ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមអ្នកជំនាញបានព្រមានថា ការរកឃើញជំងឺផ្តាសាយបក្សីនាពេលថ្មីៗនេះ នៅក្នុងថនិកសត្វ រួមមាន កញ្ជ្រោង សត្វកណ្ដៀរ សត្វកន្លាត សត្វខ្លាឃ្មុំ និងសូម្បីតែសត្វខ្លាឃ្មុំម្យ៉ាង ឈ្មោះ grizzly កំពុងតែមានការព្រួយបារម្ភ ប៉ុន្តែបានសង្កត់ធ្ងន់ថា មេរោគនឹងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំង ដើម្បីរីករាលដាលរវាងមនុស្ស ។
ចាប់តាំងពីចុងឆ្នាំ២០២១ ទ្វីបអឺរ៉ុប ត្រូវបានការផ្ទុះឡើង នៃជំងឺផ្តាសាយបក្សីដ៏អាក្រក់បំផុត ដែលមិនធ្លាប់មាន ដោយនៅអាមេរិកខាងជើង និងខាងត្បូងក៏ជួបប្រទះការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរ ។
ករណីទាំងនេះបានញ៉ាំងឱ្យមានការសម្លាប់សត្វបក្សី នៅក្នុងស្រុករាប់សិបលានក្បាលនៅទូទាំងពិភពលោក ដែលភាគច្រើនមានផ្ទុកមេរោគ H5N1 ។ ការផ្ទុះឡើងជាសកលក៏ទទួលខុសត្រូវ ចំពោះការស្លាប់របស់សត្វស្លាបព្រៃ រាប់ម៉ឺនក្បាលផងដែរ។
លោក Tom Peacock អ្នកឯកទេសខាងមេរោគ នៅមហាវិទ្យាល័យ Imperial College London បានប្រាប់ដល់ទីភ្នាក់ងារ ព័ត៌មាន AFP ថា វាបង្កើតបានជា “ការចម្លងជំងឺដល់មនុស្ស” ដែលជាជំងឺរាតត្បាតក្នុងចំណោមសត្វ ក្នុងករណីនេះសត្វស្លាប ។
លោក Peacock បានលើកឡើងថា “យើងមិនប្រាកដច្បាស់ថាហេតុអ្វី បានជាវាកើតឡើងនៅពេលនេះទេ ប៉ុន្តែយើងគិតថា វាអាចបណ្តាលមកពីប្រភេទ H5N1 ខុសគ្នាបន្តិចបន្តួច ដែលរីករាលដាលយ៉ាងមានប្រសិទ្ធភាព នៅក្នុងសត្វបក្សីដែលធ្វើចំណាកស្រុក” ។
វាកម្រណាស់ដែលជំងឺគ្រុនផ្តាសាយបក្សី ឆ្លងចូលទៅក្នុងខ្លួនថនិកសត្វ ហើយកម្រណាស់ដែលមនុស្សរកឃើញ មានមេរោគដែលអាចសម្លាប់ជីវិតបាន ។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារសន្តិសុខ សុខភាពចក្រភពអង់គ្លេស បានឲ្យដឹងថា សត្វកញ្ជ្រោងមួយក្បាលទើបបានធ្វើតេស្តវិជ្ជមាន សម្រាប់វីរុស H5N1 ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា