កូរ៉េខាងត្បូង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សំណួរដ៏ងឿងឆ្ងល់ របស់អ្នកកាសែតម្នាក់ទៅកាន់តួឯកប្រុសៗ នៃភាពយន្តដ៏ពេញនិយមមួយបានល្បីពេញ បណ្ដាញសង្គមដោយមិននឹកស្មានដល់ ដែលបង្កឲ្យមានការជជែកវែកញែកយ៉ាង ក្តៅគគុកបំផុត។
ហេតុការណ៍បានលើកឡើងនេះបានកើតឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរបស់ Brave Citizen ជាភាពយន្តឆ្នាំ 2023 ដែលសម្តែងដោយនាង Shin Hye Sun និងលោក Lee Jun Young។
ក្នុងអំឡុងពេលសន្និសីទ សារព័ត៌មាន អ្នកកាសែតម្នាក់បានកត់សម្គាល់ថា អ្នកទស្សនាមួយចំនួន បានរកឃើញផ្លូវភេទ រវាងតួឯកប្រុសៗ ទាំង២នាក់ ក្នុងឈុតឆាកជាក់លាក់មួយ “គួរឲ្យញាក់សាច់” ទោះបីជាវាពិតជាបង្ហាញព្រឹត្តិការណ៍ ដ៏គួរឲ្យព្រួយបារម្ភក៏ដោយ ហើយបានសួរថា តើអ្នកដឹកនាំរឿង ធ្លាប់មានអារម្មណ៍ថា នេះក៏អាចជាប្រតិកម្ម ចំពោះឈុតឆាកនេះដែរឬទេ។
ឈុតដែលមានការលើកឡើងនេះ ពិតជាបានបង្ហាញតួអង្គរបស់លោក Lee ជាក្មេងជំទង់វិទ្យាល័យម្នាក់ ដែលប្រព្រឹត្តខុសច្បាប់ បានបង្ខំតួអង្គរបស់នាង Shin ដជាគ្រូបង្រៀន ឲ្យអង្គុយលើភ្លៅរបស់គាត់ និងយាយីផ្លូវភេទនាង។
តារាសម្ដែងទាំង ២ នាក់មានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះសំណួរនេះ ហើយបន្ទាប់ពីចំណាយ ពេលមួយសន្ទុះ លោក Lee Jun Young បានឆ្លើយតបដោយត្រង់ៗថា គ្មានអ្នកណាម្នាក់ ក្នុងចំណោមពួកគេមានអារម្មណ៍ បែបនោះក្នុងឈុតនោះទេ៕
