ឡុងដ៍៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ Chelsea បានបណ្តេញលោក Liam Rosenior ចេញពីតំណែងជាអ្នកចាត់ការទូទៅរបស់ក្រុម បន្ទាប់ពីលោកកាន់តំណែងបានតិចជាង ៤ ខែ បន្ទាប់ពីចាញ់ ៥ ប្រកួតជាប់ៗគ្នាក្នុងក្របខណ្ឌ Premier League។
ក្រុម Chelsea បានចាញ់ ៧ ប្រកួតក្នុងចំណោមការប្រកួត ៨ លើកចុងក្រោយក្នុងការប្រកួតទាំងអស់ ដោយបានបរាជ័យក្នុងការរកគ្រាប់បាល់ ខណៈចាញ់ការប្រកួត League ៥ ប្រកួតជាប់ៗគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩១២ ។
ក្រុមបាននិយាយថា ក្រុមបាល់ទាត់ Chelsea បានចែកផ្លូវជាមួយគ្រូបង្វឹក Liam Rosenior។ នេះមិនមែនជាការសម្រេចចិត្តធម្មតាមួយឡើយ គឺដោយសារ ក្លឹបបានមើលឃើញនូវចណុចខ្សោយ និងការធ្លាក់ចុះក្រោមស្តង់ដារ សម្រាប់រដូវកាលនេះ។
លោក Calum McFarlane ជាជំនួយការម្នាក់របស់លោក Rosenior នឹងទទួលបន្ទុកក្លឹបសម្រាប់រដូវកាលដែលនៅសល់ ដោយការប្រកួតដំបូងរបស់គាត់ គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ទល់នឹងក្រុម Leeds United នៅថ្ងៃអាទិត្យ។
ក្រុម Chelsea ឈរនៅលេខរៀងទី ៧ ក្នុងក្របខណ្ឌ Premier League ដោយមានគម្លាត ៧ ពិន្ទុពីកៅអី Champions League ខណៈនៅសល់ ៤ការប្រកួតទៀតនៃរដូវកាលនេះ។
លោក McFarlane នឹងត្រូវបានប្រគល់ភារកិច្ចឲ្យជួយសង្គ្រោះយ៉ាងហោចណាស់ទម្រង់ខ្លះនៃបាល់ទាត់អឺរ៉ុប ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុលើក្លឹបបានបង្ហោះការខាតបង់មុនពន្ធចំនួន ២៦២.៤ លានផោន (២៤៩.៣ លានដុល្លារ) កាលពីរដូវកាលមុន។
