅ​ដល់​ថ្នាក់​នេះ»។ Ronaldo អះអាង​ថា ខ្លួន​រៀប​គោលដៅ​ក្នុង​រយៈពេល​ខ្លី ជា​ជាង​សម្លឹង​មើល​វែង​ឆ្ងាយ​ដូច​កាល​ពី​មុន។

សូម​ជម្រាប​ផង​ដែរ​ថា Ronaldo បាន​ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ឆ្នាំ២០២២។ អំឡុង​ពេល​នោះ​ដែរ​ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា កីឡាករ​រូប​នេះ​នឹង​លេង​ជាមួយ​ក្លឹប​នេះ​ត្រឹម​តែ ២ឆ្នាំ​ប៉ុណ្ណោះ៕

ប្រភព៖ sabay

Most Popular

To Top