កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា នាង Shiloh Jolie កូនស្រីរបស់តារាហូលីវូដ អ្នកនាង Angelina Jolie និងលោក Brad Pitt បានបង្ហាញខ្លួនជាលើកដំបូង ក្នុងការសម្ដែងជាមួយ នឹងការបង្ហាញខ្លួនលើវីដេអូចម្រៀង សម្រាប់តារាចម្រៀង K-pop របស់តារាចម្រៀង ស្រីកូរ៉េខាងត្បូងនាង Dayoung។
យោងតាមកាសែត The Korea Times បាននិយាយថា វីដេអូខ្លីរយៈពេល ៣០ វិនាទីសម្រាប់បទចម្រៀងថ្មីរបស់ នាង Dayoung ដែលមានចំណងជើងថា “What’s a Girl to Do” ត្រូវបានចេញផ្សាយនៅថ្ងៃទី ២ ខែមេសា ដោយផលិតកម្មរបស់នាង Starship Entertainment ។ វាបង្ហាញពីនាង Shiloh សម្តែងជាអ្នករាំផ្ទៃខាងក្រោយ ជាមួយអ្នកសម្ដែងផ្សេងទៀត ដោយមានស្ទីលម៉ូដសក់បែបរអិលខ្នង ក្រវិលរាងជារង្វង់ និងអាវពណ៌ត្នោតរលោង ខណៈពេលដែលធ្វើចលនាស្របគ្នានឹងក្បាច់រាំ។
Starship បាននិយាយថា នាង Shiloh ត្រូវបានជ្រើសរើស តាមរយៈការបើកចំហដែលធ្វើឡើងនៅអាមេរិក។ ក្រុមផលិតកម្មត្រូវបានគេរាយការណ៍ថា បានជ្រើសរើសនាង ដោយសារតែសមត្ថភាពរាំរបស់នាង ហើយបានដឹងពីប្រវត្តិដ៏ល្បីល្បាញរបស់នាងបន្ទាប់ពីការថតបានបញ្ចប់។វីដេអូចម្រៀងពេញលេញសម្រាប់បទ “What’s a Girl to Do” ត្រូវបានគ្រោងនឹងចេញផ្សាយនៅថ្ងៃអង្គារ។
នេះបើយោងតាមកាសែត The Los Angeles Times បាននិយាយថា នាង Shiloh មានអាយុ ២០ ឆ្នាំ គឺជាកូនបង្កើតម្នាក់ក្នុងចំណោមកូន ៣ នាក់របស់អ្នកនាង Jolie និងលោក Pitt និងជាកូនម្នាក់ក្នុងចំណោមកូន ៦នាក់សរុបរបស់ពួកគេ ។ នាង Shiloh Nouvel Jolie-Pitt ដែលកើតមកនាងបានដាក់ញត្តិ ដើម្បីលុបនាមត្រកូល របស់ឪពុកនាងកាលខែឧសភា ឆ្នាំ២០២៤ នៅពេលនាងមានអាយុ ១៨ ឆ្នាំ៕
