សិល្បៈ និង កម្សាន្ត

ភរិយារបស់លោក Jeff Bezos ទទួលបានការចាប់ចំណាប់ អារម្មណ៍ជាមួយនឹង រ៉ូបដ៏សិចស៊ីបំផុតនៅ Met Gala

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Lauren Sánchez ភរិយារបស់មហាសេដ្ឋី និងជាស្ថាបនិក ក្រុមហ៊ុន Amazon លោក Jeff Bezos បានស្លៀករ៉ូបដែលសិចស៊ីបំផុត ជាមួយការបញ្ចេញដើមទ្រូងដ៏ធំមូលក្តំ ដែលបំផុសគំនិតដោយពីរូបគំនូររបស់វិចិត្រករ John Singer Sargent នៃសតវត្សរ៍ទី ១៩ ។

ជាប្រធានកិត្តិយស និងជាអ្នកឧបត្ថម្ភនៃ Met Gala 2026 នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី ៤ ខែឧសភា លោកស្រី Sánchez បានទាក់ទាញចំណាប់អារម្មណ៍ នៅក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹងរ៉ូបសូត្រពណ៌ទឹកសមុទ្រ របស់នាងដែលផលិតដោយ Schiaparelli។

រ៉ូបប្រវែងជាន់មានខ្សែក្រវាត់គុជខ្យង ដែលរុំចេញពីស្មា និងប៊ូតុងមួយជួរនៅខាងក្រោយ។ រូបរាងនេះត្រូវបានបង្កើតឡើង តាមរយៈការពិភាក្សារវាងលោក Sánchez នាយកច្នៃប្រឌិត Daniel Roseberry និងអ្នករចនាម៉ូដ Law Roach។

ដោយបំផុសគំនិតដោយប្រធានបទ “សិល្បៈសម្លៀកបំពាក់” ឆ្នាំនេះនៅ Met Gala ក្រុមនេះបានស្រមៃឡើងវិញនូវ “Madame X” ជាស្នាដៃសិល្បៈដ៏ល្បីល្បាញបំផុត មួយនៅក្នុងការប្រមូលផ្ដុំនៃសារមន្ទីរសិល្បៈ Metropolitan ក្នុងទីក្រុងញូវយ៉ក។

នេះបើយោងតាមទស្សនាវដ្តី Vogue បាននិយាយថា រូបគំនូរនេះពណ៌នា អំពីលោកស្រី Madame Gautreau ជាអ្នកមានឋានៈខ្ពង់ខ្ពស់ជនជាតិបារាំង ក្នុងរ៉ូបពណ៌ខ្មៅសមល្មម ជាមួយនឹងខ្សែមួយរបូតចេញពីស្មារបស់នាង។ ព័ត៌មានលម្អិតនេះបានធ្វើឲ្យអ្នកទស្សនា ភ្ញាក់ផ្អើលនៅពេលនោះ ហើយបានជំរុញឲ្យ Sargent លាបពណ៌ខ្សែនោះឡើងវិញ៕

Most Popular

To Top