កីឡា

ប្រភេទកីឡាអត្តពលកម្ម នៃការរប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ថ្នាក់រាជធានី ឆ្នាំ២០២៤ចាប់ផ្តើមថ្ងៃនេះ

ភ្នំពេញ ៖ ការរប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ថ្នាក់រាជធានី ឆ្នាំ២០២៤ រៀបចំឡើង ដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចាប់ផ្តើម ការប្រកួតលើប្រភេទ កីឡាអត្តពលកម្ម នៅវិទ្យាល័យ ជាស៊ីម សាមគ្គី ដោយមានការក្រុមចូលរួម ១២ មកពីខណ្ឌចំនួន ៨ និងសាលាឯកជន អន្តរជាតិចំនួន ៤ ។

ការក្រុមចូលរួម ១២ មកពីខណ្ឌចំនួន ៨ និងសាលាឯកជនអន្តរជាតិចំនួន ៤ រួមមាន សាលាមេតូឌីស្ទកម្ពុជា ខណ្ឌមានជ័យ ខណ្ឌ ដង្កោ ខណ្ឌ ទួលគោក ខណ្ឌច្បារអំពៅ ខណ្ឌ ចំការមន ខណ្ឌ ឬស្សីកែវ ខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌ បឹងកេងកង ខណ្ឌ សែនសុខ ខណ្ឌ ជ្រោយចង្វារ សាលា ឃើមុល សាលាដុនបូស្កូទឹកថ្លា សាលា អន្តរជាតិខេនរីដ៏ សាលាបញ្ញាសាស្រ្តអន្តរជាតិ (ឈូកវ៉ា២) ខណ្ឌ ព្រែកព្នៅ សាលាបញ្ញាសាស្រ្តអន្តរជាតិ (ទួលទំពួង) និងខណ្ឌ ដូនពេញ ។

ដោយមានក្រុមកីឡាករ -កីឡាការិនីវ័យក្មេង ១០០នាក់។
សម្រាប់ការប្រកួតជ្រើសរើស ជើងឯកថ្នាក់រាជធានី ឆ្នាំ២០២៤ មានប្រតិភូ គ្រូបង្វឹក និងកុមារា-កុមារី ដែលជាអត្តពលិកប្រកួតចូលរួមសរុបចំនួន ៨៣៨ នាក់មកពី ១៣ ខណ្ឌ ដោយមានប្រភេទកីឡាចំនួន៦ រួមមាន ៖ បាល់បោះកុមារី-កុមារា, បាល់ទះកុមារី-កុមារា, បាល់ទាត់កុមារី-កុមារា, អត្តពលកម្មកុមារី-កុមារា, វាយសី និងវាយកូនឃ្លីលើតុ ដែលការប្រកួតនឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៨ ដល់២៤ កុម្ភៈ ឆ្នាំ២០២៤។
ចំពោះទីតាំងប្រកួតមាន វិទ្យាល័យឥន្ទ្រទេវី (បាល់បោះ,បាល់ទាត់) និងវិទ្យាល័យជាស៊ីមសាមគ្គី (បាល់ទះ,អត្តពលកម្ម,វាយសី,វាយកូនឃ្លីលើតុ) ៕
ដោយ៖លី ភីលីព

Most Popular

To Top