អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ទស្សនិកជនអន្តរជាតិ បានចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការតុបតែងមុខរបស់នាងរបស់ Jennie សមាជិក BLACKPINK ក្នុងកម្មវិធី Met Gala 2026 ចាប់តាំងពីនាងបានដើរ លើកម្រាលព្រំក្រហម ខណៈអ្នកប្រើប្រាស់អ៊ីនធើណេតយល់ថា វាមើលទៅហាក់ដូចជាសាមញ្ញ និងគួរឲ្យស្រលាញ់ ជាពិសេសដោយសារតែពណ៌ស្រាលៗ និងភាពស្តើងៗ។
ទោះបីជាមានការខឹងសម្បារ ពីអន្តរជាតិចំពោះរចនាប័ទ្មរបស់នាង ក៏ដោយ វាហាក់ដូចជាភាពប្លែក នៃការតុបតែងមុខរបស់នាង បានទាក់ទាញទស្សនិកជនកូរ៉េ ។ រូបថតជិតៗនៃការតុបតែងមុខរបស់នាង បានរីករាលដាលយ៉ាងឆាប់រហ័សតាមអ៊ីនធើណេត។
រូបរាងនេះទាមទារឲ្យមានចិញ្ចើមស្តើងៗ ពណ៌ស និងការតុបតែងមុខស្ទើរតែគ្មាន ។ ស្រមោលភ្នែកពណ៌ផ្កាឈូក និងប៊ិចបន្លិចពណ៌ត្រូវគ្នា គឺជាការប៉ះពណ៌តែមួយគត់នៅលើរូបរាង ។ អាចម៍រុយត្រូវបានគូរលើថ្ពាល់ និងច្រមុះរបស់នាង។
ខណៈពេលដែលរូបរាងនេះមិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ អ្នកប្រើប្រាស់អ៊ីនធើណេតកូរ៉េបានសរសើរការប្តេជ្ញាចិត្តរបស់នាង Jennie ចំពោះសិល្បៈ។ ជំនួសឲ្យការមើលទៅធម្មតា ប៉ុន្តែស្រស់ស្អាត ពួកគេបានកោតសរសើរនាង៕
