ភ្នំពេញ ៖ លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សៀស្យាល់ អូឡាំពិកកម្ពុជា តំណាងឲ្យលោក វង សូត្រ រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉ាស្យាល់ អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នា២០២១ អញ្ជើញចូលរួមពិធីបើកការ ប្រកួតកីឡា សៀស្យាល់អូឡាំពិក ជ្រើសរើសជើងឯក ថ្នាក់ជាតិវេទិកា អប់រំសុខ ភាពនិងកម្មវិធីត្រួតពិនិត្យ សុខភាពសម្រាប់ជន បញ្ញាខ្សោយនៅភ្នំពេញ ។
លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា គណៈកម្មាធិការ ស្ប៉ាស្យាល់អូឡាំ ពិក កម្ពុជា មានការទទួលខុសត្រូវ ជាចំបងក្នុងការអភិវឌ្ឍចលនា កីឡាជនបញ្ញាខ្សោយទាំងក្មេង ពេញវ័យ និង ចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ ទៅលើការហាត់ហ្វឹកហ្វឺន និងការប្រកួត កីឡា ជារៀងរាល់ឆ្នាំ និងក៏បានផ្តល់ឱកាសឲ្យជនបញ្ញាខ្សោយបានចូលរួមសកម្មភាពកីឡា សំដៅហ្វឹកហាត់ កាយសម្បទាមាំមួន បញ្ញាស្មារតី ឱ្យមានភាពរីកចំរើន និងសីលធម៌ថ្លៃថ្នូរ ទទួលបានការលើកទឹកចិត្ត ចូល រួមក្នុងការចែករំលែកបទ ពិសោធន៍ ជំនាញ វត្ថុអនុស្សាវរីយ៍ និងភាពរាក់ទាក់ពីញាត្តិ អាណាព្យាបាល និង កីឡាករ កីឡាការិនី ដែលជាជនបញ្ញាខ្សោយដទៃទៀត ពិសេសគឺជៀសផុតពីការរើសអើងផ្សេងៗនៅក្នុងសហគមន៍ ។
លោកអនុប្រធាន បានបន្តថា ការប្រកួតនាឱកាសនេះ យើងនឹងជ្រើសរើសក្រុមកីឡាករ -កីឡាការិនី ឆ្នើមប្រចាំឆ្នាំ និងត្រៀមចូលរួមការ ប្រកួតកីឡាស្ប៉ាស្យាល់ អូឡាំពិកលក្ខណៈអន្តរជាតិនានា នាឆ្នាំបន្តបន្ទាប់ផងដែរ ។
គណៈកម្មាធិការស្បៀស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ក្នុងការពង្រីកចលនាកីឡា ជនបញ្ញាខ្សោយទៅតាម ខេត្ត គោលដៅមួយចំនួនដូចជា រាជធានីភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ព្រះវិហារ និងកំពង់ស្ពឺ ប៉ុន្តែ ការពង្រីកអនុគណៈក ម្មាធិការនេះនៅមានកម្រិតនៅឡើយ ដោយចលនាកីឡា ស្ទើស្យាល់អូឡាំពិក ភាគច្រើនពឹងផ្អែកលើការ ជួយឧបត្ថម្ភមួយផ្នែក ពីរាជរដ្ឋាភិបាលកម្ពុជា មួយផ្នែកទៀត ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជន ។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរបាយការណ៍ថា ការប្រកួតកីឡាស្ប៉ាស្យាល់អូឡាំពិកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២១ ដោយរួមបញ្ចូលកម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីអប់រំសុខភាព សម្រាប់កីឡាករ កីឡាការិនី ពិការខ្សោយសតិបញ្ញា និងអាណាព្យបាល ក្នុងគោលបំណងផ្តល់ ឱកាសឱ្យ កីឡាករ កីឡាការិនី រាជធានី ខេត្ត បានជួបជុំគ្នាធ្វើការ ប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនី បញ្ញាខ្សោយ ជាពិសេស គឺលោកវេជ្ជបណ្ឌិត នឹងធ្វើការណែនាំ អប់រំ ពីរបៀបតំហែទាំសុខភាព ក្នុងរស់នៅប្រចាំ ថ្ងៃរបស់ អាណាព្យាបាល និងប្អូនៗក្មួយៗកីឡាករ កីឡាការិនី បញ្ញខ្សោយផងដែរ ។
លោកបានបន្តថា ការប្រកួតមិនមែនដើម្បី ជ័យជំនះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើអើង ការប្រកួតមិនមែនដើម្បី ជ័យជំនះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើអើង និង ផ្តល់ឱកាសចូលរួម សកម្មភាពក្នុងសង្គម តាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉ាស្យាល់អូឡាំពិកក្នុងតំបន់ និងពិភពលោក និង ភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងតាមគោល នយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ សិទ្ធជនពិការ ក្នុងនោះវិស័យ កីឡាជនពិកា ក៏ត្រូវបានរាជរដ្ឋាភិបាលយក ចិត្តទុកដាក់ជំរុញ លើកស្ទួយឥតឈប់ឈរ ។ សម្រាប់ចូលរួមមានចំនួន៧ គឺ រាជធានីភ្នំពេញ កណ្តាល សៀមរាប តាកែវ ស្វាយរៀង បាត់ដំបង និងខេត្តកំពង់ធំ ដែលមានទំាងអស់ចំនួន១៨០នាក់ ។