ព័ត៌មានអន្តរជាតិ

តារាសម្តែងជើងចាស់ និងម្តាយអាយុ ៩១ ឆ្នាំរបស់នាងធ្វើឲ្យមានភ្ញាក់ផ្អើលពេញបណ្តាញសង្គមជាមួយនឹងផ្ទៃមុខមាត់នៅក្មេងដដែល

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងជើងចាស់ អ្នកនាង Ye Ji Won ជនជាតិកូរ៉េខាងត្បូងកំពុងល្បីពេញប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីការថតរូបជាមួយម្តាយរបស់នាង ដែលធ្វើឲ្យអ្នកលេងអ៊ីនធើណេតមានការងឿងឆ្ងល់អំពីអាយុពិតរបស់ពួកគេ ដោយសារផ្ទៃមុខមាត់របស់ពួកគេនៅក្មេងដដែល។

តារាសម្តែងរូបនេះដែលកើតនៅឆ្នាំ ១៩៧៣។ ថ្មីៗនេះ តារាសម្តែងរូបនេះបានចែករម្លែករូបភាពមួយចំនួនជាមួយម្តាយរបស់នាង ដែលថតក្នុងអំឡុងពេលថតរូបអាជីព បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ ម្តាយនិងកូនស្រីបានថតរូបក្នុងសម្លៀកបំពាក់ផ្សេងៗគ្នា រួមទាំងឯកសណ្ឋានសាលាបែបបុរាណ អាវពណ៌សធម្មតាជាមួយខោខូវប៊យ និងឈុតពណ៌ខ្មៅទាន់សម័យ រួមផ្សំជាមួយស្បែកជើងកែងខ្ពស់។

រូបថតទាំងនេះបានធ្វើឲ្យអ្នកលេងអ៊ីនធើណេតមានការងឿងឆ្ងល់ នៅពេលពួកគេបានដឹងថា ម្តាយរបស់អ្នកនាង Ye Ji Won មានអាយុ ៩១ ឆ្នាំ។ ខណៈពេលដែលតារាសម្តែងរូបនេះក៏ទទួលបានការសរសើរយ៉ាងខ្លាំងចំពោះរូបរាងក្មេងជាងវ័យរបស់នាង ម្តាយរបស់នាងហាក់ដូចជាបានលួចយកកម្មវិធីនេះជាមួយនឹងការថតរូបនេះ ដោយមនុស្សជាច្រើនបានប្រៀបធៀបនាងទៅនឹងលោកស្រីនាយិកា Lee Gil Ya  អាយុ ៩៤ ឆ្នាំនៃសាកលវិទ្យាល័យ Gachon ត្រូវបានគេស្គាល់ផ សម្រាប់មុខមាត់ក្មេងជាងវ័យមិនគួរឲ្យជឿរបស់លោកស្រី៕

Most Popular

To Top