បច្ចេកវិទ្យា

កាលបរិច្ឆេទ ចេញលក់ iPhone អាចបត់បានដំបូងរបស់ Apple ត្រូវបានលេចធ្លាយតាមប្រព័ន្ធអ៊ីនធើណេត

Daily Mail

អាមេរិក ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple ជាក្រុមហ៊ុនច្ចេកវិទ្យាយក្ស អាមេរិកឈានមុខគេមួយនៅលើពិភពលោក ដែលគ្មានគូប្រជែងរបស់ខ្លួននោះ នៅពេល Apple មិនទាន់បង្ហាញការរចនាទូរស័ព្ទ ដែលអាចបត់បានឡើយ សម្រាប់អតិថិជនលើពិភពលោកកំពុងរង ចាំអស់រយៈពេលច្រើនឆ្នាំ។

ឥឡូវនេះ កាលបរិច្ឆេទនៃការចេញ ផ្សាយអាចចេញផ្លែផ្កាខ្លះៗ ហើយសម្រាប់ iPhone អាចបត់បានតាមពាក្យចចាមអារ៉ាម ជាយូរបានលេចធ្លាយតាមប្រព័ន្ធ អ៊ីនធើណេត ហើយវាបង្ហាញថា អ្នកគាំទ្របច្ចេកវិទ្យាមិនបាច់រង់ចាំយូរទេ។

យោងតាមរបាយការណ៍ របស់អ្នកវិភាគរបស់ក្រុមហ៊ុន Apple បានឲ្យដឹងថា iPhone ដែលអាចបត់បានអាចនឹងបង្ហាញខ្លួននៅមុនដំណាច់ឆ្នាំ ២០២៦។ ពាក្យចចាមអារ៉ាមក៏បានលើកឡើងថា ការច្នៃប្រឌិតចុងក្រោយ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple នឹងមិនមានតម្លៃថោកនោះទេ ជាមួយនឹងតម្លៃរំពឹងទុក ២,២៩៩ដុល្លារអាមេរិក។

អ្នកជំនាញព្យាករណ៍ថា  នោះនឹងធ្វើឲ្យ ‘iPhone Fold’ ស្ទើរតែ ២ដងនៃតម្លៃស្មាតហ្វូនថ្លៃបំផុតរបស់ Apple នាពេលបច្ចុប្បន្នគឺ iPhone 16 Pro Max ដែលចាប់ផ្តើមពី១,១៩៩ ដុល្លារអាមេរិក (តម្លៃចក្រភពអង់គ្លេស ១,១៩៩ ផោន)។ ថ្វីត្បិតតែតម្លៃមិនគួរឲ្យជឿក៏ដោយ ការចេញលក់ទូរសព្ទអាចបត់បាន អាចជួយសង្រ្គោះ Apple ពីការធ្លាក់ចុះនៃការលក់បន្ទាប់ពីការខកចិត្តរបស់ Apple Intelligence។

iPhone អាចបត់បាន ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ខាងក្រៅទំហំ ៥.៥ អ៊ីង និងអេក្រង់ខាងក្នុងទំហំ ៧.៧ អ៊ីញ ធ្វើឲ្យ iPhone មានទំហំដូចគ្នាទៅនឹង iPad Mini នៅពេលលាតចេញ ។ ការច្នៃប្រឌិតដ៏ធំបំផុត របស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា ជាបច្ចេកវិទ្យាថ្មីមួយដែលធ្វើឲ្យ អេក្រង់អាចបត់បានដោយគ្មានផ្នត់ ៕

Most Popular

To Top