ភ្នំពេញ ៖ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ -កីឡាការិនីបញ្ចស៊ីឡាត់កម្ពុជាចំនួន ៧ រូបរបស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ធ្វើការហ្វឹកហាត់យ៉ាងសកម្មត្រៀខ្លួន ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០-១៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានប្រាប់តាមអនឡាញឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់កម្ពុជាចំនួន ៧ រូបរបស់សហព័ន្ធចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ។
លោកអគ្គលេខាធិការសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានបន្ថែមថា គ្រូគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់កម្ពុជាចំនួន ៧ រូប រួមមានលោក អឿន រស្មី គ្រូបង្វឹក លោក ឌិប ង៉ែត គ្រូជំនួយ កីឡាការិនី ភឿន ស្រីនាង កីឡាករ អោក រិតធានី កីឡាករ ណាង សុវណ្ណ កីឡាករ ឈីម រ៉ាឆាត និងកីឡាករ សុង វិសាល ។

កីឡាការិនី ភឿន ស្រីនាង ប្រកួតលើវិញ្ញាសា៖Class A (៤៥-៥០ គីឡូក្រាម) កីឡាករ អោក រិតធានី ប្រកួតលើ វិញ្ញាសា៖Class A (៤៥-៥០ គីឡូក្រាម) កីឡាករ ណាង សុវណ្ណ ប្រកួតលើ វិញ្ញសា៖Class B (+៥០-៥៥គីឡូក្រាម) កីឡាករ ឈីម រ៉ាឆាត ប្រកួតលើ វិញ្ញាសា៖Class C (+៥៥-៦០កីឡូក្រាម) និងកីឡាករ សុង វិសាល ប្រកួតលើវិញ្ញាសា៖Class D (+៦០-៦៥កីឡូក្រាម) ។
ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តិទៅដែលនឹងព្រឹត្តិទៅចាប់ពីថ្ងៃ១០ រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នឈ២០២៦ ។ បច្ចុប្បន្នកម្ពុជាកំពុងត្រៀមកីឡាករ-កីឡាការិនី ៩ ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាការ៉ាតេ កីឡាបញ្ចាស៊ីឡាត់ កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT និងកីឡាបាល់ទះ សុទ្ធសឹងកីឡាមានសក្តានុពល៕



