ព្រឹត្តិការណ៍

មហាសេដ្ឋីទាំង ៣ រូប​ នៅលើពិភពលោក ពាក់នាឡិកាម៉ាក់អ្វីខ្លះ និងមានតម្លៃប៉ុន្មាន?

ចិន ៖ កាសែត South China Morning Post បានរាយការណ៍ថា លោក Bernard Arnault ស្ថាបនិកក្រុមហ៊ុន LVMH ដ៏ប្រណិតបានពាក់នាឡិកាម៉ាក់ Patek Philippe ដ៏កម្រ ខណៈមហាសេដ្ឋីបច្ចេកវិទ្យាយក្ស អាមេរិក លោក Elon Musk ជ្រើសរើសពាក់នាឡិកាម៉ាក់ Richard Mille ហើយមហាសេដ្ឋី អាមេរិកម្នាក់ទៀត លោក Jeff Bezos បែរជាចូលចិត្តពាក់នាឡិកាម៉ាក់ Ulysse Nardin ។

លោក Bernard Arnault ដែលជា ស្ថាបនិកក្រុមហ៊ុន LVMH ដ៏ប្រណិត និងជាបុគ្គល មានទ្រព្យសម្បត្តិច្រើន ជាងគេលើពិភពលោក ដោយមានទ្រព្យសម្បត្តិ សរុបចំនួន ២៤១ .៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ១៤ ខែមីនា មានមោទនភាពចំពោះនាឡិកាដ៏ប្រណិត ។

បើយោងតាម CNBC ថា ថ្មីៗនេះរូបភពដែលបានចែករម្លែក ដោយកូនប្រុសរបស់លោក Frédéric Arnault លោក Bernard ត្រូវបានគេមើលឃើញថា កំពុងពាក់នាឡិកាម៉ាក់ Tiffany Patek Philippe Nautilus 5740 ។ ម៉ូដែលនេះត្រូវបានចេញផ្សាយកាលខែធ្នូ ឆ្នាំ ២០២១ ជាប្រភេទនាឡិកាដំបូង ដែលមានតម្លៃ ៦.៥ លានដុល្លារ សម្រាប់ការដេញថ្លៃមួយ ។ មហាសេដ្ឋីបារាំងត្រូវបានគេស្គាល់ថា ជាមនុស្សចូលចិត្តអួតអំពីនាឡិកា ម៉ាកល្បីៗជាច្រើន នៅក្រោមក្រុមហ៊ុន LVMH រួមមាន Tag Heuer, Hublot និង Dior ។

២.លោក Jeff Bezos អាយុ ៦០ ឆ្នាំ៖លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន e-commerce យក្ស Amazon ត្រូវបានគេប្រទះឃើញពាក់នាឡិកាម៉ាក Ulysse Nardin Dual Time របស់លោកអស់រយៈពេលជាច្រើនឆ្នាំ។

នេះបើយោងតាម Business Insiderបានឲ្យដឹងថា បើទោះបីជាម៉ូដែលនេះត្រូវបានឈប់ផលិតក៏ដោយ ប៉ុន្តែម៉ូដែលស្រដៀងគ្នានេះមានតម្លៃប្រហែល ១២,៩០០ដុល្លារអាមេរិក។ លើសពីនេះ លោក Bezos ត្រូវបានគេមើលឃើញថា កំពុងពាក់នាឡិកាម៉ាក Omega Speedmaster ក្នុងអំឡុងពេលធ្វើដំណើរក្នុងលំហរបស់លោកកាលឆ្នាំ ២០២១។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Bezos ត្រូវបានប៉ាន់ប្រមាណថា មានចំនួន១៩៤.៨ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១៤ ខែមីនា។

៣.លោក Elon Musk អាយុ ៥២ឆ្នាំ៖លោក Elon Musk ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ត្រូវបានគេឃើញជាធម្មតាលោកពាកក់នាឡិកា Richard Mille 029 មានតម្លៃប្រហែល ២៥០,០០០ដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ បែរជាកដៃរបស់លោក Musk ហាក់ដូចជាពាក់ TAG Heuer Carrera Calibre 1887 SpaceX Chronograph ជាគំរូរចនាឡើងដោយសហការជាមួយក្រុមហ៊ុន SpaceX របស់លោក។

ត្រឡប់ទៅសម័យដើមនៃក្រុមហ៊ុនផលិតរថយន្ត Tesla លោកតែងតែពាក់ Omega Seamaster Aqua Terra ។ ទ្រព្យសម្បត្តិរបស់លោក Musk ដូចដែលបានប៉ាន់ស្មានដោយ Forbes បច្ចុប្បន្នមានចំនួន ១៩១.៨ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១៤ ខែមីនា៕
ដោយ៖លី ភីលីព

Most Popular

To Top