រដ្ឋ Maryland ៖ ការស៊ើបអង្កេតយន្តអវកាស របស់អង្គការណាសា ដែលបានបញ្ជូនទៅជិតព្រះអាទិត្យ ជាងវត្ថុដទៃទៀត ដោយបង្កើតដោយមនុស្ស កំពុងបញ្ជូនទិន្នន័យត្រឡប់មកវិញ អាចជួយអ្នកវិទ្យាសាស្ត្រឲ្យស្វែងយល់បន្ថែម អំពីខ្យល់បក់ព្រះអាទិត្យ ដោយស្ថិតនៅក្នុងចម្ងាយ១៥ លានម៉ាយល៍បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
យាន Parker Solar Probe ដែលមានទំហំប៉ុនរថយន្ត បានផ្ទុះចេញពីផែនដី កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៨ បានធ្វើដំណើរជុំវិញគន្លង ព្រះអាទិត្យចំនួន៣ ហើយរហូតមកដល់ពេលនេះមានចម្ងាយប្រមាណ ១៥ លានម៉ាយពីព្រះអាទិត្យ។ បេសកកម្មរបស់វាគឺ ដើម្បីជួយអ្នកវិទ្យាសាស្រ្តដោះសោអាថ៌កំបាំង នៃបរិយាកាសអុជអាលរបស់ព្រះអាទិត្យ និងឆ្លើយសំណួរស្តីពីខ្យល់បក់ព្រះអាទិត្យ និងសីតុណ្ហភាពរបស់កូរ៉ូណា។
លោកNour E. Raouafi អ្នកវិទ្យាសាស្រ្តគម្រោង Parker Solar Probeនៅមន្ទីរពិសោធន៍ Johns Hopkins អនុវត្តរូបវិទ្យានៅ Laurel រដ្ឋ Maryland បានសាងសង់ និងគ្រប់គ្រងបេសកម្ម សម្រាប់អង្គការណាសា បាននិយាយថា ព្រះអាទិត្យបានទាក់ទាញមនុស្សជាតិសម្រាប់ជីវិតទាំងមូលរបស់យើង។ យើងបានរៀនសូត្រយ៉ាងច្រើនអំពីផ្កាយរបស់យើងកាលពីច្រើនទសវត្សរ៍មុន ប៉ុន្តែយើងពិតជាត្រូវការ បេសកម្មដូចជា Parker Solar Probe ដើម្បីចូលទៅក្នុងបរិយាកាសព្រះអាទិត្យ។
វាមានតែនៅទីនោះទេ យើងពិតជាអាចរៀនព័ត៌មានលម្អិតនៃដំណើរការថាមពលព្រះអាទិត្យដ៏ស្មុគស្មាញទាំងនេះ ហើយយើងបានរៀននៅក្នុងគន្លងព្រះអាទិត្យទាំង៣នេះតែមួយបានផ្លាស់ប្តូរអ្វីដែលយើងដឹងអំពីព្រះអាទិត្យ។
នៅក្នុងកម្រងឯកសារជាច្រើនត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិធម្មជាតិអ្នកស្រាវជ្រាវនិយាយថា យានអវកាសបានផ្តល់នូវទិដ្ឋភាពជិតបំផុតនៃផ្កាយរណបនេះ។
បេសកកម្មមុនៗបានបង្ហាញថា ខ្យល់ព្រះអាទិត្យភាគល្អិតដ៏ស្វាហាប់ដែលហូរឆ្ងាយពីព្រះអាទិត្យជានិច្ចត្រូវបានពន្លឿន នៅពេលវាចាកចេញពីកូរ៉ូណា ប៉ុន្តែវាមិនទាន់ច្បាស់ទេថាតើវាកើតឡើងយ៉ាងដូចម្តេច៕ដោយ៖លី ភីលីព