សិល្បៈ និង កម្សាន្ត

នាង Jisoo ក្រុម BLACKPINK បានបង្កើតប្រវត្តិសាស្ត្រ មហោស្រពភាពយន្ត អន្តរជាតិ Cannes 2026

ហុងកុង ៖ នាថ្ងៃទី ២៣ ខែមេសា នាង Jisoo បានចូលរួមព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ជាកន្លែងដែលនាងទទួលបានពានរង្វាន់ Madame Figaro Rising Star Award ហើយក្នុងពិធីបុណ្យនេះ បានសរសើរពីសមត្ថភាពរបស់នាង សម្រាប់អាជីពក្នុងវិស័យតន្ត្រី និងការសម្តែង ដោយផ្តោតលើការពង្រីកស្នាដៃ ភាពយន្តរបស់នាងតាមរយៈតួនាទី និងទម្រង់ផ្សេងៗគ្នា យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo ។

ថ្ងៃនេះបានសម្គាល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់តារាចម្រៀង និងតារាសម្តែងកូរ៉េខាងត្បូងនាង Jisoo ខណៈដែលនាងបានក្លាយជាតារាសម្តែង និងសិល្បការិនីអាស៊ីដំបូងគេ ទទួលបានពានរង្វាន់នេះ ដោយបានពង្រឹងកេរ្តិ៍ឈ្មោះរបស់នាងក្នុងឧស្សាហកម្មនេះ។

ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននេះ បានបង្កឲ្យមានការខឹងសម្បារយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។ អ្នកលេងអ៊ីនធើណេតជាច្រើន បានសម្តែងការងឿងឆ្ងល់ថា នាង Jisoo ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ ដ៏មានកិត្យានុភាពបែបនេះ ដោយសារតែតារាសម្តែងកូរ៉េដទៃទៀត មានស្នាដៃភាពយន្តយ៉ាងទូលំទូលាយ និងបានបង្ហាញការសម្តែងដ៏ល្បីជាង ។ មនុស្សជាច្រើនបានចោទប្រកាន់សមាជិកក្រុម BLACKPINK ថា “ទិញ” ពានរង្វាន់នេះ ៕

Most Popular

To Top