សិល្បៈ និង កម្សាន្ត

តារាសម្តែងស្រីសិចស៊ីជប៉ុន បានក្លាយជាតារា K-Pop ធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំង ចំពោះការចែករម្លែក ស្តង់ដារខ្ពស់របស់នាង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង Yua Mikami ជាអតីតតារាសម្តែង AV (វីដេអូសម្រាប់មនុស្សពេញវ័យ) របស់ជប៉ុន ។ នាងក៏ធ្លាប់ជាសមាជិកនៃក្រុម Honey Popcorn ជាក្រុម K-Pop បានក្លាយជាចំណងជើងព័ត៌មានដ៏ក្តៅគគុក នៅពេលពួកគេបានបង្ហាញ ខ្លួនជាលើកដំបូងនៅឆ្នាំ ២០១៨ ដោយសារតែពោរពេញទៅដោយសមាជិកដែលសកម្មក្នុង ឧស្សាហកម្មរឿងអាសអាភាស។

ថ្មីៗនេះ នាងបានបង្ហាញខ្លួន ក្នុងកម្មវិធីជជែក Iwakura and Yoshizumi Show ជាកន្លែងដែលនាងត្រូវ បានគេសួរថាតើនាង នឹងណាត់ជួបជាមួយអ្នកគាំទ្រដែរឬទេ ។ នាងបាននិយាយថា វាមិនទំនង ហើយក៏មិនទំនងដែរ។ ក្នុងក្រសែភ្នែករបស់នាង មានឱកាស ៥០ភាគរយ ដែលរឿងនេះអាចកើតឡើង។

អ្វីដែលធ្វើឲ្យពិធីករភ្ញាក់ផ្អើលបន្ថែមទៀត គឺស្តង់ដាររបស់នាង សម្រាប់ដៃគូអនាគតរបស់នាង។ នាងបានងក់ក្បាលនៅពេលសួរថា តើគាត់ត្រូវរកប្រាក់ចំណូលជាក់លាក់ណា មួយដើម្បីណាត់ជួបជាមួយនាងដែរឬទេ។

ការឆ្លើយតបនេះបាននាំមក នូវការស្រឡាំងកាំង និងការសម្លឹងមើល ដ៏ភ្ញាក់ផ្អើលពីទស្សនិកជន។ តារាសម្តែងស្រីពេញវ័យរូបនេះ បានសុំទោសចំពោះពាក្យសម្ដីរបស់នាង ប៉ុន្តែមិនបានបដិសេធវាទេ ផ្ទុយទៅវិញនាងនិយាយថា ចំនួនទឹកប្រាក់ដែលនាងបានបញ្ជាក់ គឺស្ថិតនៅកម្រិតទាបសម្រាប់នាងរួចទៅហើយ។

នាង Yua Mikami (ឈ្មោះពិត Momona Kito) បានបង្ហាញខ្លួនជាលើកដំបូង ក្នុងឧស្សាហកម្ម AV ឆ្នាំ ២០១៥ និង ឧស្សាហកម្ម K-Pop 3 ឆ្នាំក្រោយមក។ ក្រុម Honey Popcorn ត្រូវបានរំសាយដោយស្ងាត់ៗនៅឆ្នាំ ២០២១ ហើយនាងបានប្រកាសចូលនិវត្តន៍ជាតារាសម្តែងមនុស្សពេញវ័យនៅខែមីនា ឆ្នាំ ២០២៣៕

Most Popular

To Top