ព្រឹត្តិការណ៍

Todd Boehly មហាសេដ្ឋីពាន់លានអាមេរិក ដាក់សំណើរទិញ Chelsea ពីលោក Abramovic

The Sunsports ចេញផ្សាយនៅថ្ងៃពុធទី១១ខែធ្នូនេះ បានសរសេរថាមហាសេដ្ឋីពាន់លានអាមេរិកលោក Todd Boehly ដែលត្រូវបានគេជឿជាក់ថា មានទ្រព្យសម្បតិ្តសុរបប្រមាណជា ៤,៧២ ពាន់លានដុល្លារ គឺកំពុងតែដាក់សំណើរសុំ ចចារទិញយកក្លឹបតោខៀវ Chelsea។

បុរសជនជាតិអាមេរិកវ័យទើបតែ៤៦ឆ្នាំរូបនេះ ត្រូវបានគេអះអាងថាពិតជាបានដាក់សំណើរមួយពិតមែន ប៉ុន្តែទោះបីជាយ៉ាងណាក្តី ត្រូវបានគេជឿជាក់ថា មិនអាចធ្វើឲ្យម្ចាស់ក្លឹបបច្ចុប្បន្នដែលជាមហាសេដ្ឋីរុស្សីលោក Abrahimovic ចាប់អារម្មណ៍លើសំណើរទាំងនោះឡើយ។

ការចេញផ្សាយជាច្រើនកន្លងមក បានបញ្ជាក់ថាហើយលោក Abrahimovicនឹងមិនទៅណាចេញពីក្លឹបនេះឡើយ ប៉ុន្តែតាមការចេញផ្សាយរបស់ Wall Street Jounal វិញបានបញ្ជាក់ថាតាមពិតបើសំណើរនេះ មានទំហំដល់៣ពាន់លានផោននោះម្ចាស់ក្លឹបរុស្សីរូបនេះ នឹងព្រមស្តាប់សំណើរនេះភ្លាម៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top