១. ដំណើររបស់អ្នកក្នុងវិស័យប្រដាល់ Lethwei គឺពិតជាពិសេស។ តើអ្នកអាចចែករំលែកថាតើអ្វីដែលទាក់ចិត្តអ្នកដំបូងទៅកាន់ក្បាច់គុនបុរាណរបស់ភូមា និងវិធីដែលវាផ្សាភ្ជាប់ជាមួយអ្នកជាបុគ្គល?
ខ្ញុំតែងតែជាចៀមខ្មៅ។ ខ្ញុំតែងតែទាក់ចិត្តជាមួយអ្វីដែលខុសប្លែក និងមិនមែនសាមញ្ញៗ ហើយប្រដាល់ Lethwei គឺពិតជាមិនមែនប្រភេទកីឡាធម្មតាៗនោះទេ។ វាជាកីឡាដែលនៅសេសសល់ចុងក្រោយមួយដែលអនុញ្ញាតឱ្យវាយបុកក្បាល។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការវាយបុកក្បាល ឬវាយដៃទទេប៉ុណ្ណោះទេដែលទាក់ចិត្តខ្ញុំ។ វាជាវប្បធម៌ និងទស្សនវិជ្ជាដែលពុំមានការកាត់សេចក្តី តែជាការផ្តួលឱ្យសន្លប់ដើម្បីឈ្នះ។ វប្បធម៌របស់ប្រទេសភូមាពិតជាគួរឱ្យចាប់អារម្មណ៍ ហើយប្រជាជនស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ។ ខ្ញុំមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនក៏ព្រោះតែពួកគេរួសរាយនិងចិត្តល្អ ប៉ុន្តែចង់បានអ្វីដែលពិតប្រាកដនិងបរិសុទ្ធ។ ខ្ញុំក៏តែងតែមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនភូមា។ នៅក្រៅសង្វៀន ពួកគេចិត្តល្អ គួរឱ្យគោរព និងកក់ក្តៅ។ ប៉ុន្តែនៅពេលប្រកួត ពួកគេផ្លាស់ប្តូរទាំងស្រុង។ ពួកគេក្លាយជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លា និងអង់អាចក្លាហានដែលខ្ញុំពុំធ្លាប់ឃើញ។ ខ្ញុំក៏ដូចគ្នានេះដែរ។ គេតែងតែនិយាយថា Dave មានពីរ គឺ Dave បុរសមេគ្រួសារ និង Dave អ្នកប្រយុទ្ធ ហើយពួកគេនិយាយមិនខុសទេ។
២. ការផ្លាស់ប្តូរពីរស់នៅប្រទេសកាណាដាមកក្លាយជាបុគ្គលល្បីឈ្មោះក្នុងប្រទេសភូមា គឺជាការផ្លាស់ប្តូរវប្បធម៌ដ៏សំខាន់មួយ។ តើមានបញ្ហាប្រឈម និងអំណោយផលអ្វីខ្លះដែលអ្នកឆ្លងកាត់ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ?
ការផ្លាស់ពីប្រទេសកាណាដាមករស់នៅប្រទេសភូមាគឺជាការផ្លាស់ប្តូរទាំងស្រុង ក៏ព្រោះតែខ្ញុំមកពីតំបន់សុខស្រួលនៅតំបន់អឺរ៉ុបមកហ្វឹកហាត់ក្នុងទីក្រុងយ៉ាំងហ្គោនជាមួយភាសា វប្បធម៌ និងឆន្ទៈប្រកួតផ្សេងទៀត។ បញ្ហាប្រឈមគឺការទទួលបានការគោរពនៅក្នុងប្រទេសមួយដែលជនបរទេសមិនមែនគ្រាន់តែឈានជើងចូលហើយទទួលបាននោះទេ។ ប៉ុន្តែខ្ញុំទទួលបានអំណោយដ៏ធំមួយ ដោយក្លាយជាម្ចាស់ជើងឯកខ្សែក្រវ៉ាត់មាសដែលមិនមែនជាជនជាតិភូមាដំបូងគេបំផុត និងត្រូវបានគេទទួលជាចំណែកមួយរបស់ពួកគេ។អ្នកគាំទ្រទទួលយកខ្ញុំ និងដាក់ឈ្មោះជាភាសាភូមាឱ្យខ្ញុំថា “Daywa” ដែលមានន័យថាអ្នកការពារ ហើយការគោរពមួយនេះវាមានន័យជាងខ្សែក្រវ៉ាត់ទៅទៀត។

៣. កីឡាប្រដាល់ Lethwei ត្រូវបានគេស្គាល់តាមរយៈភាពតានតឹង និងភាពឆៅរបស់វា។ តើអ្នករៀបចំផ្លូវចិត្ត និងផ្លូវកាយរបស់អ្នកដោយរបៀបណាសម្រាប់ការប្រកួតដែលទាមទារខ្លាំងបែបនេះ ហើយតើវិធីសាស្ត្ររបស់អ្នកមានការវិវត្តន៍តាមពេលវេលាដែរឬទេ?
ត្រូវហើយ ប្រដាល់ Lethwei ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាប្រភេទកីឡាដែលសាហាវជាងគេបំផុតមួយក្នុងលោក ហើយខ្ញុំដឹងថាខ្ញុំត្រូវតែត្រៀមខ្លួនឱ្យរួចរាល់ ១០០%។ ដំបូងឡើយ ខ្ញុំបុកហ្វឹកហាត់យ៉ាងខ្លាំងដើម្បីពង្រឹងរាងកាយ ក និងកណ្តាប់ដៃរបស់ខ្ញុំដើម្បីអាចវាយដៃទទេបាន។ ឥឡូវនេះ ខ្ញុំហ្វឹកហាត់បែបឆ្លាតវៃជាងមុន ហើយខ្ញុំគ្រប់គ្រងគ្រប់យ៉ាងដូចជា ការគេង ការបង្អត់អាហារ ឆន្ទៈ និងរបបអាហារ។ ប៉ុន្តែត្រូវហើយ ឆន្ទៈមានចំណែកប្រហែលជា ៩០% នៃការប្រកួត ហើយវាពិតណាស់នៅក្នុងប្រដាល់ Lethwei។ អ្នកត្រូវមានអារម្មណ៍ថាស្រណុកចិត្តក្នុងស្ថានការណ៍មិនស្រណុកមួយ។ ខ្ញុំចូលចិត្តធ្វើឱ្យផ្លូវអារម្មណ៍ខ្លួនឯងមានភាពសុំានឹងការឈឺចាប់ ដូច្នេះនៅពេលដែលភាពឈឺចាប់មកដល់នៅក្នុងការប្រកួតនោះវានឹងមិនមែនជាការភ្ញាក់ផ្អើលទៀតទេ។ គ្រូបង្វឹករបស់ខ្ញុំវាយខ្ញុំទៅលើពោះ ខ្លួនប្រាណ និងកដើម្បីឱ្យសុំានឹងការឈឺចាប់រាងកាយ។ ខ្ញុំក៏ស្រមៃទៅដល់ភាពហឹង្សា និងចលាចលជាច្រើននៅមុនការប្រកួត ដូច្នេះនៅពេលខ្ញុំឡើងសង្វៀន ខ្ញុំមានអារម្មណ៍ស្រណុកក្នុងចិត្តរួចរាល់ទៅហើយ។ អ្វីដែលអ្នកអាចស្រមៃមើលឃើញ វាអាចកើតឡើងពិតមែន។
៤. អ្នកធ្លាប់បាននិយាយអំពីគោលជំហររបស់អ្នកទៅលើច្បាប់ប្រដាល់ Lethwei បុរាណធៀបនឹងការសម្របនាសម័យទំនើប។ តើអ្នកអាចលម្អិតបន្ថែមបានទេអំពីគំនិតរបស់អ្នក និងហេតុអ្វីការអភិរក្សទម្រង់បុរាណគឺសំខាន់សម្រាប់អ្នក?
ប្រដាល់ Lethwei បុរាណគឺពិតៗ។ វាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ វាត្រូវបានប្រើប្រាស់នៅក្នុងសមរភូមិដើម្បីបង្កើតអាណាចក្រដ៏ធំជាងគេបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺអាណាចក្រភូមា។ ប្រដាល់ Lethwei ត្រូវតែធ្វើការអភិរក្ស។ ការប្រយុទ្ធពិតៗមិនមានការដាក់ពិន្ទុ ការកាត់សេចក្តី មានតែអ្នកដែលអាចតតាំងដល់ទីបញ្ចប់ ហើយវាដូចប្រដាល់ Lethwei ចឹងហើយវាជាកីឡាតែមួយគត់នៅក្នុងពិភពលោកដែលធ្វើបែបនេះ។ សម្រាប់ខ្ញុំ វាពិសេសខ្លាំងណាស់។ អ្នកអាចបញ្ចប់គូប្រកួតរបស់អ្នក ឬដើរចេញជាមួយលទ្ធផលស្មើគ្នា។ ប្រសិនបើអ្នកក្រឡេកទៅមើលកីឡាផ្សេងៗនៅជុំវិញពិភពលោកដូចជាប្រដាល់សកល ឬ MMA ឬ UFC ជារឿយៗវាតែងមានការកាត់សេចក្តីដែលចម្រូងចម្រាស ប៉ុន្តែវាពុំមានកើតឡើងឡើយក្នុងប្រដាល់ Lethwei ដូច្នេះវាពិតជាល្អណាស់។សម្រាប់ការភ្នាល់កីឡា ពិតណាស់លទ្ធផលស្មើវាមិនល្អនោះទេ។ អ្នកត្រូវការអ្នកឈ្នះដាច់ស្រេច ដូច្នេះខ្ញុំយល់បានថាហេតុអ្វីមនុស្សមួយចំនួនជម្រុញឱ្យមានការកាត់សេចក្តីប្រសិនបើមិនមានការផ្តួលអោយសន្លប់។
ខ្ញុំមិនដែលចង់ឱ្យប្រដាល់ Lethwei កាន់តែគេចូលចិត្ត ឬបន្ទាបវាឱ្យកាន់តែអាចទទួលយកបានសម្រាប់ការផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍នានានៅជុំវិញពិភពលោកនោះទេ។ កីឡានេះត្រូវមានការបង្ហូរឈាមសម្រាប់អ្នកគាំទ្រក្បាច់គុនពិតៗហើយខ្ញុំមិនខ្វល់ថានឹងធ្វើវាសម្រាប់អ្នកម្តាយណាមួយនៅរដ្ឋតិចសាស់អាចមើលវាបាននោះទេ។ ខ្ញុំមិនគិតថាប្រដាល់Lethwei នឹងក្លាយជាស្របច្បាប់នៅគ្រប់ទីកន្លែងនោះទេ។ បច្ចុប្បន្នវាស្របច្បាប់នៅក្នុងប្រទេសជប៉ុន សហរដ្ឋអាមេរិក រុស្ស៊ី អ៊ុយក្រែន សិង្ហបុរី ភូមា ថៃ ស្លូវ៉ាគី ចក្រភពអង់គ្លេស អូទ្រីស ប៉ូឡូញ។ ពិភពលោកកំពុងព្យាយាមបន្ទាបអ្វីៗគ្រប់យ៉ាង ហើយអ្វីៗគ្រប់យ៉ាងត្រូវតែត្រឹមត្រូវទៅតាមគោលការណ៍នយោបាយ ប៉ុន្តែសម្រាប់ប្រដាល់ Lethwei សុំនិយាយថាទេ ខ្ញុំមិនខ្វល់ទេ។ ខ្ញុំនឹងនៅតែរក្សាការវាយបុកក្បាល និងការវាយដោយដៃទទេដដែល។

៥. ក្រៅពីសង្វៀន អ្នកទទួលយកបែបផែនជីវិតហូបម្ហូបបួស។ តើជម្រើសនេះជះឥទ្ធិពលអ្វីខ្លះទៅលើការហ្វឹកហាត់ ការប្រកួត និងសុខុមាលភាពជារួមរបស់អ្នក?
ជាការពិតណាស់ ខ្ញុំបានហូបបួសចាប់តាំងពីឆ្នាំ 2019 បន្ទាប់ពីបានមើលវីដេអូឯកសារឈ្មោះ Game Changers នៅលើ Netflix។ ខ្ញុំបានវាយនៅក្នុងការប្រកួតសំខាន់ៗជាច្រើនជាមួយនឹងរបបអាហារដ៏តឹងរ៉ឹងដែលផ្តោតតែលើបន្លែ។ ខ្ញុំញុំាតែផ្លែឈើ បន្លែ បាយ នំ និងតៅហ៊ូ។ សម្រាប់អ្នកដែលមិនដឹង សត្វស្វា គោ ក្របី ដំរី រមាសសុទ្ធតែស៊ីបន្លែ។ ខ្ញុំបានញុំាសាច់ស្ទើពេញមួយជីវិតទៅហើយ ប៉ុន្តែខ្ញុំមានអារម្មណ៍កាន់តែខ្លាំងខ្លាជាងមុនឥឡូវនេះ។ ខ្ញុំវាយឈ្នះទល់នឹងគូប្រជែងលំដាប់ពិភពលោកដែលជាអ្នកញុំាសាច់ ស្របពេលដែលខ្ញុំជាអ្នកញុំាបន្លែ។ វាតែងតែជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍មួយព្រោះតែខ្ញុំវាយក្នុងប្រភេទកីឡាដ៏សាហាវជាងគេក្នុងលោក ហើយគ្រប់គ្នាមិនរំពឹងថាខ្ញុំជាអ្នកហូបបួសនោះទេ ក៏ព្រោះតែចំណូលចិត្តខ្ញុំចំពោះសត្វ។ ក្រៅពីនេះ ក្លាយជាអ្នកហូបបួសផ្តល់ឱ្យខ្ញុំនូវអំណោយផលផ្សេងទៀត។ ខ្ញុំអាចជាសះស្បើយកាន់តែឆាប់រហ័ស ការរលាកថយចុះ ហើយផ្លូវចិត្តខ្ញុំកាន់តែមានអារម្មណ៍ថាមុះមុតជាងមុន។
៦. វត្តមានរបស់អ្នកបានធ្វើឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នូវការបានឃើញជាសកលនូវប្រដាល់ Lethwei។ តើអ្នកយល់ឃើញយ៉ាងណាចំពោះតួនាទីរបស់អ្នកក្នុងការលើកស្ទួយ និងអភិរក្សក្បាច់គុននេះនៅលើឆាកអន្តរជាតិ?
ខ្ញុំទទួលយកតួនាទីនេះយ៉ាងម៉ឺងមាត់។ ប្រដាល់ Lethwei ផ្តល់ឱ្យខ្ញុំគ្រប់យ៉ាង ដែលវាបានផ្លាស់ប្តូរជីវិតខ្ញុំ ហើយឥឡូវនេះខ្ញុំត្រូវផ្តល់អ្វីមួយត្រលប់ទៅវិញ។ នៅពេលខ្ញុំក្លាយជាម្ចាស់ជើងឯក ខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំ ដើម្បីនាំយកភាពត្រចះត្រចង់ដែលប្រទេសភូមា និងប្រជាជនសាកសមនឹងទទួលបាន។ ខ្ញុំធ្វើវាតាមរយៈសិក្ខាសាលានានានៅជុំវិញពិភពលោក បទសម្ភាសន៍មួយដែលខ្ញុំបានធ្វើជាមួយលោក Joe Rogan ដែលបានឱ្យគេស្គាល់ប្រដាល់ Lethwei និងបានចាប់ដៃគូសហការជាមួយគេហទំព័រកីឡាដ៏ធំមួយគឺ 1xBet ដែលបានពាំនាំកីឡានេះទៅកាន់ប្រទេស និងទស្សនជនថ្មីៗនានាជាច្រើន។ មុនខ្ញុំវាយប្រដាល់ Lethwei មនុស្សជាច្រើនមិនទាន់ទាំងដឹងថាប្រទេសភូមាស្ថិតនៅទីណានៅលើផែនទីផង ប៉ុន្តែតាមរយៈប្រដាល់ Lethwei និងការខិតខំប្រឹងប្រែងធ្វើការ យើងបានបង្កើតឱ្យមានអភូតហេតុនោះគឺ សិល្បៈនៃអវយវៈទាំង ៩។ ខ្ញុំបានសន្យានឹងខ្លួនឯងថា ខ្ញុំនឹងវាយតំណាងឱ្យប្រទេសភូមារហូតដល់ដង្ហើមចុងក្រោយ។
៧. ឆ្លុះបញ្ចាំងពីអាជីពរបស់អ្នក តើមានការប្រកួត ឬពេលវេលាជាក់លាក់ណាមួយដែលលេចឆ្លោជាពិសេស ឬគួរឱ្យចងចាំសម្រាប់អ្នកទេ?
ការឈ្នះខ្សែក្រវ៉ាត់មាសក្នុងប្រទេសភូមានៅចំពោះមុខអ្នកគាំទ្រដ៏ស្វាហាប់រាប់ពាន់នាក់នៅកីឡាដ្ឋាន ធិន ភី (Thein Phyu) ក្នុងទីក្រុងយ៉ាំងហ្គោន និងមានអ្នកទស្សនារាប់លាននាក់នៅទូទាំងប្រទេសភូមា គឺជាពេលវេលាដែលលេចធ្លោ។ ខ្ញុំរកពាក្យអ្វីមកបរិយាយពីមោទនភាពនេះមិនត្រូវទេដែលខ្ញុំអាចបង្កើតប្រវតិ្តសាស្រ្តក្នុងប្រទេសដ៏មហិមាដូចជាភូមានោះទេ។ ជនបរទេសដែលឈានជើងចូលក្នុងកីឡាដែលមានអាយុកាលពាន់ឆ្នាំនិងជាចំណុចកណ្តាលនៃប្រវត្តិសាស្រ្តរបស់ប្រទេស និងទទួលបានពានរង្វាន់ដោយលំបាក។ រាត្រីនោះបានផ្លាស់ប្តូរអ្វីៗគ្រប់បែបយ៉ាង។
៨. តទៅមុខទៀត តើអ្នកមានក្តីប្រាថ្នា ឬគោលដៅអ្វីខ្លះទាំងនៅក្នុងពិភពក្បាច់គុន និងនៅក្នុងជីវិតបុគ្គលរបស់អ្នក?
ខ្ញុំកំពុងខិតខំប្រឹងប្រែងធ្វើការលើការពង្រីកការបោះជំហានជាសកល និងការបង្កើតថ្នាក់ប្រដាល់ Lethwei តាមប្រព័ន្ធអនឡាញដើម្បីបង្រៀនអ្នកប្រដាល់ជំនាន់ក្រោយ។ សម្រាប់គោលដៅបុគ្គលរបស់ខ្ញុំ គឺខ្ញុំចង់ក្លាយជាស្វាមី អ្នកផ្តល់ឱ្យ និងជាប៊ាដ៏ល្អម្នាក់។ ខ្ញុំចង់បង្កើតទ្រព្យធន និងចិញ្ចឹមកូនប្រុសទាំងពីររបស់ខ្ញុំឱ្យកាន់តែខ្លាំងក្លាជាងខ្ញុំទៅទៀត!
៩. ក្នុងនាមជាទូតសុច្ឆន្ទៈរបស់ 1xBet តើភាពជាដៃគូនេះស្របទៅនឹងម៉ាកយីហោ និងគុណតម្លៃបុគ្គលរបស់អ្នកដូចម្តេច? តើមានការផ្តួចផ្តើមអ្វីខ្លះដែលអ្នកបានធ្វើជាមួយគ្នា?
ដូចដែលខ្ញុំបាននិយាយមុននេះមកហើយថា ប្រដាល់ Lethwei គឺពិសេស ហើយភាពជាពិសេសនេះគឺជាចំណុចខ្លាំងរបស់យើង។ វត្ថុដ៏ស្រស់ស្អាត និងមានឥទ្ធិពលបំផុតមួយចំនួននៅក្នុងពិភពលោកគឺនៅក្នុងទីផ្សារពិសេស និងនៅក្នុងទីផ្សារដែលមិនបានបម្រើ។ នេះជាមូលហេតុដែលខ្ញុំសម្របបានយ៉ាងល្អជាមួយដៃគូផ្លូវការ 1xBet ក៏ព្រោះតែពួកយើងមិនព្យាយាមធ្វើអ្វីដូចអ្នកដ៏ទៃទេ។ គេហទំព័រកីឡាភាគច្រើនផ្តោតតែទៅលើប្រទេសធំៗ ប៉ុន្តែ 1xBet គឺជាចៀមខ្មៅដូចខ្ញុំអញ្ចឹងដែរ និងសម្រេចថានឹងបម្រើទីផ្សារដែលតែងតែត្រូវបានគេមើលរំលង ឬត្រូវគេបំភ្លេចចោលក៏មាន ដូចជា អាហ្រ្វិក អាមេរិកឡាទីន អាស៊ីអាគ្នេយ៍ជាដើម។ ខ្ញុំគិតថាវាជារឿងឆ្លាតវៃ ហើយខ្ញុំមានមោទនភាពដែលអាចផ្តល់នូវគេហទំព័រកីឡាគួរជាទីទុកចិត្ត និងលំដាប់ពិភពលោកទៅកាន់អ្នកគាំទ្ររបស់ខ្ញុំនៅក្នុងប្រទេសភូមា និងទៅកាន់ជនជាតិភូមាទាំងអស់ដែលរស់នៅក្រៅប្រទេស។ យើងតំណាងឱ្យភាពខ្លាំង ទំនុកចិត្ត និងឆន្ទៈចង់ឈ្នះ។ ខ្ញុំមានមោទនភាពក្នុងការបន្តធ្វើការជាមូយម៉ាក់យីហោដែលមានឆន្ទៈចង់ឈ្នះ និងជាអ្នកប្រយុទ្ធដូចខ្ញុំ។
១០. អំឡុងកិច្ចសហការជាមួយ 1xBet តើមានពេលវេលា ឬយុទ្ធនាការលេចធ្លោណាមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានគុណផលនានា ឬមានអត្ថន័យពិសេសសម្រាប់អ្នកដែរឬទេ?
អ្វីដែលពិតជាធ្វើឱ្យខ្ញុំរំភើប និងមានអារម្មណ៍កក់ក្តៅក្នុងចិត្តគឺ 1xBet បានបរិច្ចាគជំនួយសប្បុរសមួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះរបស់ខ្ញុំក្នុងអំឡុងពេលគ្រោះរញ្ជួយដីដ៏មហន្តរាយនៅក្នុងប្រទេសភូមា។ ជួសមុខឱ្យជនរងគ្រោះទាំងអស់ ខ្ញុំសូមអរគុណ។ ឱកាសពិសេសមួយទៀតគឺនៅឆ្នាំ 2023 អំឡុងពេលការប្រកួតចុងក្រោយរបស់ខ្ញុំនៅកម្ពុជា ពួកយើងមានការប្រជែងមួយ ដែលផ្តល់ឱកាសដល់អ្នកគាំទ្រភូមា 5 នាក់ដែលមានសំណាងមកទស្សនាការប្រកួតរបស់ខ្ញុំដោយផ្ទាល់នៅភ្នំពេញ។ រាល់ការចំណាយទាំងអស់ត្រូវបានរ៉ាប់រងមានដូចជា ជើងហោះហើរពីទីក្រុងយ៉ាំងហ្គោន កន្លែងស្នាក់នៅ ហើយយើងញុំាអាហារថ្ងៃត្រង់ និងថតរូបជាមួយគ្នា។ យើងបានផ្តល់ឱកាសឱ្យអ្នកគាំទ្រមានអារម្មណ៍ថាជាផ្នែកមួយនៃសកម្មភាព ហើយវាពិតជាពេលវេលាដ៏អស្ចារ្យ។ យើងបានបំបែកកំណត់ត្រាជាមួយនឹងមនុស្ស 16 លាននាក់ដែលភាគច្រើនមកពីប្រទេសភូមា និងកម្ពុជាដែលបានមើលការផ្សាយបន្តផ្ទាល់។ ខ្ញុំក៏មានមោទនភាពផងដែរដែល 1xBet គឺជាគេហទំព័រកីឡាដំបូងគេដែលបង្កើតហាងឆេងជាផ្លូវការសម្រាប់ការប្រកួតរបស់ខ្ញុំ។ ខ្ញុំរើសខ្លាំងណាស់នៅពេលនិយាយអំពីដៃគូសហការរបស់ខ្ញុំ ហើយនេះជាមូលហេតុដែលអ្នកគាំទ្រជឿជាក់លើខ្ញុំ។ ខ្ញុំបានបដិសេធកិច្ចសហការជាច្រើនកន្លងមកអំឡុងពេលខ្ញុំប្រកបអាជីពរបស់ខ្ញុំ ព្រោះវាមានអារម្មណ៍មិនត្រឹមត្រូវ។ ក្រុមការងាររបស់ខ្ញុំបានទទួលបានការផ្តល់ជូនជាច្រើនពីគេហទំព័រកីឡាដែលមានបំណងបជ្រៀបចូលប្រទេសភូមា និងអាស៊ី ប៉ុន្តែខ្ញុំធ្វើការតែជាមួយដៃគូដែលល្អបំផុត
