បច្ចេកវិទ្យា

Samsung ត្រឡប់មកកាន់តំណែង កំពូលទីផ្សារស្មាតហ្វូនវិញហើយ

សេនហ្វ្រេនស៊ីស្កូ៖សាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Samsung ទទួលបានតំណែងរបស់ខ្លួនវិញក្នុងនាមជាអ្នកលក់ស្មាតហ្វូនកំពូល ដោយដណ្តើមបានការនាំមុខពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ខណៈគូប្រជែងរបស់ចិនបិទគម្លាតនៅលើទីផ្សារទាំង២។


នេះបើតាម IDC បាននិយាយដោយដកស្រង់ទិន្នន័យបឋមរបស់ខ្លួនបានឲ្យដឹងថា ក្រុមហ៊ុន Samsung មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានវ៉ាដាច់ក្រុមហ៊ុន Apple ខណៈការនាំចេញស្មាតហ្វូនទូទាំងពិភពលោកបានកើនឡើងជិត ៨ ភាគរយក្នុងត្រីមាសទីមួយនៃឆ្នាំនេះរហូតដល់ ២៨៩.៤ លានគ្រឿង ។


នេះបើយោងតាម IDC បាននិយយាថា វាគឺជាត្រីមាសទី ៣ ជាប់ៗគ្នានៃកំណើននៅលើទីផ្សារស្មាតហ្វូនពិភពលោកជាសញ្ញាថា ការងើបឡើងវិញពីការធ្លាក់ចុះក្នុងវិស័យនេះកំពុងដំណើរការ។ អនុប្រធានក្រុម IDC Worldwide Mobility and Consumer Device Trackers លោក Ryan Reith រំពឹងថា ក្រុមហ៊ុនស្មាតហ្វូនកំពូលៗនឹងទទួលបានចំណែក និងម៉ាកតូចៗដើម្បីតស៊ូដណ្តើមតំណែងនៅពេលការងើបឡើងវិញកំពុងរីកចម្រើន។


នេះបើយោងតាមតួលេខរបស់ IDC បានប្រាប់ឲ្យដឹងថាក្រុមហ៊ុន Samsung បាននាំចេញស្មាតហ្វូនចំនួន ៦០.១ លានគ្រឿងនៅត្រីមាសទី១ នៃឆ្នាំនេះ ដោយទាមទារស្ទើរតែ ២១ ភាគរយនៃទីផ្សារ ។ IDC បានរាយការណ៍ថា Apple បានដឹកជញ្ជូន iPhone ចំនួន ៥០.១ លានគ្រឿង ដែលប្រមូលបានជាង ១៧ ភាគរយនៃទីផ្សារក្នុងរយៈពេលដូចគ្នានេះ។


នេះបើយោងតាមអ្នកតាមដានទីផ្សារថា ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ ៩.៦ ភាគរយនៃការប្រៀបធៀបត្រីមាសលើសពីមួយត្រីមាស ខណៈការនាំចេញរបស់ Samsung ធ្លាក់ចុះតិចជាងមួយភាគរយ ។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន Xiaomi មានមូលដ្ឋាននៅប្រទេសចិនបានឃើញការនាំចេញកើនឡើងប្រហែល ៣៣ ភាគរយដល់ ៤០.៨ លានគ្រឿង និង Transsion ប្រហែល ៨៥ ភាគរយដល់ ២៨.៥ លានគ្រឿង ដោយកាន់កាប់តំណែងទី៣ និងទី ៤ នៅលើទីផ្សារស្មាតហ្វូនទាំងមូល។


លោក Reith បាននិយាយថា Apple បានគ្រប់គ្រងតំណែងកំពូលនៅចុងឆ្នាំ ២០២៣ ក្រុមហ៊ុន Samsung បានអះអាងដោយជោគជ័យថា ខ្លួនជាអ្នកផ្គត់ផ្គង់ស្មាតហ្វូនឈានមុខគេក្នុងត្រីមាសទីមួយ។ IDC រំពឹងថា Samsung និង Apple នឹងរក្សាការកាន់កាប់របស់ពួកគេនៅលើទីផ្សារស្មាតហ្វូនកម្រិតខ្ពស់ ខណៈដៃគូប្រកួតប្រជែងរបស់ចិនស្វែងរកការពង្រីកការលក់។


លោក Nabila Popal នាយកស្រាវជ្រាវជាមួយក្រុមតាមដានពិភពលោករបស់ IDC បាននិយាយថា មានការផ្លាស់ប្តូរអំណាចក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥ នឹងបន្តនៅពេលអ្នកលេងទីផ្សារកែសម្រួលយុទ្ធសាស្រ្តរបស់ពួកគេនៅលើពិភពក្រោយការងើបឡើងវិញ។


Xiaomi កំពុងត្រឡប់មកវិញយ៉ាងរឹងមាំពីការធ្លាក់ចុះដ៏ធំបានជួបប្រទះក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ហើយ Transsion កំពុងក្លាយជាវត្តមានស្ថិរភាពស្ថិតនៅលើកំពូលទំាង៥ ជាមួយនឹងកំណើនយ៉ាងខ្លាំងក្លានៅលើទីផ្សារអន្តរជាតិ៕

ដោយ៖លី ភីលីព

Most Popular

To Top