សិល្បៈ និង កម្សាន្ត

នាង NingNing បានក្លាយជាប្រធានបទក្តៅ គគុកម្តងទៀត នៅលើអ៊ីនធើណេត ផ្តោតលើការវះកាត់ កែសម្ផស្សរបស់នាង

កូរ៉េខាងត្បូង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា រូបរាងដែលផ្លាស់ប្តូររបស់តារាចម្រៀងកូរ៉េខាងត្បូងនាង NingNing សមាជិកក្រុម Aespa បានទាក់ទាញ ចំណាប់អារម្មណ៍សាធារណៈជាយូរមកហើយ ជាពិសេសលើការផ្លាស់ប្តូរយ៉ាងខ្លាំង នៃរូបរាងកាយរបស់នាងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ថ្មីៗនេះ ការបង្ហោះមួយផ្សេងទៀត ដែលនិយាយអំពីការវិវត្តន៍នៃរូបរាងរបស់នាង NingNing បានរីករាលដាលយ៉ាងទូលំទូលាយនៅលើ Nate Pann។ ការបង្ហោះ បានធ្វើការប្រៀបធៀបគ្នាដោយប្រើរូបថតពីរសន្លឹក របស់តារារូបនេះ មួយពីឆ្នាំ ២០២៣ និងមួយទៀតពីឆ្នាំ ២០២៥។

ការបង្ហោះនេះបានអះអាងថា នាង NingNing មើលទៅហើមជាងរូបភាពទីមួយ ខណៈរូបភាពទីពីរ នាងមើលទៅស្អាតជាងមុន។ អ្នកបង្ហោះបានស្មានថា ភាពខុសគ្នានេះ ដោយសារតែខ្លាញ់ដៃ។ ទោះជាយ៉ាងណាក៏ដោយ ការបង្ហោះនេះបានទាក់ទាញមតិរិះគន់ជាច្រើន ដោយអ្នកខ្លះប្រកែកថា នាង NingNing បានវះកាត់កែសម្ផស្ស និងអ្នកផ្សេងទៀតអះអាងថា ការផ្លាស់ប្តូររូបរាងរបស់នាង គឺអរគុណចំពោះ Wegovy ជាថ្នាំសម្រកទម្ងន់សម្រាប់មនុស្សពេញវ័យ៕

Most Popular

To Top