បើតាមកំណត់ត្រាពិភពលោក Guinness កាសែត Wiener Zeitung ជាកាសែតមានអាយុចំណាស់ជាងគេ ហើយនៅតែប្រកបអាជីវកម្ម ដល់បច្ចុប្បន្ន។ កាសែតនេះមានមូលដ្ឋាននៅទីក្រុងវ្យែន ប្រទេសអូទ្រីស ហើយត្រូវបានបង្កើតឡើង នៅឆ្នាំ១៧០៣ ។ កាសែតនេះបានក្លាយជា កាសែតផ្លូវការ របស់រដ្ឋាភិបាលអូទ្រីស តាំងពីឆ្នាំ១៨១០ រហូតដល់សម័យសាធារណរដ្ឋអូទ្រីស ក្នុងពេលបច្ចុប្បន្ន។ កាសែត Wiener Zeitung...
ខ្សែប្រយុទ្ធ Vinicius Jr បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា រឿង Real Madrid ចង់បាន ខ្សែប្រយុទ្ធ Kylian Mbappe អីហ្នឹងគួរតែសួរទៅលោកប្រធាន Florentino Perez ។ Vinicus បាននិយាយថា៖” អ្នកទាំងអស់គ្នា រឿង Real Madrid ចង់ទិញយក...
ក្លឹប Real Madrid បានលើកពាន Supercopa de Espana ក្រោយលេងឈ្នះក្លឹប Barcelona ក្នុងលទ្ធផល ៤ ទល់នឹង ១ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នៅក្នុងប្រកួតនេះដែរ ខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Vinicius Junior រកបាន ៣គ្រាប់ ដែលធ្វើឱ្យមតិសាធារណជនកោតសរសើរយ៉ាងខ្លាំង។...
អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag ជូនពរឲ្យកីឡាករ Jadon Sancho ជោគជ័យនៅក្លឹប Borussia Dortmund។ លោក Ten Hag និយាយថា ពេលវេលារបស់ Sancho នៅក្លឹបបិសាចក្រហមមិនសូវជោគជ័យនោះទេ។ លោកជូនពរ Sancho...
ស្វីស៖នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានប្រាប់ AFP ភ្លាមៗមុនពេលចេញដំណើរទៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសថា ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) នឹងប៉ះពាល់ដល់ការងារ ៦០ ភាគរយក្នុងសេដ្ឋកិច្ចជឿនលឿននៅលើពិភពលោក យោងតាមការចេញផ្សាយពីគេហទំព័រ Vnexpress ។ លោកស្រីបាននិយាយក្នុងបទសម្ភាសន៍នៅទីក្រុងវ៉ាស៊ីនតោនដោយដកស្រង់របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយកាលពីថ្ងៃអាទិត្យលើប្រធានបទថា សេដ្ឋកិច្ចជឿនលឿន ទីផ្សារកំពុងរីកចម្រើនមួយចំនួននឹងឃើញ ៦០...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ Vnexpress បានប្រាប់ឲ្យដឹងថា តម្លៃទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្តយក្សអាមេរិក Tesla បានបាត់បង់ទឹកប្រាក់ចំនួន ៩៤ ពាន់លានដុល្លារក្នុងរយៈពេល២ សប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ ដោយសារកំណើននៃតម្រូវការរថយន្តអគ្គិសនីធ្លាក់ចុះ។ ការវាយតម្លៃរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ១១.៩ភាគរយចាប់តាំងពីថ្ងៃទី ៣០ ខែធ្នូ បន្ទាប់ពីក្រុមហ៊ុនជួលរថយន្ត Hertz បានប្រកាសពីផែនការលក់រថយន្តអគ្គិសនីចំនួន ២០០០០ គ្រឿង និងត្រលប់ទៅរថយន្តដែលប្រើហ្គាសវិញ ដោយលើកឡើងពីតម្រូវការទាប...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនលក់រាយតាមអ៊ីនធើណេតយក្ស eBay បានយល់ព្រមបង់ប្រាក់ពិន័យចំនួន ៣ លានដុល្លារអាមេរិកដើម្បីដោះស្រាយបណ្តឹងព្រហ្មទណ្ឌលើបុគ្គលិកដែលបានបញ្ជូនទំនិញជាច្រើនប្រភេទ រួមទាំងសត្វពីងពាង និងសត្វកន្លាត ទៅផ្ទះរបស់អ្នកសរសេរប្លុកអាមេរិក ២ នាក់។ ឯកសារតុលាការបាននិយាយថា David និង Ina Steiner បានទទួលការចែកចាយជាបន្តបន្ទាប់ដែលមិនចង់បានពីបុគ្គលិក eBay កាលឆ្នាំ ២០១៩ រួមបញ្ចូលកម្រងផ្កាពិធីបុណ្យសព...
អ្នកវិទ្យាសាស្ត្របាននិយាយថា សំណាកដូចមនុស្សភពក្រៅ ត្រូវបានរកឃើញនៅប្រទេសប៉េរូ កាលពីឆ្នាំមុន មិនមែនជាភស្តុតាងនៃជីវិតក្រៅភពឡើយ ខណៈការវិភាគកោសល្យ វិច្ច័យបានបង្ហាញឲ្យដឹងថា សាកសពត្រូវគេសន្មត់ថា មានរូបរាងដូចមនុស្ស ភពក្រៅចំនួន២ ដែលភ្នាក់ងារគយក្នុងប្រទេសប៉េរូ រឹបអូសកាលពីឆ្នាំមុន មិនមែនជាសត្វមកពីពិភព មួយផ្សេងទៀតនោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រ RT។ កញ្ចប់មួយមានរូបតូច និងម្រាមដៃ ៣ ដាច់ដោយឡែក ត្រូវបានរកឃើញក្នុងការិយាល័យ...
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីចំនួន ៨០ នាក់ចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃ ១៥ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤ នៅអាគារដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការប្រើប្រាស់ ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន...
អាមេរិក ៖ ស្ថាបនិកក្រុមហ៊ុន Meta ប្រធាន និងនាយកប្រតិបត្តិ លោក Mark Zuckerberg បានប្រកាសថា លោក បានក្លាយជាអ្នកចិញ្ចឹមសត្វ បន្ទាប់ពីមហាសេដ្ឋីរូបនេះ បានបង្ហាញគម្រោងចំណូលចិត្តថ្មី របស់លោកក្នុងការបង្ហោះ Instagram កាលពីថ្ងៃពុធទៅជាប្រតិកម្មចម្រុះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ លោក Zuckerberg...