កីឡា

កីឡាករ Sokratis បដិសេធក្លឹប Real Betis តែចង់ចូលរួមក្លឹប Bayern

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអតីតកីឡាករខ្សែការពាររបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Sokratis បានបង្ហាញនូវបំណងក្នុងការចូលរួមជាមួយនឹងក្លឹប Bayern Munich ជាងក្លឹបណាទាំងអស់នៅពេលនេះ។

អតីតកីឡាករខ្សែការពាររបស់ក្លឹប Dortmund រូបនេះផងដែរក៏បានបញ្ជាក់ហើយថាលោកបានបដិសេធក្លឹប Real Betis ដើម្បីរងចាំសំណើរពីក្លឹបដែលលោកចង់ចូលរួមជំនួសវិញ។

ចាប់តាំងតែពីបានចាកចេញពីក្លឹប Olympiacos កាលពីចុងរដូវកាលកន្លមកនេះកីឡាករខ្សែការពារក្រិករូបនេះបានក្លាយទៅជាកីឡាករដែលមិនមានតម្លៃខ្លួនឡើយនិងកំពុងរងចាំការចរចាជាមួយនឹងក្លឹបយក្សអាល្លឺម៉ង់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top