អាមេរិក៖តារាសម្ដែងអាមេរិក នាង Megan Fox បានបញ្ចេញកំហឹងតាមបណ្ដាញសង្គមដោយត្អូញត្អែរថា នាងមើលទៅដូចជាតុក្កតាសិចអ៊ុយក្រែន ចំពេលមានការរិះគន់ពីអ្នកប្រើប្រាស់ Instagram របស់អ៊ុយក្រែន ខណៈតារា ‘Transformers’ ត្រូវបានគេចោទប្រកាន់ពីបទមើលងាយ និងការរើសអើងចំពោះជនជាតិអ៊ុយក្រែន ។ នាង Fox បានបង្ហោះរូបថតរបស់នាង និងគូដណ្តឹង Machine Gun Kelly រួមជាមួយតារាប៉ុប...
ខ្សែប្រយុទ្ធ Lionel Messi បានឈ្នះ World Cup ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីឆ្នាំ ២០២២ នៅប្រទេសកាតា។ ពានមួយនេះ គឺជាពានធំចុងក្រោយក្នុងពិភពបាល់ទាត់ដែលកីឡាកររូបនេះសម្រេចបាន។ ទោះជាយ៉ាងណា អតីតខ្សែប្រយុទ្ធ Barcelona រូបនេះ អាចមានឱកាសឈ្នះពាន World Cup តាំងពីឆ្នាំ ២០១០ មកម៉្លេះ។...
យោងតាមការចុះផ្សាយរបស់សហភាពសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA ក្លឹប Sheffield FC គឺជាក្លឹបដែលមានវ័យចំណាស់ជាងគេក្នុងពិភពលោក ហើយកំពុងដំណើររហូតដល់សព្វថ្ងៃ។ រូបភាពដោយ៖ ក្លឹប Sheffield FC ក្លឹបអង់គ្លេស Sheffield FC ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៥៧។ គិតមកទល់ពេលនេះ ក្លឹបមានវ័យ ១៦៦ ឆ្នាំ ហើយ។ នេះមានន័យថា...
ដំណើររុករកលំហអាកាស ជាកិច្ចការមួយប្រកបដោយគ្រោះថ្នាក់ និងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ មានតែសហរដ្ឋអាមេរិកទេ ដែលបានបញ្ជូនមនុស្សទៅជាន់ឋានព្រះចន្ទ ប៉ុន្តែក៏មានប្រទេសជាច្រើនទៀតបានបង្ហោះផ្កាយរណបសិប្បនិមិត្តរបស់ខ្លួនទៅកាន់ឋានព្រះចន្ទដែរ។ ប្រទេសទាំងនោះមានដូចជា៖ ១. សហរដ្ឋអាមេរិក៖ មានបេសកកម្មជាច្រើនក្នុងការនាំមនុស្សទៅកាន់ឋានព្រះចន្ទកំឡុងចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ ដោយក្នុងនោះបេសកកម្មដែលជោគជ័យដំបូងគេគឺអាប៉ូឡូទី១១ នៅឆ្នាំ១៩៦៩ ដែលលោក Neil Armstrong បានជាន់លើឋានព្រះចន្ទ។ បន្ទាប់មកបេសកកម្មទាំងនោះត្រូវបានរំសាយ រហូតដល់ឆ្នាំ២០១៣ ទើបមានការបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទម្ដងទៀត។ ២. សហភាពសូវៀត៖...
កុមារីវ័យឆ្លាត ជា អមរាសូហ្វី Little Miss Cambodia 2023 កំពុងត្រៀមតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Junior Idol World Official 2024 នៅប្រទេសថៃ ដែលការប្រកួតនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២៧ ខែមិនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ កន្លងមកកុមារីមានចិត្តមុះមុតអង់អាចរូបនេះធ្លាប់ប្រាប់ឱ្យដឹងថា រាល់ថ្ងៃនេះនាងកំពុងខំប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពសម្រាប់ការចេញទៅប្រកួតអន្តរជាតិ។ គោលបំណងដ៏ធំបំផុតនោះគឺ...
រថយន្តភាគច្រើនបំផុត គឺសុទ្ធតែមកជាមួយប៊ូតុងខ្យល់ដែលមានសញ្ញាព្រួញវិលជុំ ដើម្បីប្រើប្រាស់ក្នុងលក្ខខណ្ឌផ្សេងៗ។ មុខងារប៊ូតុងនេះ នៅពេលយើងចុចបើក គឺប្រើប្រាស់សម្រាប់លំហូរខ្យល់ក្នុងកាប៊ីនវិលជុំ តែនៅពេលយើងបិទ វានឹងទាញយកខ្យល់ពីខាងក្រៅចូលមកក្នុងវិញ។ ដូច្នេះ តើលោកអ្នកគួរបើក ឬបិទប៊ូតុងខ្យល់នេះ នៅពេលណា ឬក្នុងស្ថានភាពណាខ្លះ? ១. ស្ថានភាពដែលគួរបើកប៊ូតុងខ្យល់នេះ ពេលបើកម៉ាស៊ីនត្រជាក់ ដើម្បីឱ្យវាឆាប់ត្រជាក់ក្នុងកាប៊ីន។ ពេលបើកបរក្នុងទីប្រជុំជន និងកន្លែងដែលមានការកកស្ទះ ដើម្បីកុំឱ្យមានផ្សែងពុលចូលក្នុងកាប៊ីនរថយន្ត។ ការពារកុំឱ្យមានក្លិនស្អុយ ក្លិនផ្សែង...
ក្រិច៖ សមាជិកសភាប្រទេសក្រិកបានបោះឆ្នោតឲ្យស្របច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នាក្នុងប្រទេស បើទោះបីជាមានការប្រឆាំងយ៉ាងម៉ឺងម៉ាត់ពីវិហារគ្រិស្ទាន នៃប្រទេសក្រិក និងស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនក៏ដោយ។ច្បាប់នេះត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ដោយសមាជិកសភា ១៧៦ នាក់ក្នុងសភាក្រិកដែលមាន ៣០០ អាសនៈ។ ៧៦ បានបដិសេធ ហើយ ៤៦ មិនមានវត្តមានសម្រាប់ការបោះឆ្នោត។ នាយករដ្ឋមន្ត្រី Kyriakos Mitsotakis បានសរសើរទង្វើនេះ ដោយនិយាយថា ក្រិកមានមោទនភាពដែលបានក្លាយជាសហភាពអឺរ៉ុបទី ១៦ ដើម្បីបង្កើតច្បាប់សមភាពអាពាហ៍ពិពាហ៍។...
ទីក្រុងប៊ែរឡាំង៖ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen បាននិយាយកាលពីថ្ងៃពុធថា ម៉ូដែលជាច្រើនរបស់ខ្លួនត្រូវបានបដិសេធមិនឲ្យចូលទៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីវាលេចចេញថា គ្រឿងបន្លាស់ផលិតដោយប្រទេសចិនប្រហែលជាបានបំពានច្បាប់ការងារ។ ក្រុមហ៊ុន Volkswagen បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងកំពុងធ្វើការដើម្បីកែតម្រូវការពន្យារពេលក្នុងការចែកចាយរថយន្ត Volkswagen Group មួយចំនួនពីកំពង់ផែទៅកាន់អ្នកចែកចាយ ដោយសារបញ្ហាគយ។ ក្រុមហ៊ុន Volkswagen បាននិយាយថា បញ្ហាទាក់ទងនឹងគ្រឿងបន្លាស់អេឡិចត្រូនិចតូច ដែលកំពុងស្ថិតក្នុងដំណើរការនៃការជំនួស។ នេះបើតាមកាសែត Financial...
រុស្ស៊ី៖ ប្រធានចារកម្មយោធាអ៊ុយក្រែនបានប្រាប់កាសែត The Wall Street Journal នៅបទសម្ភាសន៍មួយត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមកងទ័ពរបស់ប្រទេសរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកំពុងប្រើប្រាស់ស្ថានីយទំនាក់ទំនងផ្កាយរណប Starlink រាប់ពាន់ដែលផលិតដោយក្រុមហ៊ុនផ្កាយរណបយក្សអាមេរិក SpaceX របស់លោក Elon Musk ។ ឧត្តមសេនីយឯក Kyrylo Budanov បាននិយាយថា កងទ័ពរុស្ស៊ីបានធ្វើការទំនាក់ទំនងលើប្រព័ន្ធ Starlink យូរណាស់មកហើយ...
វ៉ាស៊ីនតោន៖ អ្នកផ្តល់ព័ត៌មាន FBI ម្នាក់ត្រូវបានចោទប្រកាន់ពីបទកុហកអ្នកដោះស្រាយរបស់លោកអំពីទំនាក់ទំនងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កូនប្រុសរបស់លោក Hunter និងក្រុមហ៊ុនថាមពលអ៊ុយក្រែន។ នេះបើតាមរដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក Alexander Smirnov បានប្រាប់ភ្នាក់ងារ FBI ដោយក្លែងបន្លំកាលពីខែមិថុនា ឆ្នាំ ២០២០ ថា នាយកប្រតិបត្តិដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនថាមពលអ៊ុយក្រែន Burisma...