សុខភាព និង ផ្លូវភេទ

ចិន រកឃើញមនុស្សឆ្លង ជំងឺផ្តាសាយបក្សី ប្រភេទថ្មី ជាករណីដំបូងបង្អស់ នៅលើពិភពលោក

កាលពីថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ ប្រទេសចិន បានរាយការណ៍ថា មានករណីឆ្លងវីរុស ផ្តាសាយបក្សី H10N3 នៅក្នុងប្រទេសចិន ដែលជាករណីឆ្លងដំបូងបង្អស់ នៅលើពិភពលោក។ ប៉ុន្តែប្រទេសនេះ បានបន្តថា ហានិភ័យនៃការរីករាលដាលឆ្លង ទៅលើប្រជាជនគឺមានកម្រិតទាប។

គណៈកម្មាធិការសុខភាពជាតិចិន (NHC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ តាមប្រព័ន្ធអុីនធើណេត ថា កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១កន្លងទៅ នៅភាគខាងកើតទីក្រុងហ្សេនជាំង បុរសអាយុ ៤១ ឆ្នាំម្នាក់ត្រូវបាន គេបញ្ជូនទៅមន្ទីរពេទ្យ​ ដោយមានអាការៈក្តៅខ្លួន​ហើយត្រូវបាន គេធ្វើរោគវិនិច្ឆ័យ។ មួយខែក្រោយមក ឃើញថាបុរសអាយុ៤១ឆ្នាំ មានផ្ទុកវីរុស ផ្តាសាយបក្សី H10N3។

វីរុសផ្តាសាយបក្សី H10N3ត្រូវបានគេពណ៌នាថា ជាភ្នាក់ងារបង្កជំងឺ​ក្នុងកម្រិតហានិភ័យទាប។ គណៈកម្មាធិការសុខភាពជាតិចិន បានបញ្ជាក់ថាមិនមាន​​ករណីមនុស្សឆ្លងវីរុស H10N3 ពីមុនមកនៅតាម​បណ្តាប្រទេសផ្សេងៗនោះទេ ដែលការរកឃើញ​ការឆ្លងនៅប្រទេសចិននេះ គឺជាករណីដំបូងបង្អស់​នៅលើពិភពលោក៕ ប្រភព៖ សប្បាយ

Most Popular

To Top