ភ្នំពេញ ៖ ក្រុមកីឡាការិនីបាល់ទាត់ សហភាពសហព័ន្ធកម្ពុជា ខេត្តកណ្តាល (ស.ស.យ.ក ខេត្តកណ្តាល) បានគ្រងតំណែងជើងឯក ការប្រកួតកីឡាបាល់ទាត់ អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅក្រុងតាខ្មៅ ខេត្តកណ្តាលរដ្ឋបាលខេត្តកណ្ដាល និងមន្ទីរអប់រំកាយ និងកីឡាខេត្ត បានរៀបចំឲ្យមានការប្រកួត ៤ ប្រភេទ...
ហាណូយ៖នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple លោក Tim Cook បាននិយាយកាលពីថ្ងៃអង្គារថា លោកចង់បង្កើនការវិនិយោគបន្ថែមទៀតក្នុងប្រទេសវៀតណាមមួយថ្ងៃបន្ទាប់ពីក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងចំណាយលើអ្នកផ្គត់ផ្គង់នៅមជ្ឈមណ្ឌលផលិតកម្មអាស៊ីអាគ្នេយ៍។ ប្រទេសវៀតណាមកាន់តែមានសារសំខាន់សម្រាប់ Apple នៅពេលក្រុមហ៊ុនព្យាយាមធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់របស់ខ្លួនឲ្យឆ្ងាយពីប្រទេសចិន ដែលភាគច្រើននៃស្មាតហ្វូន និងថេប្លេតរបស់ខ្លួនត្រូវបានប្រមូលផ្តុំ។ ក្រុមហ៊ុនបានចាប់ផ្តើមសម្លឹងមើលការផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសដូចជាប្រទេសវៀតណាម ហើយថ្មីៗនេះប្រទេសឥណ្ឌា បន្ទាប់ពីបិទទ្វារដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19 ក្នុងប្រទេសចិនម្តងហើយម្តងទៀតបានរំខានដល់ការនាំចេញរបស់ក្រុមហ៊ុន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Voice of Vietnam...
ប្រទេសក្រិក៖ អណ្ដាតភ្លើងអូឡាំពិកដែល នឹងឆាបឆេះសម្រាប់ព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានចាប់ផ្តើមដំណើររបស់ខ្លួន បន្ទាប់ពីត្រូវបានឆាបឆេះនៅស្រុកកំណើតនៃព្រឹត្តិការណ៍កីឡាអូឡាំពិកបុរាណ ប្រទេសក្រិកកាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលពិធីប្រពៃណីមួយ។ តារាសម្តែង Mary Mina ក្នុងតួនាទីជាបូជាចារ្យក្រិកបុរាណបានអុជពិលដោយប្រើអណ្តាតភ្លើងបម្រុងជំនួសកញ្ចក់កោង ដោយសារតែមេឃមានពពកនៅមុខប្រាសាទ Hera ដែលមានអាយុ ២,៥០០ ឆ្នាំ ជាទេពធីតាក្នុងទេវកថាក្រិកបុរាណ។ អមដោយអ្នករាំស្រី និងប្រុសរាប់សិបនាក់ដើរតួជាបូជាចារ្យ និងយុវជនក្នុងឈុតសម្លៀកបំពាក់ស្រើបស្រាល...
ទោះបីជាមិនអាចធ្វើអ្វីបានទៅលើក្រុមអេស្បាញ Barcelona កាលពីជើងទី១ ដោយបញ្ចប់ទៅលទ្ធផលត្រឹមតែ៣ទល់នឹង២នៃការប្រកួតជម្រុះវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Champions League តែជើងទី២យប់មិញនេះ PSG ធ្វើបានល្អណាស់។ PSG ស៊ុតបានទៅដល់៤គ្រាប់និងបិទមិនឲ្យ Barca ស៊ុតបានវិញលើសពី១គ្រាប់ឡើយធ្វើឲ្យបញ្ចប់លទ្ធផលនៃការប្រកួតយប់មិញគឺ៤ទល់នឹង១ដែលមានន័យថាលទ្ធផល សរុបគឺ PSG ធ្វើបាន៦គ្រាប់ហើយ Barcelona ធ្វើបានតែ៤គ្រាប់ប៉ុណ្ណោះ។ ៤គ្រាប់យប់មិញក៏ត្រូវបាន គេមើលឃើញថាជាការធ្វសប្រហែសរបស់ Barcelona...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកលោក Mikel Arteta បានចេញមកធ្វើការផ្តល់ព័ត៌មានចុងក្រោយអំពីដំណឹងរបួសរបស់កីឡាករ Saka និង កីឡាករ Odegaard នៅមុននៃការ ប្រកួតចុងក្រោយគឺជើងទី២ប៉ះនឹងក្រុម Bayern Munich ក្នុងក្របខណ្ឌពានរង្វាន់ Champions Leagueវគ្គ៨ក្រុមចុងក្រោយ។ ប្រធានក្រុម Odegaard ត្រូវបានទទួលរងរបួសកាលពីប្រកួតចុងសប្តាហ៍បរាជ័យក្រោមថ្វីដៃរបស់ Aston...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុន Google បាននិយាយថា ខ្លួនកំពុងសាកល្បងលុបការតភ្ជាប់ទៅកាន់គេហទំព័រព័ត៌មានរដ្ឋកាលីហ្វ័រញ៉ា សម្រាប់អ្នកប្រើប្រាស់មួយចំនួននៅរដ្ឋភាគខាងលិចនៃសហរដ្ឋអាមេរិក ខណៈសមាជិកសភារំពឹងថានឹងធ្វើឲ្យក្រុមហ៊ុនស្វែងរកតាមអ៊ីនធើណេតយក្សបង់ប្រាក់សម្រាប់ការភ្ជាប់មនុស្សទៅនឹងព័ត៌មាន។ អនុប្រធានក្រុមហ៊ុន Google Global News Partnerships លោក Jaffer Zaidi បាននិយាយក្នុងប្លក់មួយប្រកាសថា ក្រុមហ៊ុនបច្ចេកវិទ្យា Silicon Valley កំពុងរៀបចំសម្រាប់ការអនុម័តច្បាប់ស្តីពីការអភិរក្សសារព័ត៌មានរដ្ឋកាលីហ្វ័រញ៉ា (CJPA) ដែលនឹងបង្កើត “ពន្ធតំណ”...
បារាំង៖ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្តេជ្ញាថា នឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីឲ្យមានបទឈប់បាញ់ក្នុងកីឡាអូឡាំពិកដោយស្ថិតនៅជម្លោះរវាងនៅហ្គាហ្សានិងអ៊ុយក្រែនក្នុងអំឡុងពេលការប្រកួតរដូវក្តៅខាងមុខនេះនៅទីក្រុងប៉ារីស។ ការប្រកួតនេះនឹងដំណើរការចាប់ពីថ្ងៃទី ២៦ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហា ព្រមទំាងមានទស្សនិកជនជាង ៣០០,០០០នាក់ត្រូវបានគេរំពឹងថានឹងទស្សនាពិធីបើកនៅទន្លេ Seine ។ លោក Macron បាននិយាយក្នុងបទសម្ភាសន៍ជាមួយ BFMTV កាលពីថ្ងៃចន្ទថា យើងចង់ធ្វើការឆ្ពោះទៅរកបទឈប់បាញ់អូឡាំពិក ហើយខ្ញុំគិតថានេះគឺជាឱកាសមួយសម្រាប់ខ្ញុំក្នុងការចូលរួមជាមួយដៃគូរបស់យើងជាច្រើន ។...
អាមេរិក៖ក្រុមហ៊ុន Tesla ត្រូវបានគេរាយការណ៍ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញបន្ទះឈីប Semiconductor សម្រាប់ប្រតិបត្តិការជាសាកលរបស់ខ្លួនពីក្រុមហ៊ុន Tata Electronics ជាផ្នែកមួយនៃក្រុមហ៊ុនធំជាងគេមួយរបស់ប្រទេសឥណ្ឌាគឺ Tata Group ។ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ដោយស្ងាត់ៗកាលពីប៉ុន្មានខែមុន កាសែត Economic Times បានរាយការណ៍កាលពីថ្ងៃចន្ទដោយបន្ថែមថា ការផ្លាស់ប្តូរនេះស្របតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផលិតរថយន្តក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។ ET បានអះអាងថា កិច្ចព្រមព្រៀងនេះដាក់ក្រុមហ៊ុន Tata...
ប៉ារីស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ បាននិយាយថា ពិធីបើកសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ដែលគ្រោងធ្វើនៅលើដងទន្លេ Seine អាចត្រូវបានផ្លាស់ប្តូរជំនួសវិញទៅកាន់ពហុកីឡដ្ឋានជាតិរបស់ប្រទេស ប្រសិនបើការគំរាមកំហែងផ្នែកសន្តិសុខត្រូវបានគេចាត់ទុកថាខ្ពស់ពេក។ ប្រទេសបារាំងកំពុងមានការប្រុងប្រយ័ត្នផ្នែកសុវត្ថិភាពខ្ពស់នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ត្រូវគេរំពឹងថានឹងទាក់ទាញអ្នកទស្សនារាប់លាននាក់មកប្រទេសនេះ។ការព្រួយបារម្ភអំពីសុវត្ថិភាពមានកម្រិតខ្ពស់គួរឲ្យកត់សម្គាល់សម្រាប់ពិធីបើកពិសេស ដែលពាក់ព័ន្ធនឹងទូកដឹកអត្តពលិកតាមដងទន្លេ Seine នៅលើក្បួនដង្ហែប្រវែង ៦ គីឡូម៉ែត្រ និងហ្វូងមនុស្សយ៉ាងច្រើនដែលមើលពីទំនប់។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបារាំង...
សេនហ្វ្រេនស៊ីស្កូ៖សាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Samsung ទទួលបានតំណែងរបស់ខ្លួនវិញក្នុងនាមជាអ្នកលក់ស្មាតហ្វូនកំពូល ដោយដណ្តើមបានការនាំមុខពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ខណៈគូប្រជែងរបស់ចិនបិទគម្លាតនៅលើទីផ្សារទាំង២។ នេះបើតាម IDC បាននិយាយដោយដកស្រង់ទិន្នន័យបឋមរបស់ខ្លួនបានឲ្យដឹងថា ក្រុមហ៊ុន Samsung មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានវ៉ាដាច់ក្រុមហ៊ុន Apple ខណៈការនាំចេញស្មាតហ្វូនទូទាំងពិភពលោកបានកើនឡើងជិត ៨ ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំនេះរហូតដល់ ២៨៩.៤ លានគ្រឿង ។...