បច្ចេកវិទ្យា

Apple បន្តការពិនិត្យឡើងវិញ នូវសំឡេងរបស់ Siri ជាមួយនឹងការអាប់ដេត iPhone

សេនហ្វ្រេនស៊ីស្កូ៖Apple កំពុងបន្តការប្រើប្រាស់មនុស្សដើម្បីពិនិត្យមើលឡើងវិញនូវពាក្យបញ្ជា “សំឡេង” Siri និងការសរសេរតាមអានជាមួយនឹងការអាប់ដេតកម្មវិធី iPhone ចុងក្រោយយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

នៅក្នុងខែសីហាក្រុមហ៊ុន Apple បានផ្អាកការអនុវត្តនេះហើយបានសុំអភ័យទោសចំពោះវិធីដែល មនុស្សជាច្រើនបានប្រើវាជាងប្រើម៉ាស៊ីនដើម្បីពិនិត្យមើលសំឡេង។ខណៈឧស្សាហកម្មធម្មតាមានការអនុវត្តជាក់ស្តែងបានធ្វើឲ្យអន្តរាយដល់ការព្យាយាមរបស់ក្រុមហ៊ុន Apple ក្នុងការដាក់ខ្លួនវាជាអ្នកបម្រើអាចទុកចិត្តបាននៃភាពឯកជន។

នាយកប្រតិបត្តិលោក Tim Cook បានប្រកាសម្តងហើយម្តងទៀតនូវជំនឿរបស់ក្រុមហ៊ុនថា ភាពឯកជនគឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ជាឃ្លាដែលត្រូវបានលើកយកមកនិយាយម្តងទៀតនៅក្នុងការសុំទោសរបស់ក្រុមហ៊ុន Apple ។

ឥឡូវនេះក្រុមហ៊ុន Apple កំពុងផ្តល់ដំណឹងដល់អតិថិជននៅពេលដំឡើងការអាប់ដេតនោះគឺប្រព័ន្ធ iOS 13.2 ។ បុគ្គលអាចជ្រើសរើស “មិនមែនឥឡូវ” ដើម្បីបដិសេធការផ្ទុក និងការពិនិត្យអូឌីយ៉ូ។ អ្នកប្រើដែលបើកដំណើរការនេះអាចបិទវាបាន នៅពេលក្រោយក្នុងការកំណត់។ Apple ក៏បានបញ្ជាក់ថា ទិន្នន័យរបស់ Siri មិនមានជាប់ទាក់ទងជាមួយ Apple ID របស់អ្នកប្រើប្រាស់ទេ។

កាលពីពេលមុន Apple បានបង្ហាញពីផែនការបន្តការពិនិត្យឡើងវិញរបស់មនុស្សនៅរដូវស្លឹកឈើជ្រុះនេះប៉ុន្តែមិនបានបញ្ជាក់ថាពេលណាទេ។ Apple ក៏បាននិយាយនៅពេលនោះដែរថា ខ្លួននឹងឈប់ប្រើ ដើម្បីការពិនិត្យមើលឡើងវិញ៕ដោយ៖លី ភីលីព

Most Popular

To Top