ព័ត៌មានអន្តរជាតិ

នាឡិកាឆ្លាតវៃ និងឧបករណ៍ តាមដានកាយសម្បទា អាចបង្កឲ្យជំងឺគាំងបេះដូង ចំពោះអ្នកជំងឺ ងាយរងគ្រោះ

អាមេរិក ៖ ការសិក្សាថ្មីមួយ បានព្រមានថា នាឡិកាឆ្លាតវៃ ឧបករណ៍ហាត់ប្រាណ និង ឧបករណ៍ផ្សេងទៀត ជាច្រើនត្រូវបានចង្អុលបង្ហាញ ពិហានិភ័យសក្តានុពល សម្រាប់មនុស្សអាចបង្ក ឲ្យមាន ជំងឺគាំងបេះដូងចំពោះអ្នកជំងឺ ដែលងាយរងគ្រោះ និងអាចបណ្តាល ឲ្យស្លាប់យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

ការសិក្សាធ្វើឡើង ដោយអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Utah និងបានចុះផ្សាយលើ ទស្សនាវដ្តី Heart Rhythm បានរកឃើញថា ឧបករណ៍តាមដាន កាយសម្បទា Samsung Galaxy Watch4, Fitbit Smart Scales និង Moodmetric Smart Rings ក្នុងចំណោមឧបករណ៍ ជាច្រើនទៀត គឺជាឧបករណ៍មួយចំនួន ដែលអាចបង្កហានិភ័យ ដល់សុខភាព ។

នេះដោយសារតែបច្ចេកវិទ្យាចាប់ សញ្ញាឧបករណ៍អាចរំខាន ដល់អ្នកជំងឺដែលមានឧបករណ៍ អេឡិចត្រូនិកអាចផ្សាំបេះដូងបាន (CIEDs)។ CIEDs រួមមាន ឧបករណ៍វាស់ចង្វាក់បេះដូង ឧបករណ៍បេះដូង អាចផ្សាំបាន (ICDs) និងឧបករណ៍ព្យាបាល បេះដូងឡើងវិញ (CRT) ។
សាស្ត្រាចារ្យជំនួយ ផ្នែក វិស្វកម្មអគ្គិសនី និងកុំព្យូទ័ររបស់សាកលវិទ្យាល័យ Utah លោក Benjamin Sanchez Terrones បាននិយាយក្នុង សេចក្តីប្រកាស ព័ត៌មានមួយថា ការសិក្សាលើកទង់ក្រហម ។ ក្រុមអ្នកស្រាវជ្រាវបាន រកឃើញថា បញ្ហានេះបណ្តាលមក ពីនាឡិកាឆ្លាតវៃ អាចពាក់បានជាក់លាក់ មាត្រដ្ឋានឆ្លាតវៃនៅផ្ទះ និងចិញ្ចៀនឆ្លាតវៃដែលប្រើ Bioimpedance នេះជាប្រភេទនៃបច្ចេកវិទ្យាចាប់សញ្ញា។
នេះបើយោងតាមគេហទំព័ររបស់គណៈកម្មាធិការ វិទ្យាសាស្ត្ររបស់គណៈកម្មការអឺរ៉ុបថា Bioimpedance គឺជាការឆ្លើយតប របស់សារពាង្គកាយមាន ជីវិតចំពោះចរន្តអគ្គិសនី ដែលបានអនុវត្តខាងក្រៅ ។ បច្ចេកវិទ្យានេះ បញ្ចេញចរន្តអគ្គិសនីតូចមួយ និងមិនអាចកត់សម្គាល់ បានត្រូវបានវាស់ជាមីក្រូ អំពែរចូលទៅក្នុងខ្លួន ។

ការឆ្លើយតបរបស់ឧបករណ៍ទាំងនេះ ត្រូវបានវាស់ដោយឧបករណ៍ចាប់សញ្ញា ដើម្បីកំណត់សាច់ដុំគ្រោងឆ្អឹង របស់មនុស្ស ឬម៉ាសខ្លាញ់ និងកម្រិតស្ត្រេស។ បន្ទាប់ពីបានសាកល្បងមុខងាររបស់ឧបករណ៍ CRT អ្នកស្រាវជ្រាវក៏បានរកឃើញថា ចរន្តអគ្គិសនីបន្តិចបន្តួចពីឧបករណ៍អាចពាក់បានទាំងនេះអាចរំខាន និងជួនកាលច្រឡំឧបករណ៍អាចបញ្ចូលបេះដូងបាន ៕ ដោយ៖លី ភីលីព

Most Popular

To Top